ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពួកលោកយល់ច្រឡំហើយ ព្រោះពួកលោកមិនយល់បទគម្ពីរ និងអំណាចរបស់ព្រះជាម្ចាស់
កិច្ចការ 13:27 - Khmer Christian Bible ដ្បិតពួកអ្នករស់នៅក្នុងក្រុងយេរូសាឡិម និងពួកអ្នកដឹកនាំរបស់ពួកគេមិនបានទទួលស្គាល់ព្រះយេស៊ូ និងពាក្យរបស់ពួកអ្នកនាំព្រះបន្ទូល ដែលបានអានរៀងរាល់ថ្ងៃសប្ប័ទទេ ពួកគេបានសម្រេចសេចក្ដីទាំងនេះដោយបានធ្វើទោសព្រះយេស៊ូ ព្រះគម្ពីរខ្មែរសាកល ជាការពិត ពួកអ្នកដែលរស់នៅយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់ពួកគេ មិនស្គាល់ព្រះអង្គនេះទេ ហើយក៏មិនយល់ពាក្យរបស់បណ្ដាព្យាការីដែលត្រូវបានអានរៀងរាល់ថ្ងៃសប្ប័ទដែរ ពួកគេបានបំពេញសេចក្ដីទាំងនោះឲ្យសម្រេចដោយកាត់ទោសព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអស់អ្នកដែលនៅក្រុងយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់គេ មិនបានស្គាល់ព្រះអង្គទេ ក៏មិនបានយល់ទំនាយរបស់ពួកហោរា ដែលគេអានរាល់ថ្ងៃសប្ប័ទដែរ គេបានធ្វើឲ្យទំនាយនោះបានសម្រេច ដោយកាត់ទោសព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាព្រះយេស៊ូជានរណាឡើយ។ គេបានកាត់ទោសព្រះអង្គ ស្របនឹងសេចក្ដីដែលព្យាការី*ថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃសប្ប័ទ* ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដោយព្រោះពួកមនុស្សនៅក្រុងយេរូសាឡិម ព្រមទាំងពួកមេរបស់គេមិនបានស្គាល់ទ្រង់ទេ ក៏មិនបានយល់សេចក្ដីទំនាយរបស់ពួកហោរា ដែលគេមើលរាល់តែថ្ងៃឈប់សំរាកដែរ បានជាគេធ្វើសំរេចតាមសេចក្ដីទំនាយនោះឯង ដោយគេបានកាត់ទោសដល់ទ្រង់ អាល់គីតាប ដ្បិតអ្នកក្រុងយេរូសាឡឹម និងពួកមេដឹកនាំរបស់គេ ពុំបានដឹងថាអ៊ីសាជានរណាឡើយ។ គេបានកាត់ទោសអ៊ីសា ស្របនឹងសេចក្ដីដែលណាពីថ្លែងទុកមក ហើយគេអានរៀងរាល់ថ្ងៃជំអាត់ |
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅពួកគេថា៖ «ពួកលោកយល់ច្រឡំហើយ ព្រោះពួកលោកមិនយល់បទគម្ពីរ និងអំណាចរបស់ព្រះជាម្ចាស់
ព្រះអង្គក៏មានបន្ទូលថា៖ «ពេត្រុសអើយ! ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះមុនមាន់រងាវ អ្នកនឹងបដិសេធបីដងថាមិនស្គាល់ខ្ញុំ»។
ប៉ុន្ដែយ៉ាងដូចម្ដេចបានជាទាំងពួកសម្ដេចសង្ឃ និងពួកអាជ្ញាធររបស់យើងកាត់ទោសប្រហារជីវិតលោក គឺពួកគេបានឆ្កាងលោក
ប៉ុន្ដែដោយព្រោះឈ្មោះរបស់ខ្ញុំ គេមុខជាធ្វើការទាំងនេះដាក់អ្នករាល់គ្នា ព្រោះគេមិនស្គាល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកទេ។
