ស្ដេចចង់សម្លាប់គាត់ណាស់ ប៉ុន្ដែខ្លាចបណ្ដាជន ព្រោះពួកគេបានចាត់ទុកគាត់ជាអ្នកនាំព្រះបន្ទូល
កិច្ចការ 16:38 - Khmer Christian Bible ដូច្នេះ ពួកនគរបាលទាំងនោះបានប្រាប់ពួកមន្ដ្រីគ្រប់គ្រងក្រុងអំពីពាក្យសំដីទាំងនេះ ហើយពេលឮថាពួកគាត់ជាជនជាតិរ៉ូម ពួកគេភ័យខ្លាចណាស់ ព្រះគម្ពីរខ្មែរសាកល ពួកតម្រួតទាំងនោះក៏ជម្រាបពាក្យទាំងនេះដល់ពួកមេគ្រប់គ្រង។ នៅពេលឮថាអ្នកទាំងពីរមានសញ្ជាតិរ៉ូម៉ាំង ពួកគេក៏ភ័យខ្លាច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នគរបាលក៏យកពាក្យនោះទៅជម្រាបពួកតម្រួត ហើយពួកតម្រួតក៏មានការភ័យខ្លាច ដោយឮថា អ្នកទាំងពីរជាជាតិរ៉ូម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកតម្រួតនាំពាក្យនេះទៅជម្រាបពួកអាជ្ញាធរ។ កាលដឹងថាលោកទាំងពីរមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ពួកអាជ្ញាធរភ័យខ្លាចជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកនាយក៏ទៅជំរាបតាមពាក្យនោះ រួចពួកមេនគរបាលមានសេចក្ដីភិតភ័យ ដោយឮថាជាជាតិរ៉ូម អាល់គីតាប ពួកតម្រួតនាំពាក្យនេះទៅជម្រាបពួកអាជ្ញាធរ។ កាលដឹងថា អ្នកទាំងពីរមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ពួកអាជ្ញាធរភ័យខ្លាចជាខ្លាំង។ |
ស្ដេចចង់សម្លាប់គាត់ណាស់ ប៉ុន្ដែខ្លាចបណ្ដាជន ព្រោះពួកគេបានចាត់ទុកគាត់ជាអ្នកនាំព្រះបន្ទូល
ក៏រកចាប់ព្រះអង្គ ប៉ុន្ដែពួកគេខ្លាចបណ្ដាជន ព្រោះបណ្ដាជនរាប់ព្រះអង្គថា ជាអ្នកនាំព្រះបន្ទូលម្នាក់។
ពេលពួកគេនាំអ្នករាល់គ្នាទៅក្នុងសាលាប្រជុំ នៅចំពោះមុខពួកអ្នកគ្រប់គ្រង និងពួកអាជ្ញាធរ ចូរកុំព្រួយបារម្ភថាត្រូវឆ្លើយយ៉ាងដូចម្ដេច ឬនិយាយអ្វីឡើយ
លុះភ្លឺឡើង ពួកមន្ដ្រីគ្រប់គ្រងក្រុងបានចាត់នគរបាលឲ្យទៅប្រាប់ថា៖ «ចូរដោះលែងអ្នកទាំងនោះទៅ»
ពេលនោះ ពួកទាហានដែលប្រុងសួរចម្លើយ បានថយចេញពីគាត់ភ្លាម រីឯមេបញ្ជាការក៏ភ័យខ្លាចដែរ ពេលដឹងថាលោកប៉ូលជាជនជាតិរ៉ូម ព្រោះគាត់បានឲ្យគេចងលោកប៉ូល។