ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 13:26 - Khmer Christian Bible

ឱ​ បងប្អូន​ជា​កូនចៅ​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ និង​បងប្អូន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ!​ ព្រះអង្គ​បាន​បញ្ជូន​ព្រះបន្ទូល​នៃ​សេចក្ដី​សង្គ្រោះ​នេះ​មក​យើង​ហើយ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“បងប្អូន ដែលជា​កូនចៅ​នៃ​ពូជពង្ស​អ័ប្រាហាំ និង​ពួក​អ្នក​ដែល​កោតខ្លាច​ព្រះ​ក្នុងចំណោម​អ្នករាល់គ្នា​អើយ​! ព្រះបន្ទូល​នៃ​សេចក្ដីសង្គ្រោះ​នេះ​បាន​ប្រទាន​មក​យើង​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បង‌ប្អូន​ជា​កូន​ចៅ​នៃ​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ និង​អស់​អ្នក​ក្នុង​ចំណោម​អ្នក​រាល់​គ្នាដែល​កោត​ខ្លាច​ព្រះ​អើយ ទ្រង់​បាន​ចាត់​ព្រះ‌បន្ទូល​ពី​ការ​សង្គ្រោះ​នេះ មក​ឲ្យ​យើង​រាល់​គ្នា​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​ជា​ពូជ‌ពង្ស​លោក​អប្រាហាំ និង​បងប្អូន​ដែល​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​បង​ប្អូន ជា​កូន​ចៅ​ពូជ​អ័ប្រា‌ហាំ នឹង​អស់​អ្នក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ទ្រង់​បាន​ផ្ញើ​ព្រះ‌បន្ទូល​ពី​សេចក្ដី​សង្គ្រោះ​នេះ មក​ដល់​អ្នក​រាល់​គ្នា

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​ជា​ពូជ‌ពង្ស​អ៊ីព្រហ៊ីម និង​បង​ប្អូន​ដែល​គោរព​កោត​ខ្លាច​អុលឡោះ​អើយ! ទ្រង់​បាន​ចាត់​បន្ទូល ស្ដី​អំពី​ការ​សង្គ្រោះ មក​ឲ្យ​យើង​ទាំង​អស់​គ្នា​នេះ​ហើយ

សូមមើលជំពូក



កិច្ចការ 13:26
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ​ ចូរ​ទៅ​រក​រាស្ដ្រ​អ៊ីស្រាអែល​ដែល​ជា​ចៀម​វង្វេង​របស់​ព្រះជាម្ចាស់​


ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ‍។​


ព្រមទាំង​បាន​លើក​ស្នែង​នៃ​សេចក្ដី​សង្គ្រោះ​ឡើង​សម្រាប់​យើង​នៅ​ក្នុង​ពូជពង្ស​របស់​ដាវីឌ​ ជា​បាវបម្រើ​របស់​ព្រះអង្គ​


និង​ផ្ដល់​ការ​យល់ដឹង​ដល់​ប្រជាជន​របស់​ព្រះអង្គ​អំពី​សេចក្ដី​សង្គ្រោះ​ដោយ​ការ​លើក​លែង​ទោស​បាប​របស់​ពួកគេ​


ហើយ​គេ​នឹង​ប្រកាស​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​អំពី​ការ​ប្រែ​ចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប​ដល់​ជនជាតិ​ទាំង​អស់​ចាប់​ផ្ដើម​ពី​ក្រុង​យេរូសាឡិម​ទៅ​


លោក​ស៊ីម៉ូនពេត្រុស​ទូល​ឆ្លើយ​ទៅ​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ!​ តើ​ឲ្យ​យើង​ទៅ​រក​អ្នកណា​វិញ?​ ដ្បិត​ព្រះអង្គ​មាន​បន្ទូល​ដែល​នាំ​ទៅ​ឯ​ជីវិត​អស់កល្ប​ជានិច្ច​


គាត់​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​ជា​អ្នក​គោរព​ប្រណិប័តន៍​ និង​កោតខ្លាច​ព្រះជាម្ចាស់​ គាត់​ដាក់​ទាន​ជាច្រើន​ដល់​ប្រជាជន​ និង​តែងតែ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ជានិច្ច។​


គឺ​នៅ​ក្នុង​ចំណោម​ជនជាតិ​ទាំង​អស់​ អ្នកណា​ក៏​ដោយ​ដែល​កោតខ្លាច​ព្រះអង្គ​ ហើយ​ប្រព្រឹត្ដ​អំពើ​សុចរិត​ ព្រះអង្គ​ទទួល​យក​អ្នក​នោះ។​


