ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 17:18 - Khmer Christian Bible

ហើយ​ក៏​មាន​ពួក​ទស្សនវិទូ​ខាង​គណៈ​អេពីគួរ​ និង​ខាង​គណៈ​ស្ទអ៊ីក​ខ្លះ​ បាន​ជជែក​ដេញដោល​ជាមួយ​លោក​ប៉ូល​ដែរ​ គឺ​មាន​អ្នក​ខ្លះ​សួរ​ថា៖​ «តើ​អ្នក​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ ចង់​និយាយ​អំពី​អ្វី?»​ អ្នក​ខ្លះ​ទៀត​និយាយ​ថា៖​ «គាត់​ប្រហែល​ជា​អ្នក​ផ្សព្វផ្សាយ​អំពី​ព្រះ​របស់​ពួក​បរទេស​ហើយ»​ [ពួកគេ​ពោល​ដូច្នេះ]​ ព្រោះ​គាត់​កំពុង​ប្រកាស​អំពី​ព្រះយេស៊ូ​ និង​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មាន​ពួក​ទស្សនវិទូ​ខ្លះ​ពី​ក្រុមអេពីគួរ និង​ក្រុមស្តូអ៊ីក តែងតែ​និយាយដេញដោល​ជាមួយ​គាត់​ដែរ​។ អ្នកខ្លះ​និយាយថា​៖ “អ្នកប៉ប៉ាច់ប៉ប៉ោច​នេះ​ចង់​និយាយ​អ្វី?” អ្នកខ្លះទៀត​ថា​៖ “មើលទៅ​គាត់​ដូចជា​អ្នកឃោសនា​ព្រះ​បរទេស”។ ព្រោះថា​ប៉ូល​កំពុង​ផ្សាយដំណឹងល្អ​អំពី​ព្រះយេស៊ូវ និង​ការរស់ឡើងវិញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ទស្សនវិទូ​ខ្លះ​ខាង​អេពីគួរ និង​ខាង​ស្តូអ៊ីក ក៏​បាន​សន្ទនា​ជាមួយ​លោក ខ្លះ​ពោល​ថា៖ «តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​នេះ​ចង់​និយាយ​ពី​អ្វី?» ខ្លះ​ទៀត​ពោល​ថា៖ «មើល​ទៅ​ដូច​ជា​គាត់​ប្រកាស​ពី​ព្រះ​ពួក​បរទេស»។ ដ្បិត​លោក​កំពុង​ប្រកាស​អំពី​ព្រះ‌យេស៊ូវ និង​អំ‌ពី​ការ​រស់​ពី​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក ក៏​បាន​សន្ទនា​ជា​មួយ​លោក​ដែរ ខ្លះ​ពោល​ថា៖ «តើ​អ្នក​ព្រោក‌ប្រាជ្ញ​នេះ​ចង់​និយាយ​ពី​រឿង​អ្វី?»។ ខ្លះ​ទៀត​ពោល​ថា៖ «គាត់​ប្រហែល​ជា​អ្នក​ឃោស‌នា​អំពី​ព្រះ​របស់​សាសន៍​បរទេស​ទេ​ដឹង!»។ គេ​ពោល​ដូច្នេះ មក​ពី​ឮ​លោក​ប៉ូល​និយាយ​ពី​ដំណឹង‌ល្អ*​ស្ដី​អំពី​ព្រះ‌យេស៊ូ និង​អំពី​ការ​រស់​ឡើង​វិញ ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​មាន​ពួក​អេពីគួរ នឹង​ពួក​ស្ទអ៊ីក​ខ្លះ ជា​អ្នក​ប្រាជ្ញ​បរមត្ថ គេ​មក​ជួប​នឹង​គាត់ ខ្លះ​សួរ​ថា តើ​អ្នក​ដែល​និយាយ​ប៉ប៉ាច់​នេះ​ចង់​ថា​ដូច​ម្តេច ខ្លះ​ទៀត​ថា មើល​ទៅ​ដូច​ជា​គាត់​សំដែង​ពី​ព្រះ​ដទៃ​ទេ ដ្បិត​ឮ​គាត់​ប្រាប់​គេ​ពី​ព្រះ‌យេស៊ូវ ហើយ​ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ

