ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 12:17 - Khmer Christian Bible

ក្រោយពី​បាន​ធ្វើ​សញ្ញា​ដៃ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​រួច​ហើយ​ គាត់​ក៏​រៀបរាប់​ប្រាប់​ពួកគេ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ ហើយ​គាត់​បាន​ប្រាប់​ទៀត​ថា៖​ «សូម​យក​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​យ៉ាកុប​ និង​ពួក​បងប្អូន​ឲ្យ​ដឹង​ផង»។​ បន្ទាប់មក​គាត់​ក៏​ចាកចេញ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេត្រុស​ក៏​ធ្វើសញ្ញា​ដោយ​ដៃ​ឲ្យ​ពួកគេ​នៅស្ងៀម ហើយ​ប្រាប់​ពួកគេ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក រួច​និយាយថា​៖ “សូម​ប្រាប់​ការទាំងនេះ​ដល់​យ៉ាកុប និង​ពួក​បងប្អូន​ផង”។ បន្ទាប់មក គាត់​ក៏​ចេញដំណើរ​ទៅ​កន្លែង​ផ្សេងទៀត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ លោក​ធ្វើ​ដៃ​ជា​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​ប្រាប់​គេ​ពី​របៀប​ដែល​ព្រះ‌អម្ចាស់​បាន​នាំ​លោក​ចេញ​ពី​គុក ហើយ​លោក​ផ្តាំ​គេ​ថា៖ «សូម​ជម្រាប​រឿង​នេះ​ដល់​លោក​យ៉ាកុប និង​ពួក​បង‌ប្អូន​ឲ្យ​ដឹង​ផង»។ បន្ទាប់មក លោក​ក៏​ចេញ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​លោក ឲ្យ​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​យ៉ាកុប និង​ពួក​បងប្អូន​ផង»។ បន្ទាប់​មក លោក​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​គាត់​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ឲ្យ​គេ​ស្ងៀម​ទៅ រួច​ក៏​រ៉ាយ​រឿង​ប្រាប់​គេ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ជា​យ៉ាង​ណា ហើយ​គាត់​ផ្តាំ​គេ​ថា សូម​ប្រាប់​រឿង​នេះ​ដល់​យ៉ាកុប នឹង​ពួក​បង​ប្អូន​ឲ្យ​ដឹង​ផង នោះ​គាត់​ចេញ​ទៅ​ឯ​កន្លែង​១​ទៀត​ទៅ។

សូមមើលជំពូក

អាល់គីតាប

ពេត្រុស​ធ្វើ​សញ្ញា​ឲ្យ​គេ​នៅ​ស្ងៀម រួច​រៀប​រាប់​អំពី​របៀប​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ជួយ​គាត់ ឲ្យ​ចេញ​រួច​ពី​ទី​ឃុំ‌ឃាំង។ គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​យក​ដំណឹង​នេះ​ទៅ​ជម្រាប​យ៉ាកកូប និង​ពួក​បង​ប្អូន​ផង»។ បន្ទាប់​មក គាត់​បាន​ចេញ​ពី​ទី​នោះ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។

សូមមើលជំពូក



កិច្ចការ 12:17
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គេ​បៀតបៀន​អ្នក​រាល់គ្នា​នៅ​ក្នុង​ក្រុង​មួយ​ ចូរ​គេច​ទៅ​ក្រុង​មួយ​ទៀត​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ រហូត​ដល់​កូន​មនុស្ស​មក​វិញ​ អ្នក​រាល់គ្នា​ដើរ​មិន​អស់​ក្រុង​ទាំងឡាយ​ក្នុង​ស្រុក​អ៊ីស្រាអែល​ផង‍។​


តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ​ ដែល​ជា​កូន​នាង​ម៉ារា​ជា​បង​យ៉ាកុប​ យ៉ូសែប​ យូដាស​ និង​ស៊ីម៉ូន​ទេ​ឬ?​ តើ​ប្អូន​ស្រី​របស់​គាត់​មិន​នៅ​ទី​នេះ​ជាមួយ​យើង​ទេ​ឬ?»​ ពួកគេ​ក៏​ទាស់​ចិត្ដ​នឹង​ព្រះអង្គ​


