ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 2:31 - Khmer Christian Bible

ដោយ​ស្ដេច​ដាវីឌ​ដឹង​ជាមុន​ដូច្នេះ​ បានជា​ថ្លែង​អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រិស្ដ​ថា​ ព្រះជាម្ចាស់​មិន​ទុក​ព្រះអង្គ​ចោល​ឲ្យ​នៅក្នុង​ស្ថាន​នរក​ឡើយ​ ឬ​ឲ្យ​រូបកាយ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បានជា​លោក​ដឹងជាមុន ក៏​និយាយ​អំពី​ការរស់ឡើងវិញ​របស់​ព្រះ​គ្រីស្ទ​ថា​: ‘ព្រះអង្គ នឹង​មិន​ត្រូវ​បោះបង់ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ ហើយ​រូបកាយ​របស់​ព្រះអង្គ​ក៏​មិន​ជួប​ការរលួយ​ដែរ’។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​បាន​ឃើញ​ជា​មុន បាន​ជា​លោក​សម្តែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រះ​មិន​ទុក​ព្រះ‌អង្គ​ចោល​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ហើយ​សព​ព្រះ‌អង្គ​ក៏​មិន​ត្រូវ​ពុក​រលួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា ព្រះ‌ជាម្ចាស់​ពុំ​ទុក​ព្រះ‌គ្រិស្ត​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​ដោយ​ព្រោះ​លោក​បាន​ឃើញ​ការ​នោះ​ជា​មុន បាន​ជា​លោក​សំដែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុក​ចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ

សូមមើលជំពូក

អាល់គីតាប

ទត​បាន​ឈ្វេង​យល់​ជា​មុន​ថា អាល់ម៉ា‌ហ្សៀស​រស់​ឡើង​វិញ គឺ​គាត់​និយាយ​ថា អុលឡោះ​ពុំ​ទុក​អាល់ម៉ា‌ហ្សៀស​ចោល​នៅ​ក្នុង​ផ្នូរ​ខ្មោច​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​គាត់​ត្រូវ​រលួយ​ដែរ។

សូមមើលជំពូក



កិច្ចការ 2:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុង​កាពើណិម​អើយ!​ តើ​អ្នក​ផ្កើង​ឡើង​ដល់​ស្ថានសួគ៌​ឬ?​ អ្នក​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​ស្ថាន​នរក​ ព្រោះ​បើ​ការ​អស្ចារ្យ​ដែល​បាន​សំដែង​ក្នុង​ចំណោម​អ្នក​ កើត​ឡើង​នៅ​ក្រុង​សូដុម​វិញ​ ក្រុង​នោះ​នឹង​គង់វង្ស​រហូត​ដល់​ថ្ងៃ​នេះ​ជា​មិន​ខាន​


ដូច្នេះ​ហើយ​ព្រះជាម្ចាស់​មាន​បន្ទូល​នៅ​ក្នុង​ទំនុក​តម្កើង​ផ្សេង​ទៀត​ដែរ​ថា​ ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​សេចក្ដី​ពុក​រលួយ​ឡើយ។​


ដ្បិត​ព្រះអង្គ​មិន​បោះបង់​ព្រលឹង​របស់​ខ្ញុំ​ឲ្យ​នៅ​ក្នុង​ស្ថាន​នរក​ឡើយ​ ហើយ​ក៏​មិន​បណ្ដោយ​ឲ្យ​អ្នក​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ។​


ហើយ​ព្រះអង្គ​ត្រូវ​គេ​បញ្ចុះ​ រួចនៅ​ថ្ងៃ​ទីបី​ ព្រះអង្គ​បាន​មានព្រះជន្ម​រស់​ឡើង​វិញ​ ស្រប​តាម​បទគម្ពីរ​


ហើយ​បទ​គម្ពីរ​បាន​ដឹង​ជា​មុន​ថា​ ព្រះជាម្ចាស់​នឹង​រាប់​ជនជាតិ​ទាំងឡាយ​ជា​សុចរិត​ដោយសារ​ជំនឿ​ ដូច្នេះ​ហើយ​បាន​ជា​ដំណឹង​ល្អ​ត្រូវ​ប្រកាស​ប្រាប់​លោក​អ័ប្រាហាំ​ជា​មុន​ថា៖​ «ជនជាតិ​ទាំងអស់​នឹង​ទទួល​ពរ​តាមរយៈ​អ្នក»។​