នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ"»
២ សាំយូអែល 7:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ណាថាន់ក៏ទូលព្រះបាទដាវីឌ តាមគ្រប់ទាំងព្រះបន្ទូល ហើយតាមការជាក់ស្តែងទាំងនោះគ្រប់ជំពូក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាថានទូលថ្វាយព្រះបាទដាវីឌនូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់លោកក្នុងសុបិននិមិត្តនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ណាថាន់ក៏ទូលនឹងដាវីឌ តាមគ្រប់ទាំងព្រះបន្ទូល ហើយតាមការជាក់ស្តែងទាំងនេះគ្រប់ជំពូក។ អាល់គីតាប ណាថានជំរាប់ស្តេចទតនូវសេចក្តីទាំងប៉ុន្មាន ដែលអុលឡោះមានបន្ទូលប្រាប់គាត់ក្នុងសុបិននិមិត្តនោះ។ |
នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ"»
ព្រះបាទដាវីឌបានយាងចូលទៅគង់នៅចំពោះព្រះយេហូវ៉ា ទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទូលបង្គំជាអ្វី ហើយពូជពង្សទូលបង្គំជាអ្វី បានជាព្រះអង្គប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ?
ស្ដេចមានរាជឱង្ការទៅហោរាណាថាន់ថា៖ «មើលចុះ យើងនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែហិបរបស់ព្រះមានតែក្រណាត់សំពត់បាំងប៉ុណ្ណោះ»។
ណាថាន់ក៏ទូលដល់ដាវីឌ តាមគ្រប់ទាំងព្រះបន្ទូលនេះ ហើយតាមការជាក់ស្តែងនេះ គ្រប់ជំពូក។
ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីណាដែលមានប្រយោជន៍ដល់អ្នករាល់គ្នាឡើយ គឺបានបង្រៀនអ្នករាល់គ្នានៅកណ្តាលជំនុំ និងពីផ្ទះមួយទៅផ្ទះមួយ
ដ្បិតខ្ញុំមិនបានខាននឹងប្រកាសប្រាប់អ្នករាល់គ្នា ពីបំណងទាំងមូលរបស់ព្រះឡើយ។
ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលមក គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើង ស្របតាមបទគម្ពីរ