ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 11:2 - Khmer Christian Bible

ដូច្នេះ​ពេល​លោក​ពេត្រុស​ឡើង​ទៅ​ក្រុង​យេរូសាឡិម​វិញ​ នោះ​អស់​អ្នក​ក្នុង​ចំណោម​ពួក​អ្នក​កាត់ស្បែក​ក៏​មក​ជំទាស់​នឹង​គាត់​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ នៅពេល​ពេត្រុស​ឡើងទៅ​យេរូសាឡិម ពួកកាត់ស្បែក​ក៏​រិះគន់​គាត់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ កាល​លោក​ពេត្រុស​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ពួក​អ្នក​កាត់​ស្បែក​មាន​ការ​រិះ​គន់​លោក​ថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​លោក​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា នាំ​គ្នា​រិះគន់​លោក​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​កាល​ពេត្រុស​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​អស់​អ្នក​ខាង​ពួក​កាត់​ស្បែក​គេ​មាន​សេចក្ដី​ប្រកាន់​ចំពោះ​គាត់​ថា

សូមមើលជំពូក

អាល់គីតាប

កាល​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា នាំ​គ្នា​រិះ​គន់​លោក​ថា៖

សូមមើលជំពូក



កិច្ចការ 11:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ អ្នក​ជឿ​ទាំងឡាយ​ក្នុង​ចំណោម​ពួក​អ្នក​កាត់ស្បែក​ដែល​មក​ជាមួយ​លោក​ពេត្រុស​បាន​ស្ញប់ស្ញែង​ជា​ខ្លាំង​ ព្រោះ​ព្រះជាម្ចាស់​ក៏​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​សាសន៍​ដទៃ​ដែរ​


នៅ​ថ្ងៃ​បន្ទាប់​ នៅ​ពេល​អ្នក​ទាំង​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​នោះ​ លោក​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ដើម្បី​អធិស្ឋាន​ នៅ​ម៉ោង​ប្រហែល​ដប់ពីរ​ថ្ងៃ​ត្រង់។​


នៅ​ពេល​នោះ​ មាន​អ្នក​ខ្លះ​បាន​ចុះ​ពី​ស្រុក​យូដា​មក​បង្រៀន​ពួក​បងប្អូន​ថា៖​ «បើ​អ្នក​រាល់គ្នា​មិន​កាត់ស្បែក​តាម​ទំនៀម​ទម្លាប់​របស់​លោក​ម៉ូសេ​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ឡើយ»។​


នោះ​មាន​អ្នក​ខ្លះ​ពី​ខាង​គណៈ​ផារិស៊ី​ ដែល​ជឿ​បាន​ក្រោក​ឈរ​ឡើង​និយាយ​ថា៖​ «ត្រូវ​តែ​កាត់ស្បែក​ឲ្យ​ពួកគេ​ និង​បង្គាប់​ពួកគេ​ឲ្យ​កាន់​តាម​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ»។​


រីឯ​លោក​យេស៊ូ​ដែល​ហៅ​ថា​យូស្ទុស​ ក៏​ជម្រាបសួរ​មក​អ្នក​រាល់គ្នា​ដែរ។​ ក្នុង​ចំណោម​ពួកអ្នក​កាត់ស្បែក​ មាន​តែ​អ្នក​ទាំង​នេះ​ទេ​ដែល​ជា​អ្នក​រួម​ការងារ​សម្រាប់​នគរ​ព្រះជាម្ចាស់​ ហើយ​បាន​លើក​ទឹកចិត្ដ​ខ្ញុំ​ទៀត​ផង។​


ដ្បិត​មនុស្ស​មិន​ស្ដាប់បង្គាប់​ មនុស្ស​និយាយ​ពាក្យ​ឥត​ប្រយោជន៍​ និង​មនុស្ស​បោកបញ្ឆោត​ ពិត​ជា​មាន​ច្រើន​ណាស់​ ជា​ពិសេស​ក្នុង​ចំណោម​ពួក​កាត់ស្បែក​នេះ​ឯង‍។​