នៅ​ពេល​ដែល​គេ​រំសាយ​​ការ​ជួប​ប្រជុំ​ នោះ​មាន​ពួក​ជនជាតិ​យូដា​ និង​ពួក​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​ដែល​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ បាន​ដើរ​តាម​លោក​ប៉ូល​ និង​លោក​បារណាបាស​ អ្នក​ទាំង​ពីរ​បាន​និយាយ​ដាស់តឿន​ពួកគេ​ឲ្យ​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ព្រះគុណ​របស់​ព្រះជាម្ចាស់។​


ដូច្នេះ​លោក​ប៉ូល​ និង​លោក​បារណាបាស​ក៏​និយាយ​យ៉ាង​ក្លាហាន​ថា៖​ «យើង​ត្រូវតែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​មុន​គេ​ ប៉ុន្ដែ​ដោយសារ​អ្នក​រាល់​គ្នា​បដិសេធ​ ហើយ​យល់​ឃើញ​ថា ខ្លួន​មិន​ស័ក្ដិសម​ទទួល​យក​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ មើល៍​ យើង​បែរ​ទៅ​រក​សាសន៍​ដទៃ​វិញ​


នាង​បាន​តាម​យើង​ និង​លោក​ប៉ូល​ ទាំង​ស្រែក​ថា៖​ «អ្នក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ដែល​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ»។​


សូម្បីតែ​សម្ដេច​សង្ឃ​ និង​ក្រុម​ប្រឹក្សា​ចាស់ទុំ​ទាំង​អស់​ ក៏​ជា​សាក្សី​របស់​ខ្ញុំ​ដែរ​ ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​លោក​ទាំង​នេះ​ ឲ្យ​ទៅ​ចាប់​ចង​ពួក​បងប្អូន​នៅ​ក្រុង​ដាម៉ាស់​ ដើម្បី​នាំ​ខ្លួន​ពួកគេ​យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូសាឡិម។​


ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ចុះ​ថា​ សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់​នេះ​បាន​បញ្ជូន​ទៅ​ឯ​សាសន៍​ដទៃ​ហើយ​ នោះ​ពួកគេ​នឹង​ស្ដាប់​មិន​ខាន»​


ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នកបម្រើ​របស់​ព្រះអង្គ​ ហើយ​បាន​ចាត់​លោក​ឲ្យ​មក​ឯ​អ្នក​រាល់គ្នា​មុន​គេ​ដើម្បី​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់គ្នា​ ដោយ​បង្វែរ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​អ្នក​រាល់គ្នា​រៀងៗ​ខ្លួន»។​


ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ​តាមរយៈ​អ្នកណា​ទៀត​ឡើយ​ ដ្បិត​នៅ​ក្រោម​មេឃ​គ្មាន​ឈ្មោះ​ណា​ទៀត​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ក្នុង​ចំណោម​មនុស្ស​ ដើម្បី​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នោះ​ឡើយ»។​


«ចូរ​ទៅ​ ហើយ​ឈរ​ប្រកាស​ប្រាប់​ប្រជាជន​នៅ​ក្នុង​ព្រះ​វិហារ​អំពី​អស់​ទាំង​ព្រះបន្ទូល​នៃ​ជីវិត​នេះ​ចុះ»។​


គឺ​ខ្ញុំ​មិន​ខ្មាស​នឹង​ដំណឹង​ល្អ​ទេ​ ព្រោះ​ជា​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​សម្រាប់​សេចក្ដី​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​ជឿ​ មុន​ដំបូង​ជនជាតិ​យូដា​ បន្ទាប់​មក​ជនជាតិ​ក្រេក​


នៅ​ក្នុង​ព្រះអង្គ​ អ្នក​រាល់គ្នា​ក៏​បាន​ឮ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែរ​ គឺ​ជា​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ​សម្រាប់​អ្នក​រាល់គ្នា​ ហើយ​នៅ​ក្នុង​ព្រះអង្គ​ ពេល​អ្នក​រាល់គ្នា​ជឿ​ នោះ​អ្នក​រាល់គ្នា​ក៏​ទទួល​បាន​ការ​បោះត្រា​ ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​តាម​សេចក្ដី​សន្យា​ដែរ​


គឺ​ជា​សេចក្ដី​ស្រឡាញ់​មក​ពី​សេចក្ដី​សង្ឃឹម​ដែល​បាន​បម្រុង​ទុក​សម្រាប់​អ្នក​រាល់គ្នា​នៅ​ស្ថានសួគ៌​ ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​រាល់គ្នា​បាន​ឮ​រួច​មក​ហើយ​នៅ​ក្នុង​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ដែល​ជា​ដំណឹង​ល្អ​