ប៉ុន្ដែបើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យរបស់ខ្ញុំនៅជាប់នឹងអ្នករាល់គ្នា នោះចូរសូមអ្វីៗតាមប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នា
កាឡាទី 4:2 - Khmer Christian Bible ប៉ុន្ដែគាត់ត្រូវស្ថិតនៅក្រោមមេការ និងអ្នកមើលការខុសត្រូវរហូតដល់ពេលដែលឪពុកបានកំណត់ទុក ព្រះគម្ពីរខ្មែរសាកល គឺគាត់នៅក្រោមអ្នកមើលថែ និងអ្នកគ្រប់គ្រង រហូតដល់ពេលវេលាដែលឪពុកបានកំណត់ទុកមុន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែកូននោះស្ថិតនៅក្រោមការឃុំគ្រងរបស់អ្នកថែរក្សា និងអ្នកមើលខុសត្រូវ រហូតដល់ពេលដែលឪពុកបានកំណត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និងអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតត្រូវនៅក្នុងអំណាចភីលៀង នឹងអ្នកត្រួតត្រា ដរាបដល់វេលា ដែលឪពុកបានកំណត់ជាមុន អាល់គីតាប កូននោះនៅក្រោមការឃុំគ្រងរបស់អ្នកអាណាព្យាបាល និងអ្នកមើលខុសត្រូវលើទ្រព្យសម្បត្តិ រហូតដល់ពេលដែលឪពុកបានកំណត់ទុក។ |
ប៉ុន្ដែបើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យរបស់ខ្ញុំនៅជាប់នឹងអ្នករាល់គ្នា នោះចូរសូមអ្វីៗតាមប្រាថ្នាចុះ សេចក្ដីនោះនឹងបានសម្រេចដល់អ្នករាល់គ្នា
ដ្បិតថ្វីបើនៅក្នុងព្រះគ្រិស្ដ អ្នករាល់គ្នាមានអ្នកមើលថែមួយម៉ឺននាក់ ប៉ុន្ដែគ្មានឪពុកច្រើនទេ គឺខ្ញុំទេដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រិស្ដយេស៊ូតាមរយៈដំណឹងល្អ
ដូច្នេះ គម្ពីរវិន័យជាអ្នកមើលថែយើងដែលនាំយើងទៅឯព្រះគ្រិស្ដ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារជំនឿ
ខ្ញុំចង់និយាយដូច្នេះ កាលណាអ្នកស្នងមរតកនៅក្មេងនៅឡើយ នោះមិនខុសពីបាវបម្រើទេ ទោះបីគាត់ជាម្ចាស់លើអ្វីៗទាំងអស់ក៏ដោយ
រីឯយើងវិញក៏ដូច្នេះដែរ ពេលយើងនៅជាទារកនៅឡើយ យើងបានជាប់នៅក្រោមគោលការណ៍បឋមរបស់លោកិយនេះ