ប៉ុន្ដែ បើអ្នកធ្វើឲ្យបងប្អូនរបស់អ្នកព្រួយចិត្ដដោយសារតែរឿងអាហារ នោះអ្នកមិនបានរស់នៅដោយសេចក្ដីស្រឡាញ់ទៀតទេ ដូច្នេះ កុំធ្វើឲ្យបងប្អូនរបស់អ្នកដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសត្រូវវិនាសដោយសារតែអាហាររបស់អ្នកឡើយ។
កាឡាទី 2:18 - Khmer Christian Bible បើខ្ញុំសង់អ្វីដែលខ្ញុំបានបំផ្លាញចោលឡើងវិញ នោះបង្ហាញឲ្យឃើញថា ខ្លួនខ្ញុំជាអ្នកល្មើសក្រឹត្យវិន័យហើយ ព្រះគម្ពីរខ្មែរសាកល ដ្បិតប្រសិនបើខ្ញុំសាងសង់ឡើងវិញនូវអ្វីដែលខ្ញុំបានកម្ទេចចោល នោះខ្ញុំបានបញ្ជាក់ថាខ្លួនខ្ញុំជាមនុស្សបំពានក្រឹត្យវិន័យហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ បើខ្ញុំសង់អ្វីដែលខ្ញុំបានរំលំពីមុនឡើងវិញ នោះឈ្មោះថា ខ្ញុំជាអ្នករំលងច្បាប់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំសង់ឡើងវិញនូវអ្វីដែលខ្ញុំបានកម្ទេចចោលហើយនោះ បានសេចក្ដីថា ខ្ញុំប្រព្រឹត្ត ល្មើសក្រឹត្យវិន័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើសិនជាខ្ញុំតាំងការទាំងនោះឡើងវិញ ដែលខ្ញុំបានរំលំពីដើម នោះឈ្មោះថា ខ្ញុំតាំងខ្លួនខ្ញុំជាអ្នករំលងច្បាប់ហើយ អាល់គីតាប ប្រសិនបើខ្ញុំសង់ឡើងវិញ នូវអ្វីដែលខ្ញុំបានកំទេចចោលហើយនោះបានសេចក្ដីថា ខ្ញុំប្រព្រឹត្ដល្មើសហ៊ូកុំ។ |
ប៉ុន្ដែ បើអ្នកធ្វើឲ្យបងប្អូនរបស់អ្នកព្រួយចិត្ដដោយសារតែរឿងអាហារ នោះអ្នកមិនបានរស់នៅដោយសេចក្ដីស្រឡាញ់ទៀតទេ ដូច្នេះ កុំធ្វើឲ្យបងប្អូនរបស់អ្នកដែលព្រះគ្រិស្ដបានសោយទិវង្គតជំនួសត្រូវវិនាសដោយសារតែអាហាររបស់អ្នកឡើយ។
ការកាត់ស្បែកពិតជាមានប្រយោជន៍ បើអ្នកធ្វើតាមគម្ពីរវិន័យ ប៉ុន្ដែបើអ្នកល្មើសគម្ពីរវិន័យវិញ ការកាត់ស្បែករបស់អ្នកក្លាយដូចជាមិនកាត់ស្បែក
បើសេចក្ដីទុច្ចរិតរបស់យើងបង្ហាញឲ្យឃើញសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ តើយើងនឹងនិយាយយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់ទុច្ចរិតដែរឬ នៅពេលព្រះអង្គដាក់ទោសយើង (គឺខ្ញុំនិយាយតាមបែបមនុស្សទេ)?
ខ្ញុំមិនធ្វើឲ្យព្រះគុណរបស់ព្រះជាម្ចាស់ឥតប្រយោជន៍ទេ ព្រោះបើសេចក្ដីសុចរិតមកដោយសារគម្ពីរវិន័យ នោះព្រះគ្រិស្ដបានសោយទិវង្គតឥតប្រយោជន៍!
បងប្អូនអើយ! បើខ្ញុំនៅតែប្រកាសអំពីការកាត់ស្បែក តើហេតុអ្វីបានជាខ្ញុំនៅតែត្រូវគេបៀតបៀនដូច្នេះ? បើខ្ញុំប្រកាសដូច្នោះមែន នោះឈើឆ្កាងលែងធ្វើឲ្យមានការជំពប់ដួលទៀតហើយ។