ហើយកុំយកថង់យាម អាវពីរបន្លាស់ ស្បែកជើង ឬឈើច្រត់ទៅជាមួយឡើយ ព្រោះអ្នកធ្វើការស័ក្ដិសមនឹងទទួលបានជំនួយ។
កាឡាទី 6:6 - Khmer Christian Bible ចូរឲ្យអ្នកដែលរៀនព្រះបន្ទូលចែករំលែករបស់ល្អៗទាំងអស់ដល់អ្នកដែលបង្រៀន។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវចែករបស់ល្អទាំងអស់ដល់អ្នកដែលអប់រំនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល ត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះអ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលមានគ្រូបង្រៀនខាងព្រះបន្ទូល នោះត្រូវចែកគ្រប់ទាំងរបស់ល្អដល់គ្រូនោះផង អាល់គីតាប ចំពោះអ្នកដែលទទួលការអប់រំខាងបន្ទូលនៃអុលឡោះ ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។ |
ហើយកុំយកថង់យាម អាវពីរបន្លាស់ ស្បែកជើង ឬឈើច្រត់ទៅជាមួយឡើយ ព្រោះអ្នកធ្វើការស័ក្ដិសមនឹងទទួលបានជំនួយ។
មែនហើយ ពួកគេពេញចិត្ដធ្វើដូច្នេះណាស់ ព្រោះពួកគេជំពាក់អ្នកទាំងនោះ ដ្បិតសាសន៍ដទៃបានទទួលចំណែកខាងវិញ្ញាណពីអ្នកទាំងនោះ បានជាសាសន៍ដទៃត្រូវផ្គត់ផ្គង់ចំណែកខាងសាច់ឈាមដល់អ្នកទាំងនោះវិញ
ចូរប្រកាសព្រះបន្ទូល ហើយខិតខំប្រកាសមិនថា ត្រូវពេល ឬខុសពេលឡើយ ចូរទូន្មាន ស្តីបន្ទោស លើកទឹកចិត្ត និងបង្រៀនដោយសេចក្តីអត់ធ្មត់គ្រប់បែបយ៉ាង