នៅគ្រានោះ ព្រះយេស៊ូបានយាងមកពីក្រុងណាសារ៉ែត ស្រុកកាលីឡេ និងបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាននៅក្នុងអូរយ័រដាន់
កិច្ចការ 1:22 - Khmer Christian Bible គឺចាប់តាំងពីគ្រាដែលយ៉ូហានធ្វើពិធីជ្រមុជទឹករហូតដល់ថ្ងៃ ដែលព្រះជាម្ចាស់បានលើកព្រះអង្គចេញពីយើងទៅ គឺត្រូវឲ្យម្នាក់នោះធ្វើជាសាក្សីជាមួយយើងអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ»។ ព្រះគម្ពីរខ្មែរសាកល ចាប់តាំងពីពិធីជ្រមុជទឹករបស់យ៉ូហាន រហូតដល់ថ្ងៃដែលព្រះយេស៊ូវត្រូវបានទទួលឡើងពីពួកយើងទៅ គឺឲ្យម្នាក់ក្នុងអ្នកទាំងនេះធ្វើជាសាក្សីជាមួយយើងអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើពិធីជ្រមុជទឹក រហូតដល់ថ្ងៃដែលព្រះបានលើកព្រះអង្គឡើងពីយើងទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើបន្ទាល់ជាមួយយើង អំពីព្រះអង្គដែលមានព្រះជន្មរស់ឡើងវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺចាប់តាំងពីគ្រាដែលលោកយ៉ូហានបានធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះអង្គ រហូតដល់ពេលព្រះជាម្ចាស់លើកយកព្រះអង្គចេញពីយើងទៅ ត្រូវឲ្យមានម្នាក់ធ្វើជាបន្ទាល់រួមជាមួយយើង អំពីព្រះអង្គមានព្រះជន្មរស់ឡើងវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចាប់តាំងពីគ្រាលោកយ៉ូហានធ្វើបុណ្យជ្រមុជទឹកដរាបមកដល់ថ្ងៃ ដែលព្រះបានលើកទ្រង់ឡើង ពីយើងរាល់គ្នាទៅ នោះត្រូវឲ្យមានម្នាក់ទៀតធ្វើជាទីបន្ទាល់ ជាមួយនឹងយើង ពីដំណើរដែលទ្រង់មានព្រះជន្មរស់ឡើងវិញ អាល់គីតាប គឺចាប់តាំងពីគ្រាដែលយ៉ះយ៉ាបានធ្វើពិធីជ្រមុជទឹកឲ្យអ៊ីសា រហូតដល់ពេលអុលឡោះលើកយកអ៊ីសាចេញពីយើងទៅ ត្រូវឲ្យមានម្នាក់ ធ្វើជាបន្ទាល់រួមជាមួយយើង អំពីអ៊ីសារស់ឡើងវិញ»។ |
នៅគ្រានោះ ព្រះយេស៊ូបានយាងមកពីក្រុងណាសារ៉ែត ស្រុកកាលីឡេ និងបានទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាននៅក្នុងអូរយ័រដាន់
ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូលទៅគេរួចហើយ ព្រះជាម្ចាស់ក៏យកព្រះអង្គឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះជាម្ចាស់
កាលប្រជាជនទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹក ព្រះយេស៊ូក៏បានទទួលពិធីជ្រមុជទឹកដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ
ហើយអ្នករាល់គ្នាក៏ធ្វើបន្ទាល់ដែរ ព្រោះអ្នករាល់គ្នាបាននៅជាមួយខ្ញុំតាំងពីដំបូងមក។
ហើយនិយាយថា៖ «ពួកអ្នកស្រុកកាលីឡេអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាឈរសម្លឹងមើលមេឃដូច្នេះ? ព្រះយេស៊ូដែលព្រះជាម្ចាស់បានលើកឡើងពីចំណោមអ្នករាល់គ្នាទៅឯស្ថានសួគ៌នេះ ព្រះអង្គនឹងយាងត្រលប់មកវិញតាមរបៀបដដែល ដូចដែលអ្នករាល់គ្នាបានឃើញព្រះអង្គយាងឡើងទៅស្ថានសួគ៌»។
រហូតដល់ថ្ងៃដែលព្រះជាម្ចាស់បានលើកព្រះអង្គឡើងទៅស្ថានសួគ៌វិញ បន្ទាប់ពីព្រះអង្គបានប្រទានសេចក្ដីបង្គាប់តាមរយៈព្រះវិញ្ញាណបរិសុទ្ធដល់ពួកសាវកដែលព្រះអង្គបានជ្រើសរើស។
គឺព្រះយេស៊ូនេះហើយ ដែលព្រះជាម្ចាស់បានប្រោសឲ្យរស់ឡើងវិញ ហើយយើងទាំងអស់គ្នាជាបន្ទាល់អំពីការនេះ។
ពួកសាវកបានធ្វើទីបន្ទាល់យ៉ាងមានអំណាចអស្ចារ្យ អំពីការរស់ឡើងវិញរបស់ព្រះអម្ចាស់យេស៊ូ ហើយពួកគេទាំងអស់គ្នា ក៏ទទួលបានព្រះគុណដ៏លើសលុប។
តើឲ្យយើងរួចខ្លួនបានយ៉ាងដូចម្តេច នៅពេលដែលយើងធ្វេសប្រហែសនឹងសេចក្ដីសង្គ្រោះដ៏ធំនេះ? ដ្បិតព្រះអម្ចាស់បានប្រកាសជាលើកដំបូងអំពីសេចក្ដីសង្គ្រោះនេះ ហើយអស់អ្នកដែលបានឮក៏បានបញ្ជាក់ប្រាប់យើងដែរ