ប៉ុន្ដែអ្វីៗទាំងនេះដែលពួកគេនឹងធ្វើចំពោះអ្នករាល់គ្នា គឺមកពីពួកគេមិនស្គាល់ព្រះវរបិតា ហើយក៏មិនស្គាល់ខ្ញុំដែរ។
រួចអ្នករាល់គ្នាខំស្រាវជ្រាវបទគម្ពីរ ព្រោះអ្នករាល់គ្នាស្មានថា អាចមានជីវិតអស់កល្បជានិច្ចដោយសារបទគម្ពីរទាំងនោះ ប៉ុន្ដែបទគម្ពីរទាំងនោះបានធ្វើបន្ទាល់អំពីខ្ញុំ។
ដូច្នេះ ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះទើបអ្នករាល់គ្នាដឹងថាជាខ្ញុំនេះហើយ ខ្ញុំមិនធ្វើអ្វីដោយខ្លួនខ្ញុំទេ គឺខ្ញុំនិយាយសេចក្ដីទាំងនេះតាមតែព្រះវរបិតាបានបង្រៀនខ្ញុំ។
ដ្បិតតាំងពីជំនាន់ដើម មានគេប្រកាសអំពីក្រឹត្យវិន័យរបស់លោកម៉ូសេនៅគ្រប់ក្រុងទាំងអស់ ព្រមទាំងអាននៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ»។
ពេលដល់ថ្ងៃណាត់ជួបលោកប៉ូល ពួកគេជាច្រើនបានមកជួបគាត់នៅផ្ទះសំណាក់ គាត់បានពន្យល់ដល់អ្នកទាំងនោះ ដោយធ្វើបន្ទាល់ប្រាប់អំពីនគរព្រះជាម្ចាស់តាំងពីព្រឹករហូតដល់ល្ងាច ហើយបានពន្យល់ប្រាប់ពួកគេអំពីព្រះយេស៊ូចាប់ពីគម្ពីរវិន័យរបស់លោកម៉ូសេ រហូតដល់គម្ពីរអ្នកនាំព្រះបន្ទូល។
ដូច្នេះ បងប្អូនអើយ! ខ្ញុំដឹងថា អ្នករាល់គ្នាបានប្រព្រឹត្ដដោយមិនដឹង ដូចដែលពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាបានប្រព្រឹត្ដដែរ។
បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាស្មានថាខ្លួនឯងឆ្លាត គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូស រហូតទាល់តែឲ្យសាសន៍ដទៃទាំងឡាយបានចូលមកគ្រប់ចំនួន។
គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកគ្រប់គ្រងនៃលោកិយនេះបានយល់អំពីប្រាជ្ញានេះទេ ព្រោះបើពួកគេយល់មែន នោះពួកគេមុខជាមិនបានឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ
ប៉ុន្ដែគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស ដ្បិតពេលអានកិច្ចព្រមព្រៀងចាស់ ស្បៃដដែលនោះនៅមានរហូតដល់សព្វថ្ងៃនេះ មិនទាន់ដោះចេញនៅឡើយទេ ព្រោះវានឹងត្រូវដោះចេញនៅក្នុងព្រះគ្រិស្ដ
ជាពួកអ្នកដែលព្រះនៃលោកិយនេះបានធ្វើឲ្យគំនិតរបស់ពួកអ្នកគ្មានជំនឿទៅជាងងឹត ដើម្បីកុំឲ្យពន្លឺដំណឹងល្អនៃសិរីរុងរឿងរបស់ព្រះគ្រិស្ដដែលជារូបអង្គរបស់ព្រះជាម្ចាស់បានចែងចាំងឡើយ
ទោះបីកាលពីដើម ខ្ញុំជាអ្នកប្រមាថព្រះជាម្ចាស់ ជាអ្នកបៀតបៀន ហើយជាមនុស្សព្រហើនក៏ដោយ ក៏ព្រះអង្គបានអាណិតមេត្ដាដល់ខ្ញុំដែរ ព្រោះខ្ញុំបានប្រព្រឹត្ដដោយមិនយល់ និងដោយគ្មានជំនឿ។