ដ្បិតស្ដេចដាវីឌ ពេលបានបម្រើនៅក្នុងជំនាន់របស់ខ្លួនតាមបំណងរបស់ព្រះជាម្ចាស់រួចហើយ ស្ដេចក៏ស្លាប់ទៅ ហើយគេបានបញ្ចុះសពស្ដេចនៅជាមួយដូនតា រួចបានជួបនឹងសេចក្ដីពុករលួយ
កិច្ចការ 2:29 - Khmer Christian Bible បងប្អូនអើយ! ទាក់ទងនឹងស្ដេចដាវីឌដែលជាបុព្វបុរសរបស់យើង ខ្ញុំអាចនិយាយដោយច្បាស់លាស់ទៅបងប្អូនថា ស្ដេចដាវីឌបានស្លាប់ ហើយគេបានបញ្ចុះសពរបស់ស្ដេច រីឯផ្នូររបស់ស្ដេចវិញ នៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះ។ ព្រះគម្ពីរខ្មែរសាកល “បងប្អូនអើយ! ទាក់ទងនឹងដាវីឌបុព្វបុរសរបស់យើង ខ្ញុំអាចនិយាយនឹងអ្នករាល់គ្នាយ៉ាងច្បាស់លាស់ថា លោកបានស្លាប់ ហើយត្រូវគេបញ្ចុះ រីឯរូងផ្នូររបស់លោកក៏នៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱបងប្អូនរាល់គ្នាអើយ ខ្ញុំសូមជម្រាបអ្នករាល់គ្នាទាំងមានទំនុកចិត្តអំពីព្រះបាទដាវីឌ ជាបុព្វបុរសរបស់យើងថា លោកបានសុគត ហើយគេបានបញ្ចុះសពលោក ឯផ្នូររបស់លោកក៏នៅជាមួយយើងរហូតដល់សព្វថ្ងៃនេះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស*របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបងប្អូនរាល់គ្នាអើយ ខ្ញុំមានច្បាប់នឹងថ្លែងប្រាប់ដល់អ្នករាល់គ្នាយ៉ាងច្បាស់ ពីហ្លួងដាវីឌ ជាឰយុកោថា លោកបានទាំងសុគត ហើយគេបានបញ្ចុះសពលោកដែរ ផ្នូរលោកក៏នៅជាមួយនឹងយើងរាល់គ្នា ដរាបដល់សព្វថ្ងៃនេះ អាល់គីតាប «បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីទត ជាបុព្វបុរសរបស់យើងនោះថា គាត់បានស្លាប់ផុតទៅហើយ គេបានបញ្ចុះសពរបស់គាត់ រីឯផ្នូររបស់គាត់ក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។ |
ដ្បិតស្ដេចដាវីឌ ពេលបានបម្រើនៅក្នុងជំនាន់របស់ខ្លួនតាមបំណងរបស់ព្រះជាម្ចាស់រួចហើយ ស្ដេចក៏ស្លាប់ទៅ ហើយគេបានបញ្ចុះសពស្ដេចនៅជាមួយដូនតា រួចបានជួបនឹងសេចក្ដីពុករលួយ
ព្រះអង្គបានបង្ហាញខ្ញុំឲ្យស្គាល់ផ្លូវនៃជីវិត ហើយបំពេញខ្ញុំដោយសេចក្ដីអំណរនៅចំពោះព្រះវត្តមានរបស់ព្រះអង្គ។
សូម្បីតែសម្ដេចសង្ឃ និងក្រុមប្រឹក្សាចាស់ទុំទាំងអស់ ក៏ជាសាក្សីរបស់ខ្ញុំដែរ ខ្ញុំបានទទួលសំបុត្រពីលោកទាំងនេះ ឲ្យទៅចាប់ចងពួកបងប្អូននៅក្រុងដាម៉ាស់ ដើម្បីនាំខ្លួនពួកគេយកមកធ្វើទោសនៅក្រុងយេរូសាឡិម។
ដ្បិតព្រះរាជាដឹងអំពីហេតុការណ៍ទាំងនេះស្រាប់ហើយ បានជាខ្ញុំទូលដល់ព្រះអង្គ គឺទូលដោយក្លាហានទៀតផង ហើយខ្ញុំជឿថា គ្មានហេតុការណ៍ណាមួយក្នុងចំណោមហេតុការណ៍ទាំងនេះលាក់បាំងពីព្រះរាជាបានឡើយ ព្រោះហេតុការណ៍នេះមិនបានកើតឡើងនៅកន្លៀតណាទេ
ពិចារណាមើលចុះ លោកម៉ិលគីស្សាដែកនេះមានឋានៈធំប៉ុណ្ណា បានជាសូម្បីតែលោកអ័ប្រាហាំជាបុព្វបុរសរបស់យើង ក៏យកមួយភាគដប់ពីជ័យភណ្ឌមកជូនគាត់ដូច្នេះ។