Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 14:5 - Khmer Christian Bible

5 ស្ដេច​ចង់​សម្លាប់​គាត់​ណាស់​ ប៉ុន្ដែ​ខ្លាច​បណ្ដាជន​ ព្រោះ​ពួកគេ​បាន​ចាត់​ទុក​គាត់​ជា​អ្នក​នាំ​ព្រះបន្ទូល​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ហេរ៉ូឌ​ចង់​សម្លាប់​យ៉ូហាន ប៉ុន្តែ​ទ្រង់​ខ្លាច​ប្រជាជន ពីព្រោះ​គេ​ចាត់ទុក​យ៉ូហាន​ជា​ព្យាការី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រះ‌បាទ​ហេរ៉ូឌ​ចង់​សម្លាប់​លោក តែ​ទ្រង់​ខ្លាច​បណ្ដា‌ជន ព្រោះ​គេ​ចាត់​ទុក​លោក​ជា​ហោរា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​លោក​យ៉ូហាន តែ​ស្ដេច​ខ្លាច​បណ្ដា‌ជន ព្រោះ​ពួក​គេ​ចាត់​ទុក​លោក​ជា​ព្យាការី*​មួយ​រូប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ទ្រង់​ចង់​សំឡាប់​គាត់​ណាស់ តែ​ខ្លាច​ហ្វូង​មនុស្ស ព្រោះ​គេ​រាប់​គាត់​ទុក​ជា​ហោរា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​យ៉ះយ៉ា តែ​គាត់​ខ្លាច​បណ្ដា‌ជន ព្រោះ​ពួក​គេ​ចាត់​ទុក​យ៉ះយ៉ា​ជា​ណាពី​មួយ​នាក់។

សូមមើលជំពូក ចម្លង




ម៉ាថាយ 14:5
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ តើ​អ្នក​រាល់គ្នា​ចេញ​ទៅ​មើល​អ្វី?​ អ្នក​នាំ​ព្រះបន្ទូល​ឬ?​ មែន​ហើយ​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកនោះ​វិសេស​ជាង​អ្នក​នាំ​ព្រះបន្ទូល​ទៅ​ទៀត​


ប៉ុន្ដែ​បើ​យើង​ឆ្លើយ​ថា​មក​ពី​មនុស្ស​ នោះ​ខ្លាច​បណ្ដាជន​ ព្រោះ​មនុស្ស​គ្រប់​គ្នា​រាប់​លោក​យ៉ូហាន​ថា​ ជា​អ្នក​នាំ​ព្រះបន្ទូល»​


ដ្បិត​លោក​យ៉ូហាន​បាន​មក​ឯ​ពួក​លោក​ដោយ​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ ប៉ុន្ដែ​ពួក​លោក​មិន​ជឿ​គាត់​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​បាន​ជឿ​គាត់​ ហើយ​ទោះបី​ពួក​លោក​ឃើញ​ក្ដី​ ក៏​មិន​បាន​ប្រែចិត្ដ​ជឿ​គាត់​តាម​ក្រោយ​ដែរ។​


ប៉ុន្ដែ​បើ​យើង​ឆ្លើយ​ថា​ មកពី​មនុស្ស​ នោះ​ប្រជាជន​ទាំង​អស់​មុខ​ជា​ចោល​យើង​នឹង​ដុំថ្ម​ ព្រោះ​គេ​រាប់​លោក​យ៉ូហាន​ថា​ជា​អ្នក​នាំ​ព្រះបន្ទូល»​


ក្រោយពី​បាន​គំរាម​អ្នក​ទាំង​ពីរ​នោះ​ថែម​ទៀត​មក​ ពួកគេ​ក៏​ដោះលែង​ពួក​គាត់​ឲ្យ​ទៅ​ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​គាត់​មិន​បាន​ ព្រោះ​ប្រជាជន​ ដ្បិត​ប្រជាជន​ទាំង​អស់​កំពុង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​


ដូច្នេះ​ ប្រធាន​ឆ្មាំ​ព្រះ​វិហារ​ និង​ពួក​ឆ្មាំ​ព្រះ​វិហារ​ បាន​ចេញ​ទៅ​នាំ​ពួក​សាវក​មក​ដោយ​គ្មាន​អំពើ​ហិង្សា​ទេ​ ព្រោះ​ពួកគេ​ខ្លាច​ប្រជាជន​គប់​ពួកគេ​នឹង​ដុំ​ថ្ម។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម