ប៉ុន្ដែព្រះអង្គមិនមែនមិនបានឲ្យទីបន្ទាល់អំពីព្រះអង្គឡើយ គឺព្រះអង្គផ្ដល់ព្រះគុណ ដោយប្រទានភ្លៀងពីលើមេឃ និងរដូវបង្កើតផល ព្រមទាំងធ្វើឲ្យចិត្ដរបស់អ្នករាល់គ្នាបានស្កប់ស្កល់ដោយអាហារ និងអំណរ»។
កិច្ចការ 17:27 - Khmer Christian Bible ដើម្បីឲ្យពួកគេស្វែងរកព្រះជាម្ចាស់ ហើយបើពួកគេស្វែងរកព្រះអង្គមែន នោះពួកគេមុខជារកព្រះអង្គឃើញមិនខាន ពីព្រោះតាមពិតព្រះជាម្ចាស់គង់នៅមិនឆ្ងាយពីយើងរាល់គ្នាឡើយ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យពួកគេស្វែងរកព្រះ ហើយបើសិនពួកគេខំរាវរកមែន នោះអាចរកព្រះអង្គឃើញ។ តាមពិត ព្រះអង្គគង់នៅមិនឆ្ងាយពីយើងម្នាក់ៗទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យគេស្វែងរកព្រះ ហើយបើគេស្វែងរកព្រះអង្គមែននោះ គេមុខជានឹងរកព្រះអង្គឃើញមិនខាន។ តាមពិត ព្រះអង្គមិនគង់ឆ្ងាយពីយើងម្នាក់ៗទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកព្រះអង្គ ហើយបើគេខ្នះខ្នែងរកព្រះអង្គមែននោះ គេប្រហែលជានឹងរកព្រះអង្គឃើញ។ តាមពិត ព្រះជាម្ចាស់មិនគង់នៅឆ្ងាយពីយើងម្នាក់ៗទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនិមួយៗក៏ដោយ អាល់គីតាប អុលឡោះធ្វើដូច្នេះ ដើម្បីឲ្យគេស្វែងរកទ្រង់ ហើយបើគេខ្នះខ្នែងរកទ្រង់មែននោះ ប្រហែលជាគេនឹងរកទ្រង់ឃើញ។ តាមពិត អុលឡោះមិននៅឆ្ងាយពីយើងម្នាក់ៗទេ |
ប៉ុន្ដែព្រះអង្គមិនមែនមិនបានឲ្យទីបន្ទាល់អំពីព្រះអង្គឡើយ គឺព្រះអង្គផ្ដល់ព្រះគុណ ដោយប្រទានភ្លៀងពីលើមេឃ និងរដូវបង្កើតផល ព្រមទាំងធ្វើឲ្យចិត្ដរបស់អ្នករាល់គ្នាបានស្កប់ស្កល់ដោយអាហារ និងអំណរ»។
ដើម្បីឲ្យមនុស្សដែលនៅសល់ស្វែងរកព្រះអម្ចាស់ និងសាសន៍ដទៃទាំងឡាយដែលត្រូវបានត្រាស់ហៅសម្រាប់ឈ្មោះរបស់យើង
តាំងពីកំណើតពិភពលោកមក លក្ខណៈរបស់ព្រះអង្គដែលមិនអាចមើលឃើញ គឺព្រះចេស្ដាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់តាមរយៈអ្វីៗ ដែលព្រះអង្គបានបង្កើតមកដែរ។ ដូច្នេះ ពួកគេគ្មានសេចក្ដីដោះសាឡើយ។
ឬមួយអ្នកកំពុងមើលងាយសេចក្ដីសប្បុរស សេចក្ដីអត់អោន និងសេចក្ដីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គ ទាំងមិនដឹងថា សេចក្ដីសប្បុរសរបស់ព្រះជាម្ចាស់នាំអ្នកឲ្យប្រែចិត្តទេឬ?