Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:9 - Khmer Christian Bible

9 ប៉ុន្ដែ​នៅ​ពេល​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ដ​រឹងរូស​ និង​មិន​ព្រម​ជឿ​ ទាំង​និយាយ​បង្អាប់​មាគ៌ា​នោះ​នៅ​មុខ​បណ្ដាជន​ គាត់​ក៏​ចាកចេញ​ពី​ពួកគេ​ នាំ​យក​ពួក​សិស្ស​ទៅ​ផង​ ហើយ​បង្រៀន​ពួកគេ​ក្នុង​សាលា​របស់​លោក​ទីរ៉ានុស​ជា​រៀង​រាល់​ថ្ងៃ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 លុះ​នៅពេល​មាន​អ្នកខ្លះ​មានចិត្តរឹងរូស ហើយ​មិនព្រមជឿ ទាំង​និយាយអាក្រក់​អំពី​មាគ៌ា​នោះ​នៅមុខ​អង្គប្រជុំ ប៉ូល​ក៏​ដកខ្លួនចេញ​ពី​ពួកគេ ទាំង​ញែកយក​ពួក​សិស្ស រួច​ជជែក​នៅក្នុង​សាលា​ទីរ៉ានុស​ជា​រៀងរាល់ថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ប៉ុន្ដែ កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង​រូស ហើយ​នៅ​តែ​មិន​ព្រម​ជឿ ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ​នៅ​មុខ​ក្រុម​ជំនុំ លោក​ក៏​ថយ​ចេញ​ពី​ពួក​គេ ដោយ​នាំ​ពួក​សិស្ស​ទៅ​ជាមួយ រួច​លោក​ជជែក​ពន្យល់​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​របស់​ទីរ៉ា‌នុស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ប៉ុន្តែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ត​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​ព្រះ‌អម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ លោក​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ា‌ណុស

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 លុះ​កាល​អ្នក​ខ្លះ​កើត​មាន​ចិត្ត​រឹង‌ទទឹង ហើយ​ចចេស ព្រម​ទាំង​និយាយ​អាក្រក់​ពី​ផ្លូវ​នោះ នៅ​មុខ​ប្រជា‌ជន នោះ​គាត់​ក៏​ថយ​ចេញ​ពី​គេ​ទៅ ញែក​យក​ទាំង​ពួក​សិស្ស​ទៅ​ផង រួច​គាត់​ជជែក​ពន្យល់​ក្នុង​សាលា​បង្រៀន​របស់​ទីរ៉ា‌នុស​ជា​រាល់​ថ្ងៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ប៉ុន្ដែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ដ​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​អុលឡោះ‌ជាអម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ គាត់​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ា‌ណុស

សូមមើលជំពូក ចម្លង




កិច្ចការ 19:9
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ បណ្ដោយ​តាម​ពួកគេ​ចុះ​ ពួកគេ​ជា​មនុស្ស​ខ្វាក់​នាំផ្លូវ​មនុស្ស​ខ្វាក់​ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​ នោះ​ទាំង​ពីរ​នាក់​មុខ​ជា​ធ្លាក់​រណ្ដៅ​មិន​ខាន»​


ជំនាន់​មនុស្ស​ដ៏​អាក្រក់​ និង​ផិតក្បត់​ស្វែង​រក​ទីសំគាល់​ ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទេ​ ក្រៅពី​ទីសំគាល់​របស់​លោក​យ៉ូណាស់»​ រួច​ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​ពួកគេ​ទៅ។​


នៅ​ពេល​នោះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​បណ្ដាជន​ថា៖​ «តើ​អ្នក​រាល់គ្នា​មក​ត​ទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មក​ចាប់​ខ្ញុំ​ទាំង​មាន​ដាវ​ និង​ដំបង​ដូច្នេះ?​ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​រាល់​ថ្ងៃ​ នោះ​អ្នក​រាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ភ្នែក​របស់​ពួកគេ​ខ្វាក់​ ហើយ​ឲ្យ​ចិត្ត​របស់​ពួកគេ​រឹង​ ដើម្បី​កុំ​ឲ្យ​ពួកគេ​មើល​ឃើញ​ដោយ​ភ្នែក​ ហើយ​យល់​នៅ​ក្នុង​ចិត្ដ ​រួច​ប្រែចិត្ត​ នោះ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យ​ជា។​


