ពួកភីលីស្ទីនបានច្បាំងនឹងពួកអ៊ីស្រាអែលមួយលើកទៀត ហើយព្រះបាទដាវីឌបានយាងចុះទៅជាមួយពួកពលទ័ពរបស់ទ្រង់ ដើម្បីតស៊ូនឹងពួកភីលីស្ទីនដែរ ព្រះបាទដាវីឌអស់កម្លាំងយ៉ាងខ្លាំង។
២ សាំយូអែល 5:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយនោះ ពួកភីលីស្ទីនក៏ឡើងមករាយទ័ពរបស់គេ ពេញក្នុងវាលច្រកភ្នំរេផែមម្តងទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ពនៅក្នុងជ្រលងភ្នំរេផែមសាជាថ្មី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះពួកភីលីស្ទីនក៏ឡើងមករាយទ័ពរបស់គេ ពេញក្នុងវាលច្រកភ្នំរេផែមម្តងទៀត អាល់គីតាប ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ព នៅក្នុងជ្រលងភ្នំរេផែមសាជាថ្មី។ |
ពួកភីលីស្ទីនបានច្បាំងនឹងពួកអ៊ីស្រាអែលមួយលើកទៀត ហើយព្រះបាទដាវីឌបានយាងចុះទៅជាមួយពួកពលទ័ពរបស់ទ្រង់ ដើម្បីតស៊ូនឹងពួកភីលីស្ទីនដែរ ព្រះបាទដាវីឌអស់កម្លាំងយ៉ាងខ្លាំង។
ថ្ងៃក្រោយទៀត នៅដើមរដូវចម្រូត មានបីនាក់ ក្នុងចំណោមពួកប្រធានសាមសិបនាក់ បានទៅគាល់ព្រះបាទដាវីឌនៅក្នុងរអាងអាឌូឡាម ខណៈពេលពួកភីលីស្ទីនបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម។
បន្ទាប់មក ហោរានោះក៏ចូលទៅគាល់ស្តេចអ៊ីស្រាអែលទូលថា៖ «សូមទ្រង់ទៅចម្រើនកម្លាំងឡើង ហើយខំប្រឹងមើលការដែលទ្រង់ធ្វើ ដ្បិតដល់ចូលឆ្នាំថ្មី ស្តេចស៊ីរីនឹងឡើងមកច្បាំងនឹងទ្រង់ទៀត»។
ដំណើរនោះនឹងបានដូចជាកាលអ្នកចម្រូត កំពុងត្រកងស្រូវនៅដៃ រួចច្រូតកាត់ទៅ អើ នឹងបានដូចកាលគេ ច្រូតសន្សំនៅក្នុងច្រកភ្នំរេផែម
រួចចាប់ពីទីនោះ ឡើងតាមជ្រលងភ្នំបេន-ហ៊ីនណម ខាងត្បូងក្រុងយេប៊ូស (គឺជាក្រុងយេរូសាឡិម) រួចឡើងទៅដល់កំពូលភ្នំដែលនៅខាងលិច ទល់មុខជ្រលងភ្នំហ៊ីនណម នៅចុងខាងជើងជ្រលងភ្នំរេផែម។