ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កាឡាទី 4:31 - Khmer Christian Bible

ដូច្នេះ​ បងប្អូន​អើយ!​ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​ជា​អ្នក​បម្រើ​ទេ​ គឺ​ជា​កូន​របស់​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​វិញ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ បងប្អូន​អើយ យើង​មិនមែន​ជា​កូន​របស់​ស្ត្រីដែលជាបាវបម្រើ​ទេ គឺ​ជា​កូន​របស់​ស្ត្រីដែលមានសេរីភាព​វិញ​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ បង‌ប្អូន​អើយ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​ជា​បាវ​បម្រើ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ បងប្អូន​អើយ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ បង​ប្អូន​អើយ យើង​រាល់​គ្នា​មិន​មែន​ជា​កូន​របស់​បាវ​ស្រី​ទេ គឺ​ជា​កូន​របស់​ស្រី​អ្នក​ជា​វិញ។

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ បង​ប្អូន​អើយ​យើង​មិន​មែន​ជា​កូន​របស់​ស្ដ្រី​អ្នក​ងារ​ទេ គឺ​ជា​កូន​របស់​ស្ដ្រី​អ្នក​ជា។

សូមមើលជំពូក



កាឡាទី 4:31
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​បើ​ព្រះរាជ​បុត្រា​ដោះ​អ្នក​រាល់គ្នា​ឲ្យ​មាន​សេរីភាព​ អ្នក​រាល់គ្នា​មុខ​ជា​មាន​សេរីភាព​ពិត​ប្រាកដ


ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​ លោក​អ័ប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់​ គឺ​ម្នាក់​កើត​ពី​ស្ត្រី​ជា​អ្នក​បម្រើ​ ហើយ​ម្នាក់​ទៀត​កើត​ពី​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​


តើ​បទ​គម្ពីរ​ចែង​យ៉ាង​ដូច​ម្តេច​ គឺ​ចែង​ថា៖​ «ចូរ​ដេញ​ស្ត្រី​ជា​អ្នក​បម្រើ​ និង​កូន​ប្រុស​របស់​នាង​ចេញ​ទៅ​ ដ្បិត​កូន​ប្រុស​របស់​ស្ត្រី​ជា​អ្នក​បម្រើ​មិន​ត្រូវ​ទទួល​មរតក​ជាមួយ​កូន​ប្រុស​របស់​ស្ត្រី​ជា​អ្នក​មាន​សេរីភាព​ឡើយ»​


ព្រះគ្រិស្ដ​បាន​ដោះ​យើង​ឲ្យ​រួច​ ដើម្បី​ឲ្យ​យើង​មាន​សេរី​ភាព​ ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ឈរ​ឲ្យ​មាំមួន​ចុះ​ ហើយ​កុំ​ឲ្យ​ជាប់​នឹម​នៃ​ភាព​ជា​បាវបម្រើ​ទៀត​ឡើយ។​


បងប្អូន​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​ត្រូវ​បាន​ត្រាស់​ហៅ​ឲ្យ​មាន​សេរីភាព​ ប៉ុន្ដែ​កុំ​ប្រើ​សេរីភាព​នោះទុក​ជា​ឱកាស​ដល់​សាច់ឈាម​ឡើយ ផ្ទុយ​ទៅ​វិញ​ ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​ស្រឡាញ់​ចុះ​