មានសំឡេងស្រែកនៅទីរហោឋានថា ចូររៀបចំដំណើររបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវរបស់ព្រះអង្គ។»
កិច្ចការ 18:25 - Khmer Christian Bible គាត់បានទទួលការអប់រំតាមមាគ៌ារបស់ព្រះអម្ចាស់ ហើយឆេះឆួលខាងវិញ្ញាណ និងបង្រៀនបានយ៉ាងត្រឹមត្រូវអំពីសេចក្ដីទាំងឡាយដែលទាក់ទងនឹងព្រះយេស៊ូ ទោះបីជាគាត់ស្គាល់ត្រឹមតែពិធីជ្រមុជរបស់លោកយ៉ូហានក៏ដោយ ព្រះគម្ពីរខ្មែរសាកល អ្នកនេះបានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់ ហើយឆេះឆួលក្នុងវិញ្ញាណ ព្រមទាំងប្រកាស និងបង្រៀនសេចក្ដីអំពីព្រះយេស៊ូវយ៉ាងច្បាស់ ប៉ុន្តែគាត់ស្គាល់តែពិធីជ្រមុជទឹករបស់យ៉ូហានប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់បានសិក្សាតាមផ្លូវរបស់ព្រះអម្ចាស់ ហើយដោយព្រោះគាត់មានចិត្តឧស្សាហ៍ គាត់អធិប្បាយ និងបង្រៀនយ៉ាងត្រឹមត្រូវអំពីព្រះយេស៊ូវ ទោះជាគាត់ដឹងត្រឹមតែពិធីជ្រមុជរបស់លោកយ៉ូហានក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់បានទទួលការអប់រំអំពីមាគ៌ារបស់ព្រះអម្ចាស់ និងមានចិត្តឧស្សាហ៍មោះមុត គាត់ប្រកាសព្រះបន្ទូល ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់អំពីព្រះយេស៊ូផង។ ប៉ុន្តែ គាត់បានដឹងត្រឹមតែពិធីជ្រមុជទឹក*របស់លោកយ៉ូហានប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់បានសិក្សាខាងឯផ្លូវព្រះអម្ចាស់ ហើយដោយព្រោះគាត់មានចិត្តឧស្សាហ៍ បានជាគាត់អធិប្បាយ ហើយបង្រៀនយ៉ាងត្រឹមត្រូវ ពីអស់ទាំងសេចក្ដីខាងឯព្រះអម្ចាស់ ទោះបើស្គាល់តែបុណ្យជ្រមុជរបស់លោកយ៉ូហានក៏ដោយ អាល់គីតាប គាត់បានទទួលការអប់រំអំពីមាគ៌ារបស់អ៊ីសាជាអម្ចាស់ និងមានចិត្ដឧស្សាហ៍មោះមុត គាត់ប្រកាសបន្ទូលនៃអុលឡោះ ហើយប៉ិនប្រសប់បង្រៀនគេយ៉ាងច្បាស់លាស់អំពីអ៊ីសាផង។ ក៏ប៉ុន្ដែ គាត់បានដឹងត្រឹមតែពិធីជ្រមុជទឹករបស់យ៉ះយ៉ាប៉ុណ្ណោះ។ |
មានសំឡេងស្រែកនៅទីរហោឋានថា ចូររៀបចំដំណើររបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវរបស់ព្រះអង្គ។»
ពេលមកដល់ ពួកគេសួរព្រះអង្គថា៖ «លោកគ្រូ យើងដឹងថា លោកពិតត្រង់ លោកមិនខ្វល់ពីអ្នកណាទេ ព្រោះលោកមិនយោគយល់មុខមនុស្សឡើយ ផ្ទុយទៅវិញ លោកបង្រៀនពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត។ ដូច្នេះ តើការបង់ពន្ធឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ? តើយើងគួរបង់ ឬក៏មិនគួរបង់?»
ពេលប្រជាជនទាំងអស់ រួមទាំងពួកអ្នកទារពន្ធដារបានស្ដាប់ឮហើយ ក៏ទទួលស្គាល់សេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ព្រោះពួកគេបានទទួលពិធីជ្រមុជទឹករបស់លោកយ៉ូហាន
រួចនិយាយថា៖ «នែ កូនអារក្សសាតាំងដែលពេញដោយសេចក្ដីបោកប្រាស់ និងល្បិចកលគ្រប់បែបយ៉ាង និងជាសត្រូវនៃសេចក្ដីសុចរិតទាំងឡាយអើយ! តើអ្នកមិនព្រមឈប់បង្វែរផ្លូវទៀងត្រង់របស់ព្រះអម្ចាស់ទេឬ?
នាងបានតាមយើង និងលោកប៉ូល ទាំងស្រែកថា៖ «អ្នកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់អ្នករាល់គ្នាអំពីផ្លូវនៃសេចក្ដីសង្គ្រោះ»។
គាត់ចាប់ផ្ដើមប្រកាសយ៉ាងមោះមុតនៅក្នុងសាលាប្រជុំ ហើយពេលលោកអ័គីឡា និងនាងព្រីស៊ីលបានឮដូច្នេះ ក៏នាំគាត់មក ហើយពន្យល់ប្រាប់គាត់ថែមទៀតយ៉ាងច្បាស់លាស់អំពីមាគ៌ារបស់ព្រះជាម្ចាស់។
ដូច្នេះ គាត់ក៏សួរទៀតថា៖ «ចុះតើអ្នករាល់គ្នាបានទទួលពិធីជ្រមុជបែបណា?» ពួកគេឆ្លើយថា៖ «ដោយនូវពិធីជ្រមុជរបស់លោកយ៉ូហាន»
ប៉ុន្ដែនៅពេលអ្នកខ្លះនៅតែមានចិត្ដរឹងរូស និងមិនព្រមជឿ ទាំងនិយាយបង្អាប់មាគ៌ានោះនៅមុខបណ្ដាជន គាត់ក៏ចាកចេញពីពួកគេ នាំយកពួកសិស្សទៅផង ហើយបង្រៀនពួកគេក្នុងសាលារបស់លោកទីរ៉ានុសជារៀងរាល់ថ្ងៃ។
ហើយសុំសំបុត្រពីសម្ដេចសង្ឃទៅឯសាលាប្រជុំនានានៅក្រុងដាម៉ាស់ ដើម្បីបើគាត់រកឃើញអ្នកណាម្នាក់ ដែលជាអ្នកនៅខាងមាគ៌ានេះ មិនថាប្រុស ឬស្រី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡិម។
មិនដែលមានអ្នកណាធ្វើទាហានហើយនៅតែជាប់ទាក់ទងនឹងកិច្ចការក្នុងជីវិតទេ គឺឲ្យតែពេញចិត្ដមេកំណែនរបស់ខ្លួនប៉ុណ្ណោះ។
ដូច្នេះ ចូរអ្នករាល់គ្នាសារភាពបាបដល់គ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាសះស្បើយចុះ ដ្បិតសេចក្ដីទូលអង្វររបស់មនុស្សសុចរិតពូកែ និងមានប្រសិទ្ធភាពខ្លាំងណាស់។