កិច្ចការ 15:34 - Khmer Christian Bible ប៉ុន្តែលោកស៊ីឡាសយល់ឃើញថា ត្រូវស្នាក់នៅទីនោះបន្តទៀត។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែស៊ីឡាសយល់ឃើញថា គួរតែបន្តស្នាក់នៅទីនោះទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ [តែលោកស៊ីឡាសពេញចិត្តនៅទីនោះបន្តទៅទៀត។] ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកស៊ីឡាសសម្រេចចិត្តស្នាក់នៅទីនោះបន្តទៅទៀត។] ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស៊ីឡាសគាត់គាប់ចិត្តនៅទីនោះតទៅទៀត អាល់គីតាប ប៉ុន្ដែ លោកស៊ីឡាសសម្រេចចិត្ដស្នាក់នៅទីនោះបន្ដទៅទៀត។] |
បន្ទាប់ពីពួកគេស្នាក់នៅបានមួយរយៈ ពួកបងប្អូនក៏ចាត់ពួកគេឲ្យទៅឯពួកអ្នកដែលបានចាត់ពួកគេឲ្យមកនោះវិញ ទាំងជូនពរឲ្យធ្វើដំណើរដោយសុខសាន្ដ
រីឯលោកប៉ូល និងលោកបារណាបាសក៏ស្នាក់នៅក្នុងក្រុងអាន់ទីយ៉ូក ទាំងបង្រៀន និងប្រកាសអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយអ្នកឯទៀតជាច្រើននាក់ដែរ។
កាលលោកអ័ប៉ុឡូសមានបំណងឆ្លងទៅស្រុកអាខៃ ពួកបងប្អូនក៏លើកទឹកចិត្ដគាត់ ទាំងសរសេរសំបុត្រទៅពួកសិស្សឲ្យទទួលស្វាគមន៍គាត់ ហើយពេលគាត់ទៅដល់ គាត់ក៏ជួយយ៉ាងច្រើនដល់អស់អ្នកដែលបានជឿដោយសារព្រះគុណ
ចំពោះលោកអ័ប៉ុឡូសជាបងប្អូន ខ្ញុំបានលើកទឹកចិត្ដគាត់យ៉ាងខ្លាំងឲ្យមកជួបអ្នករាល់គ្នាជាមួយពួកបងប្អូនផ្សេងទៀត ប៉ុន្ដែគាត់មិនចង់មកនៅពេលនេះទេ គាត់នឹងមកនៅពេលមានឱកាសវិញ។