ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 5:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គ្រា​ដែល​បាន​មក​ពី​ហេប្រុន​ហើយ នោះ​ដាវីឌ​យក​ស្រី​អ្នក​ម្នាង និង​ភរិយា ពី​ពួក​ក្រុង​យេរូ‌សាឡិម​ថែម​ទៀត ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ច្រើន​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​បាន​ចាក​ចេញ​ពី​ក្រុង​ហេប្រូន​មក​គង់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រះ‌បាទ​ដាវីឌ​មាន​ស្នំ​ឯក និង​មហេសី​ផ្សេងៗ​ទៀត ដែល​ប្រសូត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ថ្វាយ​ស្ដេច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គ្រា​ដែល​បាន​មក​ពី​ហេប្រុន​ហើយ នោះ​ដាវីឌ​យក​ស្រី​អ្នក‌ម្នាង នឹង​ភរិយា ពី​ពួក​ក្រុង​យេរូ‌សាឡិម​ថែម​ទៀត ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ច្រើន​ឡើង

សូមមើលជំពូក

អាល់គីតាប

ក្រោយ​បាន​ចាក​ចេញ​ពី​ក្រុង​ហេ‌ប្រូន មក​នៅ​ក្រុង​យេរូ‌សាឡឹម ស្តេច​ទត​មាន​ស្នំ​ឯក និង​ប្រពន្ធ​ផ្សេងៗ​ទៀត ដែល​ប្រសូត​បាន​បុត្រា​បុត្រី​ជា​ច្រើន​ជូន​គាត់។

សូមមើលជំពូក



២ សាំ‌យូ‌អែល 5:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ដែល​មាន​នោះ មាន​ចៀម និង​គោ​យ៉ាង​សន្ធឹក


ព្រះបាទ​ដាវីឌ​ឈ្វេង​យល់​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​លើក​តម្កើង​រាជ្យ​ទ្រង់ ដោយ​យល់​ដល់​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


ទ្រង់​មាន​ភរិយា​ទាំង​អស់​ប្រាំពីរ​រយ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក​ម្នាង​បីរយ ឯ​ភរិយា​ទាំង​នោះ​ក៏​នាំ​បង្វែរ​ព្រះ‌ហឫ‌ទ័យ​ទ្រង់។


នេះ​ជា​ពួក​បុត្រា​របស់​ព្រះបាទ​ដាវីឌ ដែល​ទ្រង់​បង្កើត​នៅ​ក្រុង​ហេប្រុន គឺ​អាំណូន ជា​បុត្រ​ច្បង កើត​ពី​នាង​អ័ហ៊ី‌ណោម អ្នក​ស្រុក​យេស‌រាល បុត្រ​ទី​ពីរ គឺ​ដានី‌យ៉ែល កើត​ពី​នាង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល។


នោះ​សុទ្ធ​តែ​ជា​បុត្រា​របស់​ព្រះបាទ​ដាវីឌ​ទាំង​អស់ ទ្រង់​ក៏​មាន​បុត្រ​កើត​នឹង​ពួក​អ្នក​ម្នាង​ថែម​ទៀត ហើយ​មាន​នាង​តាម៉ារ ជា​កនិដ្ឋា​នៃ​បុត្រ​ទាំង​នោះ​ដែរ។


ឯ​អ័ប៊ីយ៉ា​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើង ទ្រង់​យក​ភរិយា​ដប់​បួន ហើយ​បង្កើត​បាន​បុត្រា​ម្ភៃពីរ​អង្គ និង​បុត្រី​ដប់​ប្រាំមួយ​អង្គ។


ស្តេច​របស់​អ្នក​មិន​ត្រូវ​មាន​ប្រពន្ធ​ច្រើន​ឡើយ ក្រែង​ចិត្ត​របស់​ស្ដេច​ងាក​ចេញ ក៏​មិន​ត្រូវ​ប្រមូល​ប្រាក់ និង​មាស​ច្រើន​លើស‌លុប​សម្រាប់​ខ្លួន​ដែរ។


ដាវីឌ​ក៏​បាន​យក​អ័ហ៊ី‌ណោម អ្នក​ស្រុក​យេស‌រាល មក​ធ្វើ​ជា​ប្រពន្ធ​ដែរ នាង​ទាំង​ពីរ​នោះ​បាន​ធ្វើ​ជា​ប្រពន្ធ​របស់​លោក។