ហើយ​កាល​គាត់​ចេញ​មក​ គាត់​មិន​អាច​និយាយ​ទៅ​ពួកគេ​បាន​សោះ​ ដូច្នេះ​ពួកគេ​ដឹង​ច្បាស់​ថា​ គាត់​បាន​ឃើញ​ការ​ជាក់ស្ដែង​មួយ​នៅ​ក្នុង​ព្រះវិហារ​ ហើយ​គាត់​ធ្វើ​បាន​តែ​សញ្ញា​ទៅ​ពួកគេ​ប៉ុណ្ណោះ​ ប៉ុន្ដែ​គាត់​នៅ​តែ​គ​ដដែល។​


ហើយ​ក៏​យាង​ទៅ​ឆ្លង​អូរ​យ័រដាន់​ម្ដង​ទៀត​ ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​កាល​ពីមុន​ ហើយ​ព្រះអង្គ​ក៏​បាន​ស្នាក់​នៅ​ទី​នោះ​


ដូច្នេះ​ហើយ​ ព្រះយេស៊ូ​មិន​យាង​នៅ​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​ដោយ​ចេញ​មុខ​ទៀត​ទេ​ គឺ​ព្រះអង្គ​ចាកចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​តំបន់​ក្បែរ​ទីរហោឋាន​ ត្រង់​ក្រុង​មួយ​ឈ្មោះ​អេប្រាអិម​ រួច​ក៏​គង់​នៅ​ទី​នោះ​ជាមួយ​ពួក​សិស្ស​


ដូច្នេះ ​លោក​ស៊ីម៉ូនពេត្រុស​ក៏​ធ្វើ​សញ្ញា​ឲ្យ​អ្នក​នោះ​ទូល​សួរ​ព្រះអង្គ​ អំពី​អ្នក​ដែល​ព្រះអង្គ​មាន​បន្ទូល​នោះ​


បន្ទាប់ពី​ហេតុការណ៍​ទាំង​នេះ​ ព្រះយេស៊ូ​បាន​យាង​នៅ​ក្នុង​ស្រុក​កាលីឡេ​តែ​ប៉ុណ្ណោះ​ ដ្បិត​ព្រះអង្គ​មិន​ចង់​យាង​នៅ​ក្នុង​ស្រុក​យូដា​ទេ​ ព្រោះ​ពួក​ជនជាតិ​យូដា​រក​សម្លាប់​ព្រះអង្គ។​


ដូច្នេះ​ពួកគេ​ក៏​រើស​ដុំ​ថ្ម​ដើម្បី​គប់​ព្រះយេស៊ូ​ ប៉ុន្ដែ​ព្រះអង្គ​បាន​បំបាំង​កាយ​យាង​ចេញ​ពី​ព្រះវិហារ។​


នៅ​គ្រា​នោះ​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បងប្អូន​ (ដែល​មាន​គ្នា​ចំនួន​ប្រហែល​ជា​មួយរយ​ម្ភៃ​នាក់​នៅ​ទីនោះ)​ ហើយ​និយាយ​ថា៖


រីឯ​លោក​ពេត្រុស​នៅតែ​បន្ដ​គោះ​ទ្វារ​ ដូច្នេះ​ពួកគេ​ក៏​បើក​ទ្វារ​ ហើយ​កាល​បាន​ឃើញ​គាត់​ ពួកគេ​ងឿងឆ្ងល់​ណាស់។​


លុះ​ភ្លឺ​ឡើង​ មាន​ការ​ជ្រួល​ច្របល់​ជា​ខ្លាំង​នៅ​ក្នុង​ចំណោម​ពួក​ទាហាន​អំពី​ការ​បាត់​ខ្លួន​របស់​លោក​ពេត្រុស​


ដូច្នេះ​ លោក​ប៉ូល​ក៏​ក្រោក​ឡើង​ ទាំង​លើក​ដៃ​ជា​សញ្ញា​ ហើយ​និយាយ​ថា៖​ «ឱ​ជនជាតិ​អ៊ីស្រាអែល​ និង​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ!​ សូម​ស្ដាប់​ចុះ!​


ក្រោយពី​អ្នក​ទាំង​ពីរ​នោះ​និយាយ​ចប់​ហើយ​ លោក​យ៉ាកុប​បាន​ឆ្លើយ​ថា៖​ «បងប្អូន​អើយ!​ សូម​ស្ដាប់​ខ្ញុំ​