សូមមើលជំពូក

អាល់គីតាប

មាន​ទស្សន‌វិទូ​ខ្លះ​ខាង​អេពី‌គួរ និង​ខាង​ស្ដូអ៊ីក។

សូមមើលជំពូក



កិច្ចការ 17:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​មក​ដល់​ពួក​សិស្ស​វិញ​ នោះ​ក៏​ឃើញ​មនុស្ស​កុះករ​ និង​ពួក​គ្រូ​វិន័យ​ព័ទ្ធ​ជុំ​វិញ​ពួក​សិស្ស​ កំពុង​សួរ​ដេញ​ដោល​ពួកគេ​


ពេល​ព្រះអង្គ​យាងចេញ​ពី​ទីនោះ​ ពួក​គ្រូវិ​ន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចាប់​ផ្ដើម​ជំទាស់​នឹង​ព្រះអង្គ​យ៉ាង​ខ្លាំង​ ទាំង​សួរ​ដេញដោល​ព្រះអង្គ​អំពី​ការ​ជាច្រើន​


គឺ​ព្រះគ្រិស្ដ​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ដោយសារ​ការ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​មុន​គេ​បង្អស់​ ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជារាស្ដ្រ​នេះ​ ព្រមទាំង​សាសន៍​ដទៃ​អំពី​ពន្លឺ​នោះ»។​


ទាំង​ទាស់​ចិត្ដ​ជា​ខ្លាំង​ ព្រោះ​អ្នក​ទាំង​ពីរ​បង្រៀន​បណ្ដាជន​ និង​ប្រកាស​អំពី​ការ​រស់​ពី​ស្លាប់​ឡើង​វិញ​តាមរយៈ​ព្រះយេស៊ូ។​


ហើយ​ជា​រៀង​រាល់​ថ្ងៃ​ ពួក​សាវក​បាន​បន្ដ​បង្រៀន​ ព្រមទាំង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ឥត​ឈប់ឈរ​ ទាំង​នៅ​ក្នុង​ព្រះ​វិហារ​ និង​នៅ​តាម​ផ្ទះ។​


នៅ​ពេល​នោះ​មាន​មនុស្ស​ខ្លះ​មក​ពី​សាលា​ប្រជុំ​មួយ​ដែល​ហៅ​ថា​ក្រុម​សេរីភាព​ ដែល​មាន​ពួក​អ្នក​ក្រុង​គីរេន​ ពួក​អ្នក​ក្រុង​អ័លេក្សានទ្រា​ និង​អ្នក​ខ្លះ​មក​ពី​ស្រុក​គីលីគា​ និង​ស្រុក​អាស៊ី​បាន​សួរ​ដេញ​ដោល​លោក​ស្ទេផាន​


ពួកគេ​អះអាង​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា​ ប៉ុន្ដែ​ពួកគេ​ល្ងង់​ទេ​


ចូរ​កុំ​បញ្ឆោត​ខ្លួន​ឯង​ឡើយ​ បើ​អ្នកណា​ម្នាក់​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ស្មាន​ថា​ ​ខ្លួន​មាន​ប្រាជ្ញា​នៅ​ក្នុង​លោកិយ​នេះ​ ចូរ​ឲ្យ​អ្នក​នោះ​ត្រលប់​ជា​ល្ងង់ខ្លៅ​ចុះ​ ដើម្បី​ឲ្យ​គាត់​មាន​ប្រាជ្ញា​


យើង​ល្ងង់ខ្លៅ​ដោយ​យល់​ដល់​ព្រះគ្រិស្ដ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ឆ្លាត​នៅ​ក្នុង​ព្រះគ្រិស្ដ​ យើង​ខ្សោយ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ខ្លាំង​ពូកែ​ អ្នក​រាល់គ្នា​រុងរឿង​ ប៉ុន្ដែ​យើង​អាប់ឱន​


ចូរ​ប្រយ័ត្ន​ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​ចាប់​អ្នក​រាល់គ្នា​ជា​ឈ្លើយ​ដោយ​ប្រើ​ទស្សនវិជ្ជា​ និង​ពាក្យ​បញ្ឆោត​ឥត​ប្រយោជន៍​ដែល​ស្រប​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​ និង​គោលការណ៍​បឋម​របស់​លោកិយ​នេះ​ ដែល​មិន​ស្រប​តាម​ព្រះគ្រិស្ដ​