ព្រះយេហូវ៉ាបានចាត់ណាថាន់ ឲ្យទៅគាល់ព្រះបាទដាវីឌ លោកក៏ទៅគាល់ទ្រង់ ទូលដូច្នេះថា៖ «នៅទីក្រុងមួយមានមនុស្សពីរនាក់ ម្នាក់ជាអ្នកមាន ម្នាក់ក្រីក្រ
២ សាំយូអែល 7:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែនៅវេលាយប់នោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ណាថាន់ថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នៅយប់នោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកណាថានថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែនៅវេលាយប់នោះឯង ព្រះយេហូវ៉ាទ្រង់មានបន្ទូលមកណាថាន់ថា អាល់គីតាប ប៉ុន្តែ នៅយប់នោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាថានថា៖ |
ព្រះយេហូវ៉ាបានចាត់ណាថាន់ ឲ្យទៅគាល់ព្រះបាទដាវីឌ លោកក៏ទៅគាល់ទ្រង់ ទូលដូច្នេះថា៖ «នៅទីក្រុងមួយមានមនុស្សពីរនាក់ ម្នាក់ជាអ្នកមាន ម្នាក់ក្រីក្រ
ណាថាន់ទូលឆ្លើយថា៖ «សូមព្រះករុណាធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នា ដែលនៅក្នុងព្រះហឫទ័យចុះ ដ្បិតព្រះយេហូវ៉ាគង់ជាមួយទ្រង់ហើយ»។
«ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើយើងថា "ព្រះយេហូវ៉ាបានសួរដូច្នេះ តើឯងនឹងស្អាងវិហារឲ្យយើងនៅឬ?
"ចាប់តាំងពីថ្ងៃដែលយើងបាននាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងចេញពីស្រុកអេស៊ីព្ទមក នោះយើងមិនបានរើសទីក្រុងណាមួយ ក្នុងកុលសម្ពន័្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ដើម្បីនឹងស្អាងវិហារឲ្យឈ្មោះយើងបាននៅទីនោះឡើយ តែយើងបានរើសដាវីឌតាំងឡើង ឲ្យគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលជាប្រជារាស្ត្រអញ"។
ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង! ពេលមានហោរាក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះយេហូវ៉ាសម្ដែងឲ្យគេស្គាល់យើងតាមនិមិត្ត ហើយយើងនិយាយទៅកាន់គេ តាមយល់សប្តិ។