Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:31 - អាល់គីតាប

31 គេ​បាន​អាន​សំបុត្រ ហើយ​មាន​អំណរ​សប្បាយ​គ្រប់ៗ​គ្នា ព្រោះ​សំបុត្រ​នោះ​បាន​លើក​ទឹក​ចិត្ដ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 កាល​បាន​អាន​រួចហើយ អង្គប្រជុំ​ក៏​អរសប្បាយ​នឹង​ការលើកទឹកចិត្ត​នេះ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 កាល​បាន​ឤន​សំបុត្រ​នោះ​រួច​ហើយ​ ក្រុមជំនុំ​ក៏​អរសប្បាយ​ចំពោះ​ការ​លើក​ទឹកចិត្ដ​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 លុះ​គេ​បាន​អាន​សំបុត្រ​នោះ​រួច​ហើយ គេ​ក៏​មាន​ចិត្ត​រីក‌រាយ ព្រោះ​មាន​ការ​លើក​ទឹក​ចិត្តក្នុង​សំបុត្រ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 គេ​បាន​អាន​សំបុត្រ ហើយ​មាន​អំណរ​សប្បាយ​គ្រប់ៗ​គ្នា ព្រោះ​សំបុត្រ​នោះ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 លុះ​បាន​អាន​មើល​សំបុត្រ​ស្រេច​ហើយ ពួក​នោះ​ក៏​មាន​សេចក្ដី​រីក‌រាយ​ដោយ​ពាក្យ​កំសាន្ត​នោះ

សូមមើលជំពូក ចម្លង




កិច្ចការ 15:31
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដា នាំ​គ្នា​ប្រៀន‌ប្រដៅ​ពួក​បង​ប្អូន​ថា៖ «ប្រសិន​បើ​បង​ប្អូន​មិន​ទទួល​ពិធី​ខតាន តាម​ទំនៀម‌ទម្លាប់​របស់​ម៉ូសា​ទេ បង​ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ»។


ឥឡូវ​នេះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ជំទាស់ដែល​បុព្វ‌បុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំ‌ទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង​ប្អូន​ចង់​យក​ទៅ​ដាក់​លើ​ពួក​សិស្ស​ដែរ!


ពួក​អ្នក​តំណាង​ក៏​លា​គេ ចេញ​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ប្រមូល​អង្គ​ប្រជុំ រួច​ប្រគល់​សំបុត្រ​ជូន។


លោក​យូដាស និង​លោក​ស៊ីឡាស ដែល​ជា​ណាពី​មាន​ប្រសាសន៍​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្ដ និង​ពង្រឹង​ជំនឿ​របស់​បង​ប្អូន។


ក្រុម‌ជំអះ​នានា ក៏​មាន​ជំនឿ​កាន់​តែ​មាំ‌មួន​រៀង​រាល់​ថ្ងៃ ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ជា​លំដាប់។


អាល់ម៉ា‌ហ្សៀស​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។


ដ្បិត​យើង​ឯ​ណេះ​វិញ​ទេ ដែល​ជា​អ្នក​ខតាន់​ពិត​ប្រាកដ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​អុលឡោះ តាម​រស‌អុលឡោះ យើង​អួត‌អាង​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម