នៅពេលនោះ មានអ្នកខ្លះបានចុះពីស្រុកយូដាមកបង្រៀនពួកបងប្អូនថា៖ «បើអ្នករាល់គ្នាមិនកាត់ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេ នោះអ្នករាល់គ្នាមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ»។
កិច្ចការ 15:31 - Khmer Christian Bible កាលបានឤនសំបុត្រនោះរួចហើយ ក្រុមជំនុំក៏អរសប្បាយចំពោះការលើកទឹកចិត្ដនេះ ព្រះគម្ពីរខ្មែរសាកល កាលបានអានរួចហើយ អង្គប្រជុំក៏អរសប្បាយនឹងការលើកទឹកចិត្តនេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះគេបានអានសំបុត្រនោះរួចហើយ គេក៏មានចិត្តរីករាយ ព្រោះមានការលើកទឹកចិត្តក្នុងសំបុត្រនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្តពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះបានអានមើលសំបុត្រស្រេចហើយ ពួកនោះក៏មានសេចក្ដីរីករាយដោយពាក្យកំសាន្តនោះ អាល់គីតាប គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្ដពួកគេ។ |
នៅពេលនោះ មានអ្នកខ្លះបានចុះពីស្រុកយូដាមកបង្រៀនពួកបងប្អូនថា៖ «បើអ្នករាល់គ្នាមិនកាត់ស្បែកតាមទំនៀមទម្លាប់របស់លោកម៉ូសេទេ នោះអ្នករាល់គ្នាមិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ»។
ឥឡូវនេះ ចុះហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះជាម្ចាស់ដោយដាក់នឹមនៅករបស់ពួកសិស្សដូច្នេះ ដែលសូម្បីតែដូនតារបស់យើង និងខ្លួនយើងផ្ទាល់ក៏មិនអាចទ្រាំទ្របានផង?
ដូច្នេះ កាលពួកគេបានចាត់អ្នកទាំងនោះឲ្យចេញទៅហើយ អ្នកទាំងនោះក៏ធ្វើដំណើរចុះទៅក្រុងឤន់ទីយ៉ូក។ ពេលក្រុមជំនុំមកជុំគ្នាហើយ ពួកគេក៏ប្រគល់សំបុត្រនោះឲ្យក្រុមជំនុំ
រីឯលោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរនេះជាអ្នកនាំព្រះបន្ទូលផងដែរ ក៏បានលើកទឹកចិត្ដ ព្រមទាំងបានពង្រឹងពួកបងប្អូនដោយពាក្យសំដីជាច្រើន។
ដូច្នេះ ក្រុមជំនុំទាំងនោះក៏មានជំនឿរឹងមាំឡើង ហើយមានគ្នាកាន់តែច្រើនឡើងរាល់ថ្ងៃ។
ព្រះគ្រិស្ដបានដោះយើងឲ្យរួច ដើម្បីឲ្យយើងមានសេរីភាព ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនចុះ ហើយកុំឲ្យជាប់នឹមនៃភាពជាបាវបម្រើទៀតឡើយ។
ដ្បិតយើងទេតើ ដែលជាពួកអ្នកកាត់ស្បែកពិតប្រាកដ ជាអ្នកថ្វាយបង្គំព្រះជាម្ចាស់ដោយវិញ្ញាណ ហើយអួតអំពីព្រះគ្រិស្ដយេស៊ូ ព្រមទាំងមិនទុកចិត្តលើសាច់ឈាមទេ