កាលលោកយ៉ូសែបចាប់ផ្ដើមបម្រើផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបចាកចេញពីផារ៉ោន ហើយធ្វើដំណើរពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។
២ សាំយូអែល 5:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទដាវីឌឡើងគ្រងរាជ្យ ទ្រង់មានព្រះជន្មសាមសិបឆ្នាំ ក៏សោយរាជ្យបានសែសិបឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលឡើងគ្រងរាជ្យ ព្រះបាទដាវីឌមានព្រះជន្មាយុសាមសិបវស្សា ហើយសោយរាជ្យបានសែសិបឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដាវីឌបានទទួលគ្រងរាជ្យ នោះទ្រង់មានព្រះជន្ម៣០ឆ្នាំ ទ្រង់ក៏សោយរាជ្យបាន៤០ឆ្នាំ អាល់គីតាប នៅពេលឡើងគ្រងរាជ្យ ស្តេចទតមានអាយុសាមសិបឆ្នាំ ហើយសោយរាជ្យបានសែសិបឆ្នាំ។ |
កាលលោកយ៉ូសែបចាប់ផ្ដើមបម្រើផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបចាកចេញពីផារ៉ោន ហើយធ្វើដំណើរពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។
ព្រះបាទដាវីឌបានសោយរាជ្យលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបានប្រាំពីរឆ្នាំ និងនៅក្រុងយេរូសាឡិមសាមសិបបីឆ្នាំ។
ក្នុងពួកហេប្រុន មានយេរីយ៉ា ជាមេលើពួកហេប្រុន នៅគ្រប់តំណនៃវង្សរបស់ឪពុកគេ (នៅឆ្នាំទីសែសិបក្នុងរាជ្យដាវីឌ គេរកពួកអ្នកនោះ ក៏បានឃើញមានមនុស្សខ្លាំងពូកែ មានចិត្តក្លាហានក្នុងពួកគេនៅក្រុងយ៉ាស៊ើរ ស្រុកកាឡាត)។
ពេលវេលាដែលស្ដេចសោយរាជ្យលើគេ រួមទាំងអស់បានសែសិបឆ្នាំ គឺទ្រង់សោយរាជ្យនៅក្រុងហេប្រុនបានប្រាំពីរឆ្នាំ ហើយនៅក្រុងយេរូសាឡិមបានសាមសិបបីឆ្នាំ
ទ្រង់បង្កើតបុត្រទាំងប្រាំមួយនេះ នៅក្រុងហេប្រុន ហើយទ្រង់បានសោយរាជ្យនៅក្រុងនោះអស់រយៈពេលប្រាំបីរឆ្នាំប្រាំមួយខែ រួចសោយរាជ្យនៅក្រុងយេរូសាឡិមបានសាមសិបបីឆ្នាំទៀត។
ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងត្រសាលជំនុំបាន។
កាលព្រះយេស៊ូវចាប់ផ្តើមព្រះរាជកិច្ច ព្រះអង្គមានព្រះជន្មប្រហែលជាសាមសិបព្រះវស្សា។ តាមគេគិតស្មាន ព្រះអង្គជាកូនរបស់យ៉ូសែប ដែលជាកូនហេលី