ពេល​ចេញ​ពី​គុក​មក​ ពួកគាត់​ក៏​ទៅ​ផ្ទះ​របស់​នាង​លីឌា​ ហើយ​ពេល​បាន​ជួប​ពួក​បងប្អូន​ ពួកគាត់​ក៏​លើក​ទឹកចិត្ដ​ពួកគេ​ រួច​ចាកចេញ​ទៅ។​


ជនជាតិ​យូដា​បាន​រុញ​លោក​អ័លេក្សានត្រុស​ចេញ​ពី​បណ្ដាជន​ ហើយ​នាំ​ទៅ​ខាង​មុខ។​ លោក​អ័លេក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា​ ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះសា​នឹង​បណ្ដាជន​


​នៅ​ថ្ងៃ​បន្ទាប់​ លោក​ប៉ូល​បាន​ចូល​ទៅ​ជួប​លោក​យ៉ាកុប​ជាមួយ​យើង​ ហើយ​ចាស់ទុំ​ទាំង​អស់​បាន​មក​ដែរ។​


ពេល​មេបញ្ជាការ​អនុញ្ញាត​ឲ្យ​ លោក​ប៉ូល​ក៏​ឈរ​លើ​ជណ្ដើរ​ ទាំង​លើក​ដៃ​ជា​សញ្ញា​ទៅ​ប្រជាជន​ នៅ​ពេល​មាន​សភាព​ស្ងាត់​ឈឹង​ហើយ​ គាត់​ក៏​និយាយ​ជា​ភាសា​ហេព្រើរ​ទៅ​ពួកគេ​ថា៖​


ពេល​ពួក​បងប្អូន​ទាំង​នោះ​ឮ​ដំណឹង​អំពី​យើង​ ពួកគេ​ក៏​មក​រហូត​ដល់​ផ្សារ​អាប់ភាស​ និង​ផ្ទះ​សំណាក់​បី​ខ្នង​ ដើម្បី​ជួប​យើង​ ហើយ​ពេល​លោក​ប៉ូល​ជួប​ពួកគេ​ គាត់​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ ទាំង​មាន​ទឹកចិត្ដ​ឡើង​វិញ។​


បន្ទាប់​មក​ ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ​ រួច​ឲ្យ​ពួក​សាវក​ទាំង​អស់​ឃើញ​ដែរ។​


ប៉ុន្ដែ​ខ្ញុំ​មិន​បាន​ជួប​ពួក​សាវក​ឯ​ទៀត​ទេ​ លើក​លែង​តែ​លោក​យ៉ាកុប​ជា​ប្អូន​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ។​


ដ្បិត​មុន​ពេល​ពួកអ្នក​ខ្លះដែល​មក​ពីលោក​យ៉ាកុប​បាន​មក​ដល់​ គាត់​បាន​បរិភោគ​ជាមួយ​ពួក​សាសន៍​ដទៃ​ ប៉ុន្ដែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់​ គាត់​បែរ​ជា​ដក​ខ្លួន​ចេញ​ដាច់​ដោយ​ឡែក​ ព្រោះ​ខ្លាច​ពួកអ្នក​កាត់ស្បែក​ទាំង​នោះ​


ហើយ​ពេល​បាន​ទទួល​ស្គាល់​ព្រះគុណ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ខ្ញុំ​រួច​ហើយ​ លោក​យ៉ាកុប​ លោក​កេផាស​ និង​លោក​យ៉ូហាន​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សសរ​ទ្រូង​បាន​លូក​ដៃ​ស្ដាំ​នៃ​ការ​ប្រកប​គ្នា​ទទួល​ខ្ញុំ​ និង​លោក​បារណាបាស​ ដើម្បី​ឲ្យ​យើង​ទៅ‍​ឯ​ពួក​សាសន៍​ដទៃ​ រីឯ​ពួកគេ​ទៅ​ឯ​ពួកអ្នក​កាត់ស្បែក​វិញ។​


ខ្ញុំ​យ៉ាកុប​ ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ជូន​ចំពោះ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​ដែល​បែក​ខ្ញែក​គ្នា។​