ប៉ុន្ដែលោកអ័ប្រាហាំប្រាប់វិញថា ប្រសិនបើពួកគេមិនស្ដាប់ម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលផង នោះទោះបីមានអ្នកណាម្នាក់រស់ពីស្លាប់ឡើងវិញក៏ដោយ ក៏ពួកគេមិនជឿដែរ»។
កិច្ចការ 18:4 - Khmer Christian Bible រៀងរាល់ថ្ងៃសប្ប័ទ លោកប៉ូលបានជជែកវែកញែកនៅក្នុងសាលាប្រជុំ ទាំងពន្យល់ជនជាតិយូដា និងជនជាតិក្រេកឲ្យមានជំនឿ ព្រះគម្ពីរខ្មែរសាកល គាត់តែងតែជជែកនៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ ហើយបញ្ចុះបញ្ចូលជនជាតិយូដា និងជនជាតិក្រិក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកជជែកវែកញែកនៅក្នុងសាលាប្រជុំរាល់ថ្ងៃសប្ប័ទ ហើយព្យាយាមណែនាំសាសន៍យូដា និងសាសន៍ក្រិកឲ្យជឿ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃសប្ប័ទ* លោកតែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ* និងខិតខំណែនាំទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏អធិប្បាយនៅក្នុងសាលាប្រជុំរាល់តែថ្ងៃឈប់សំរាក ព្រមទាំងបញ្ចុះបញ្ចូលពួកសាសន៍យូដា នឹងសាសន៍ក្រេកឲ្យជឿផង។ អាល់គីតាប រៀងរាល់ថ្ងៃជំអាត់ គាត់តែងតែមានប្រសាសន៍ក្នុងសាលាប្រជុំ និងខិតខំណែនាំ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិកឲ្យជឿ។ |
ប៉ុន្ដែលោកអ័ប្រាហាំប្រាប់វិញថា ប្រសិនបើពួកគេមិនស្ដាប់ម៉ូសេ និងពួកអ្នកនាំព្រះបន្ទូលផង នោះទោះបីមានអ្នកណាម្នាក់រស់ពីស្លាប់ឡើងវិញក៏ដោយ ក៏ពួកគេមិនជឿដែរ»។
បន្ទាប់មក ព្រះអង្គបានយាងទៅក្រុងណាសារ៉ែត ជាកន្លែងដែលព្រះអង្គបានចម្រើនវ័យឡើង ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទតាមទម្លាប់របស់ព្រះអង្គ ព្រមទាំងបានក្រោកអានបទគម្ពីរ
ពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើអ្នកនេះបម្រុងទៅណា បានជាយើងរកគាត់មិនឃើញ? តើគាត់បម្រុងទៅឯពួកអ្នកខ្ចាត់ខ្ចាយនៅក្នុងចំណោមជនជាតិក្រេក ហើយបង្រៀនជនជាតិក្រេកឬ?
ប៉ុន្ដែពួកគាត់បានធ្វើដំណើរបន្ដពីក្រុងពើកាមកដល់ក្រុងអាន់ទីយ៉ូកក្នុងស្រុកពីស៊ីឌា រួចពួកគាត់បានចូលទៅអង្គុយក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ។
នៅក្រុងអ៊ីកូនាម ពួកគាត់នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់ជនជាតិយូដា ហើយនិយាយដូចមុន ធ្វើឲ្យមនុស្សច្រើនកុះករជឿ មានទាំងជនជាតិយូដា និងជនជាតិក្រេក
ប៉ុន្ដែជនជាតិយូដាទាំងនេះមានគំនិតបើកចំហជាងពួកជនជាតិយូដានៅក្រុងថែស្សាឡូនីច ដ្បិតពួកគេបានទទួលព្រះបន្ទូលដោយចិត្ដសង្វាត ទាំងស្រាវជ្រាវបទគម្ពីររាល់ថ្ងៃដើម្បីឲ្យដឹងថា សេចក្ដីទាំងនេះត្រឹមត្រូវ ឬយ៉ាងណា។
ដូច្នេះ គាត់ជជែកវែកញែកជាមួយជនជាតិយូដា និងពួកអ្នកមកថ្វាយបង្គំនៅក្នុងសាលាប្រជុំ ព្រមទាំងពួកអ្នកដែលគាត់បានជួបនៅក្នុងទីផ្សារជារៀងរាល់ថ្ងៃ
ដោយចោទថា៖ «អ្នកនេះកំពុងតែបញ្ចុះបញ្ចូលមនុស្សឲ្យថ្វាយបង្គំព្រះជាម្ចាស់ផ្ទុយនឹងច្បាប់»
លុះមកដល់ក្រុងអេភេសូរ លោកប៉ូលបានទុកអ្នកទាំងពីរឲ្យនៅទីនោះ រួចគាត់ចូលទៅក្នុងសាលាប្រជុំ ដើម្បីជជែកវែកញែកជាមួយជនជាតិយូដា
ប៉ុន្ដែបងប្អូនបានឃើញ និងបានឮហើយថា ប៉ូលនេះបានបញ្ចុះបញ្ចូល និងបានបង្វែរបណ្ដាជនជាច្រើនរួចមកហើយ មិនត្រឹមតែនៅក្រុងអេភេសូរប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយនិយាយថា ព្រះដែលធ្វើដោយដៃមនុស្ស មិនមែនជាព្រះទេ។
បន្ទាប់មក គាត់ក៏ចូលទៅនិយាយនៅក្នុងសាលាប្រជុំយ៉ាងក្លាហានអស់រយៈពេលបីខែ ទាំងជជែកវែកញែក និងពន្យល់គ្រប់បែបយ៉ាងអំពីនគរព្រះជាម្ចាស់
ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកប៉ូលថា៖ «ឯងកំពុងបញ្ចុះបញ្ចូលយើងឲ្យត្រលប់ជាគ្រិស្ដបរិស័ទក្នុងពេលតែមួយភ្លែតឬ!»
ពេលដល់ថ្ងៃណាត់ជួបលោកប៉ូល ពួកគេជាច្រើនបានមកជួបគាត់នៅផ្ទះសំណាក់ គាត់បានពន្យល់ដល់អ្នកទាំងនោះ ដោយធ្វើបន្ទាល់ប្រាប់អំពីនគរព្រះជាម្ចាស់តាំងពីព្រឹករហូតដល់ល្ងាច ហើយបានពន្យល់ប្រាប់ពួកគេអំពីព្រះយេស៊ូចាប់ពីគម្ពីរវិន័យរបស់លោកម៉ូសេ រហូតដល់គម្ពីរអ្នកនាំព្រះបន្ទូល។
ហើយភ្លាមនោះ គាត់ចាប់ផ្ដើមប្រកាសនៅតាមសាលាប្រជុំនានាអំពីព្រះយេស៊ូថា ព្រះអង្គនេះហើយជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់
ហេតុនេះហើយ ដោយស្គាល់ពីការកោតខ្លាចព្រះអម្ចាស់ បានជាយើងបញ្ចុះបញ្ចូលមនុស្សឲ្យជឿ។ យើងបានបង្ហាញឲ្យឃើញច្បាស់នៅចំពោះព្រះជាម្ចាស់ ហើយខ្ញុំក៏សង្ឃឹមថា បានបង្ហាញឲ្យឃើញច្បាស់ដល់មនសិការរបស់អ្នករាល់គ្នាដែរ។