Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 2:31 - ព្រះគម្ពីរខ្មែរសាកល

31 បានជា​លោក​ដឹងជាមុន ក៏​និយាយ​អំពី​ការរស់ឡើងវិញ​របស់​ព្រះ​គ្រីស្ទ​ថា​: ‘ព្រះអង្គ នឹង​មិន​ត្រូវ​បោះបង់ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ ហើយ​រូបកាយ​របស់​ព្រះអង្គ​ក៏​មិន​ជួប​ការរលួយ​ដែរ’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ដោយ​ស្ដេច​ដាវីឌ​ដឹង​ជាមុន​ដូច្នេះ​ បានជា​ថ្លែង​អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រិស្ដ​ថា​ ព្រះជាម្ចាស់​មិន​ទុក​ព្រះអង្គ​ចោល​ឲ្យ​នៅក្នុង​ស្ថាន​នរក​ឡើយ​ ឬ​ឲ្យ​រូបកាយ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ដោយ​ព្រោះ​ព្រះ‌បាទ​ដាវីឌ​បាន​ឃើញ​ជា​មុន បាន​ជា​លោក​សម្តែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រះ​មិន​ទុក​ព្រះ‌អង្គ​ចោល​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ឡើយ ហើយ​សព​ព្រះ‌អង្គ​ក៏​មិន​ត្រូវ​ពុក​រលួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ព្រះ‌បាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា ព្រះ‌ជាម្ចាស់​ពុំ​ទុក​ព្រះ‌គ្រិស្ត​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 គឺ​ដោយ​ព្រោះ​លោក​បាន​ឃើញ​ការ​នោះ​ជា​មុន បាន​ជា​លោក​សំដែង​ពី​ព្រះ‌គ្រីស្ទ​ត្រូវ​រស់​ឡើង​វិញ​ថា ព្រលឹង​ទ្រង់​មិន​ត្រូវ​ទុក​ចោល នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទេ ហើយ​រូប​សាច់​ទ្រង់​មិន​ត្រូវ​ឃើញ​សេចក្ដី​ពុក‌រលួយ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ទត​បាន​ឈ្វេង​យល់​ជា​មុន​ថា អាល់ម៉ា‌ហ្សៀស​រស់​ឡើង​វិញ គឺ​គាត់​និយាយ​ថា អុលឡោះ​ពុំ​ទុក​អាល់ម៉ា‌ហ្សៀស​ចោល​នៅ​ក្នុង​ផ្នូរ​ខ្មោច​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​គាត់​ត្រូវ​រលួយ​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 2:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះអង្គ​នឹង​មិន​បោះបង់​ព្រលឹង​របស់ទូលបង្គំ​ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ​ដែរ​។


រីឯ​អ្នក​វិញ កាពើណិម​អើយ តើ​អ្នក​នឹង​ត្រូវបាន​លើកឡើង​ទៅ​ស្ថានសួគ៌​ឬ​? ទេ‍! អ្នក​នឹង​ធ្លាក់​ទៅ​ស្ថានមនុស្សស្លាប់​វិញ​។ ដ្បិត​ប្រសិនបើ​ការអស្ចារ្យ​ដែល​បាន​ធ្វើ​នៅក្នុង​អ្នក បាន​ធ្វើ​នៅ​សូដុម​វិញ ម្ល៉េះសម​ទី​ក្រុងនោះ​បាន​នៅគង់វង្ស​រហូតមកដល់​សព្វថ្ងៃ​ហើយ​។


ដូច្នេះ ព្រះ​បាន​មានបន្ទូល​នៅក្នុង​ទំនុកតម្កើង​មួយទៀត​ដែរ​ថា​:‘ព្រះអង្គ​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ​ឡើយ’។


ដ្បិត​ព្រះអង្គ​នឹង​មិន​បោះបង់​ព្រលឹង​របស់ទូលបង្គំ​ចោល​នៅ​ស្ថានមនុស្សស្លាប់​ឡើយ ហើយ​ព្រះអង្គ​ក៏​នឹង​មិន​បណ្ដោយឲ្យ​អង្គ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ជួប​ការរលួយ​ដែរ។


ហើយ​ត្រូវគេ​បញ្ចុះ រួច​នៅ​ថ្ងៃ​ទីបី ព្រះអង្គ​ត្រូវបាន​លើកឲ្យរស់ឡើងវិញ ស្របតាម​ព្រះគម្ពីរ


ព្រះគម្ពីរ​ដឹងជាមុន​ថា ព្រះ​នឹង​រាប់​សាសន៍ដទៃ​ជាសុចរិត​ដោយសារតែ​ជំនឿ បានជា​ព្រះគម្ពីរ​បាន​ប្រកាសដំណឹងល្អ​ដល់​អ័ប្រាហាំ​ទុកមុន​ថា​:“ប្រជាជាតិ​ទាំងអស់​នឹង​ទទួលព្រះពរ​តាមរយៈ​អ្នក”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម