មានស្ដ្រីខ្លះបានសម្លឹងមើលពីចម្ងាយ ក្នុងចំណោមនោះមានទាំងនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ
កិច្ចការ 15:13 - Khmer Christian Bible ក្រោយពីអ្នកទាំងពីរនោះនិយាយចប់ហើយ លោកយ៉ាកុបបានឆ្លើយថា៖ «បងប្អូនអើយ! សូមស្ដាប់ខ្ញុំ ព្រះគម្ពីរខ្មែរសាកល ក្រោយពីអ្នកទាំងពីរនិយាយចប់ហើយ យ៉ាកុបតបថា៖ “បងប្អូនអើយ សូមស្ដាប់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលពួកលោកមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏ឆ្លើយឡើងថា៖ «បងប្អូនអ្នករាល់គ្នាអើយ សូមស្តាប់ខ្ញុំសិន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះលោកទាំងពីរមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏មានប្រសាសន៍ឡើងថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលឈប់អធិប្បាយហើយ នោះយ៉ាកុបឆ្លើយឡើងថា អ្នករាល់គ្នាជាបងប្អូនអើយ សូមស្តាប់ខ្ញុំសិន អាល់គីតាប លុះអ្នកទាំងពីរមានប្រសាសន៍ចប់ហើយ យ៉ាកកូបក៏មានប្រសាសន៍ឡើងថា៖ |
មានស្ដ្រីខ្លះបានសម្លឹងមើលពីចម្ងាយ ក្នុងចំណោមនោះមានទាំងនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់យ៉ាកុបតូច និងយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ
ក្រោយពីបានធ្វើសញ្ញាដៃឲ្យពួកគេនៅស្ងៀមរួចហើយ គាត់ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក ហើយគាត់បានប្រាប់ទៀតថា៖ «សូមយកដំណឹងនេះទៅប្រាប់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មកគាត់ក៏ចាកចេញទៅកន្លែងមួយផ្សេងទៀត។
លោកស៊ីម៉ូនបានប្រាប់រួចហើយអំពីរបៀបដែលតាំងពីដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយពីក្នុងចំណោមសាសន៍ដទៃសម្រាប់ព្រះនាមរបស់ព្រះអង្គ
ពេលនោះលោកពេត្រុសក៏ក្រោកឈរជាមួយពួកសាវកទាំងដប់មួយ ហើយបន្លឺសំឡេងថា៖ «ឱបងប្អូនយូដា និងបងប្អូនទាំងអស់ដែលរស់នៅក្រុងយេរូសាឡិមអើយ! សូមអ្នករាល់គ្នាយល់ពីហេតុការណ៍នេះ ហើយផ្ទៀងស្ដាប់ពាក្យរបស់ខ្ញុំចុះ
ឱ បងប្អូនអ៊ីស្រាអែលអើយ! សូមស្ដាប់សេចក្ដីទាំងនេះចុះថា ព្រះជាម្ចាស់បានបង្ហាញព្រះយេស៊ូ ជាអ្នកក្រុងណាសារ៉ែតដល់អ្នករាល់គ្នាដោយអំណាច និងការអស្ចារ្យ ព្រមទាំងទីសំគាល់នានាដែលព្រះជាម្ចាស់បានធ្វើតាមរយៈព្រះយេស៊ូនៅកណ្ដាលចំណោមអ្នករាល់គ្នា ដូចដែលអ្នករាល់គ្នាបានដឹងស្រាប់។
បងប្អូនអើយ! ទាក់ទងនឹងស្ដេចដាវីឌដែលជាបុព្វបុរសរបស់យើង ខ្ញុំអាចនិយាយដោយច្បាស់លាស់ទៅបងប្អូនថា ស្ដេចដាវីឌបានស្លាប់ ហើយគេបានបញ្ចុះសពរបស់ស្ដេច រីឯផ្នូររបស់ស្ដេចវិញ នៅជាមួយយើងរហូតមកដល់សព្វថ្ងៃនេះ។
នៅថ្ងៃបន្ទាប់ លោកប៉ូលបានចូលទៅជួបលោកយ៉ាកុបជាមួយយើង ហើយចាស់ទុំទាំងអស់បានមកដែរ។
លោកស្ទេផានក៏ឆ្លើយថា៖ «បងប្អូន និងឪពុកទាំងឡាយអើយ! សូមស្ដាប់ចុះ ព្រះជាម្ចាស់នៃសេចក្ដីរុងរឿងបានបង្ហាញខ្លួនឲ្យលោកអ័ប្រាហាំជាដូនតារបស់យើងមើលឃើញកាលនៅស្រុកមេសូប៉ូតាមា មុនពេលគាត់ទៅរស់នៅក្នុងស្រុកខារ៉ាន
ប៉ុន្ដែខ្ញុំមិនបានជួបពួកសាវកឯទៀតទេ លើកលែងតែលោកយ៉ាកុបជាប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។
ដ្បិតមុនពេលពួកអ្នកខ្លះដែលមកពីលោកយ៉ាកុបបានមកដល់ គាត់បានបរិភោគជាមួយពួកសាសន៍ដទៃ ប៉ុន្ដែពេលអ្នកទាំងនោះមកដល់ គាត់បែរជាដកខ្លួនចេញដាច់ដោយឡែក ព្រោះខ្លាចពួកអ្នកកាត់ស្បែកទាំងនោះ
ហើយពេលបានទទួលស្គាល់ព្រះគុណដែលព្រះអង្គបានប្រទានដល់ខ្ញុំរួចហើយ លោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលត្រូវបានចាត់ទុកថាជាសសរទ្រូងបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងលោកបារណាបាស ដើម្បីឲ្យយើងទៅឯពួកសាសន៍ដទៃ រីឯពួកគេទៅឯពួកអ្នកកាត់ស្បែកវិញ។
ខ្ញុំយ៉ាកុប ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ជូនចំពោះកុលសម្ព័ន្ធទាំងដប់ពីរដែលបែកខ្ញែកគ្នា។
បងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ! ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះចុះថា ចូរឲ្យគ្រប់គ្នាឆាប់នឹងស្ដាប់ យឺតនឹងនិយាយ ហើយកុំរហ័សខឹងឡើយ