ពេល​ឃើញ​លោក​សុល​ហើយ​ គាត់​ក៏​នាំ​មក​ក្រុង​អាន់ទីយ៉ូក​ ហើយ​អ្នក​ទាំង​ពីរ​បាន​ជួបជុំ​ជាមួយ​ក្រុម​ជំនុំ​ពេញ​មួយ​ឆ្នាំ​ និង​បាន​បង្រៀន​ដល់​មនុស្ស​ជាច្រើន។​ នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​នេះ​ហើយ​ ដែល​គេ​ហៅ​ពួក​សិស្ស​ជា​លើក​ដំបូង​ថា​ គ្រិស្ដ​បរិស័ទ។​


ដូច្នេះ​ហើយ​ បណ្ដាជន​នៅ​ក្រុង​នោះ​បាន​បែកបាក់​គ្នា​ អ្នក​ខ្លះ​នៅ​ខាង​ជនជាតិ​យូដា​ អ្នក​ខ្លះ​ទៀត​នៅ​ខាង​ពួក​សាវក។​


ពួកគេ​ខ្លះ​ព្រម​ជឿ​ និង​បាន​ចូល​រួម​ជាមួយ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ ហើយ​ក៏​មាន​ពួក​ជនជាតិ​ក្រេក​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ជាច្រើន​ និង​ពួក​ស្ដ្រី​ដែល​មាន​មុខមាត់​ក៏​មិន​តិច​ដែរ​


ហើយ​នៅ​គ្រា​នោះ​ កើតមាន​ការ​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង​ដែល​ទាក់ទង​នឹង​មាគ៌ា​នេះ​


លោក​ប៉ូល​ចង់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន​ ប៉ុន្ដែ​ពួក​សិស្ស​មិន​ព្រម​ឲ្យ​គាត់​ចូល​ទេ​


ដូច្នេះ​ ចូរ​ប្រុង​ស្មារតី​ ដោយ​នឹកចាំ​ថា​ អស់​រយៈ​ពេល​បី​ឆ្នាំ​ ខ្ញុំ​បាន​ដាស់តឿន​អ្នក​រាល់គ្នា​ឥត​ឈប់ឈរ​ ទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​បង្ហូរ​ទឹកភ្នែក​


គឺ​ខ្ញុំ​បាន​បៀតបៀន​អ្នក​នៅ​ខាង​មាគ៌ា​នេះ​ រហូត​ដល់​សម្លាប់​គេ​ ព្រមទាំង​ចាប់ចង​ទាំង​ប្រុស​ ទាំង​ស្រី​យក​ទៅ​ដាក់​គុក​ទៀត​ផង​


លើកលែង​តែ​ពាក្យ​សំដី​មួយ​នេះ​ប៉ុណ្ណោះ​ ដែល​ខ្ញុំ​បាន​ប្រកាស​ពេល​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ថា​ អ្នក​រាល់គ្នា​ជំនុំជម្រះ​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ ទាក់ទង​នឹង​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់‍»។​


ដូច្នេះ​ យើង​ចង់​ស្ដាប់​ចេញ​ពី​អ្នក​ផ្ទាល់​អំពី​អ្វី​ដែល​អ្នក​គិត​ ដ្បិត​យើង​ដឹង​ថា​ គេ​និយាយ​ប្រឆាំង​គណៈ​នេះ​គ្រប់​ទីកន្លែង»​


ឱ​អ្នក​រាល់គ្នា​ជា​មនុស្ស​ចចេស​ និង​ជា​អ្នក​មាន​ចិត្ដ​ មាន​ត្រចៀក​មិន​កាត់ស្បែក​អើយ!​ អ្នក​រាល់គ្នា​ប្រឆាំង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច ដូចជា​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ។​


ហើយ​សុំ​សំបុត្រ​ពី​សម្ដេច​សង្ឃ​ទៅ​ឯ​សាលា​ប្រជុំ​នានា​នៅ​ក្រុង​ដាម៉ាស់​ ដើម្បី​បើ​គាត់​រក​ឃើញ​អ្នកណា​ម្នាក់​ ដែល​ជា​អ្នក​នៅ​ខាង​មាគ៌ា​នេះ​ មិន​ថា​ប្រុស​ ឬ​ស្រី​ គាត់​នឹង​ចាប់ចង​នាំ​យក​មក​ក្រុង​យេរូសាឡិម។​


