ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 6:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ាង​នោះ ព្រះបាទ​ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហិប​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ក្នុង​ក្រុង​របស់​ដាវីឌ​ទេ គឺ​ទង់​យក​ទៅ​ដាក់​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដុម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ស្ដេច​មិន​ចង់​យក​ហិប​របស់​ព្រះ‌អម្ចាស់ ចូល​ទៅ​ក្នុង​ដំណាក់ នៅ​បុរី​របស់​ព្រះ‌បាទ​ដាវីឌ តែ​ទ្រង់​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេដ‌អេដុម ជា​អ្នក​ស្រុក​កាថ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

យ៉ាង​នោះ ដាវីឌ​បែរ​ជា​មិន​បាន​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា ចូល​ទៅ​ឯ​ទ្រង់ ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​ទ្រង់​នាំ​យក​ទៅ​ដាក់​ទុក​នៅ​ក្នុង​ផ្ទះ​របស់​អូបិឌ-អេដំម ជា​អ្នក​មក​ពី​ក្រុង​កាថ​វិញ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ស្តេច​មិន​ចង់​យក​ហិប​របស់អុលឡោះ‌តាអាឡា ចូល​ទៅ​ក្នុង​ដំណាក់ នៅ​បុរី​របស់​ស្តេច​ទត តែ​គាត់​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក នៅ​ផ្ទះ​លោក​អូបេដ-អេដុម ជា​អ្នក​ស្រុក​កាថ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 6:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​អ៊ីត‌តាយ ជា​ពួក​ក្រុង​កាថ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​មក​ជា‌មួយ​ពួក​យើង​ដូច្នេះ? ចូរ​ត្រឡប់​ទៅ​នៅ​ជា‌មួយ​ស្តេច​ចុះ ដ្បិត​អ្នក​ជា​សាសន៍​ដទៃ បាន​ត្រូវ​និរទេស​ចោល​ស្រុក​របស់​ខ្លួន​មក ដូច្នេះ ចូរ​វិល​ទៅ​វិញ​ចុះ។


ព្រះ​បាទ​ដាវីឌ​បាន​ចែកពល​ទ័ព​ជា​បី​កង មួយ​កង​នៅ​ក្រោម​អំណាច​យ៉ូអាប់ មួយ​ទៀត​នៅ​ក្រោម​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា ហើយ​មួយ​ទៀត នៅ​ក្រោម​អំណាច​អ៊ីត‌តាយ ជា​ពួក​កាថ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​គេ​ថា៖ «យើង​ក៏​នឹង​ចេញ​ទៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ»។


(ពួក​ប្អៀរ៉ុត​នោះ​បាន​រត់​ទៅ​តាំង​ទី​លំ‌នៅ នៅ​គីថែម​វិញ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)។


ប៉ុន្តែ ដាវីឌ​បាន​ចាប់​យក​បាន​ទី​មាំ‌មួន​នៃ​ស៊ីយ៉ូន ដែល​ហៅ​ថា ទី​ក្រុង​របស់​ដាវីឌ។


ព្រះបាទ​ដាវីឌ​ក៏​គង់​នៅ​ក្នុង​ទី​មាំ‌មួន​នោះ ហើយ​បាន​ហៅ​ថា​ទី​ក្រុង​ដាវីឌ ទ្រង់​សង់​ឡើង​នៅ​ព័ទ្ធ​ជុំ​វិញ ចាប់​តាំង​ពី​មីឡូរ ចូល​មក​ខាង​ក្នុង។


ហើយ​ពួក​បង‌ប្អូន​គេ ដែល​ជា​ថ្នាក់​ទី​ពីរ​ឲ្យ​បាន​នៅ​ជា‌មួយ​ដែរ គឺ​សាការី បេន យ្អាស៊ាល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល អ៊ូនី អេលាប បេ‌ណា‌យ៉ា ម្អា‌សេ‌យ៉ា ម៉ាធិធា អេលី‌ផាលេ មីកនេ‌យ៉ា អូបិឌ-អេដុម និង​យីអែល ដែល​សុទ្ធ​តែ​ជា​ពួក​អ្នក​ឆ្មាំ​ទ្វារ។


សេបានា យ៉ូសាផាត នេថា‌នេល អ័ម៉ា‌សាយ សាការី បេ‌ណា‌យ៉ា អេលា‌ស៊ើរ ដ៏​ជា​ពួក​សង្ឃ គេ​ក៏​ផ្លុំ​ត្រែ​នៅ​ចំពោះ​ហិប​នៃ​ព្រះ ឯ​អូបិឌ-អេដុម និង​យេហ៊ី‌យ៉ា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សម្រាប់​បើក​ឲ្យ​ហិប​ចេញ។


គឺ​អេសាភ​ជា​មេ ហើយ​បន្ទាប់​មក មាន​សាការី យីអែល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល ម៉ាធិ‌ធា អេលាប បេ‌ណា‌យ៉ា អូបិឌ-អេដុម និង​យីអែល សុទ្ធ​តែ​កាន់​ពិណ និង​ស៊ុង ហើយ​អេសាភ​ជា​អ្នក​វាយ​ឈិង​ឲ្យ​ឮ​រងំ


យេហ៊ូដ បេនេ-បេរ៉ាក កាថ-រីម៉ូន