តើ​យ៉ាង​ដូចម្ដេច​ទៀត?​ អ្វី​ដែល​ជនជាតិ​អ៊ីស្រាអែល​ស្វែង​រក​ នោះ​មិន​បាន​ទទួល​ឡើយ​ ប៉ុន្ដែ​ពួក​ដែល​ត្រូវ​បាន​ជ្រើសរើស​បាន​ទទួល​ ឯ​អ្នក​ឯទៀតៗ​ត្រូវ​ធ្វើ​ឲ្យ​មាន​ចិត្ដ​រឹងរូស​


ដូច្នេះ​ ព្រះអង្គ​មេត្ដា​ដល់​អ្នកណា​តាម​តែ​ព្រះ​ហឫទ័យ​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​ធ្វើ​ឲ្យ​អ្នកណា​មាន​ចិត្ដ​រឹងរូស​ ក៏​តាម​តែ​ព្រះ​ហឫទ័យ​របស់​ព្រះអង្គ​ដែរ។​


ដ្បិត​មាន​ទ្វារ​យ៉ាង​ធំបាន​បើក​ចំហ​សម្រាប់​ខ្ញុំធ្វើ​ការ​យ៉ាង​មាន​ប្រសិទ្ធភាព​ ប៉ុន្ដែ​មាន​អ្នក​ប្រឆាំង​ច្រើន​ណាស់‍។​


និង​ការ​ឈ្លោះ​ប្រកែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​មនុស្ស​ដែល​មាន​គំនិត​ស្អុយ​រលួយ​ ហើយ​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ ព្រោះ​ពួកគេ​ស្មាន​ថា​ ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ជា​មធ្យោបាយ​នាំ​ឲ្យ​បាន​កម្រៃ​


អ្នក​ដឹង​ការ​នេះ​ហើយ​ថា​ ពួកអ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំង​អស់​បាន​បែរ​ចេញ​ពី​ខ្ញុំ​ហើយ​ ក្នុង​ចំណោម​ពួកគេ​មាន​លោក​ភីកេឡុស​ និង​លោក​ហ៊ើម៉ូនគេន‍។​


មាន​ឫកពា​ជា​អ្នក​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ ប៉ុន្ដែ​មិន​ទទួល​ស្គាល់​អំណាច​នៃ​ការ​គោរព​បម្រើ​ព្រះជាម្ចាស់​ទេ។​ ដូច្នេះ​ ចូរ​បែរ​ចេញ​ពី​មនុស្ស​ទាំង​នោះ​ចុះ​


ចូរ​ប្រកាស​ព្រះបន្ទូល​ ហើយ​ខិតខំ​ប្រកាស​មិន​ថា​ ត្រូវ​ពេល​ ឬ​ខុស​ពេល​ឡើយ​ ចូរ​ទូន្មាន​ ស្តី​បន្ទោស​ លើក​ទឹកចិត្ត​ និង​បង្រៀន​ដោយ​សេចក្តី​អត់ធ្មត់​គ្រប់​បែប​យ៉ាង​


ផ្ទុយ​ទៅ​វិញ​ ចូរ​ដាស់​តឿន​គ្នា​ទៅវិញ​ទៅមក​រៀងរាល់​ថ្ងៃ​ក្នុង​កាល​ដែល​ហៅ​ថា​ថ្ងៃ​នេះនៅ​ឡើយ​ ដើម្បី​កុំ​ឲ្យអ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ចិត្ដ​រឹងរូស​ដោយ​ព្រោះ​ការ​បោកបញ្ឆោត​របស់​បាប​ឡើយ​


ប៉ុន្ដែ​មនុស្ស​ទាំង​នេះ​ដូច​ជា​សត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ​ទេ​ កើត​មក​សម្រាប់​ឲ្យ​គេ​ចាប់​ និង​សម្លាប់​តែ​ប៉ុណ្ណោះ​ គេ​ប្រមាថ​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់។​ សត្វ​តិរច្ឆាន​វិនាស​ជា​យ៉ាងណា​ ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាង​នោះ​ដែរ​


មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​អំពើ​ល្មោភកាម​របស់​ពួកគេ​ ហើយ​ផ្លូវ​នៃ​សេចក្ដី​ពិត​នឹង​ត្រូវ​ប្រមាថ​ដោយ​ព្រោះ​តែ​ពួកគេ​


រីឯ​អ្នក​ទាំង​នោះ​វិញ​ ពួកគេ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​មិន​ស្គាល់​ ហើយ​អ្វីៗ​ដែល​ពួកគេ​ស្គាល់​តាម​ធម្មតា​ដូច​សត្វតិរិច្ឆាន​ ពួកគេ​នឹង​វិនាស​ដោយសារ​សេចក្ដី​ទាំង​នោះ​វិញ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម