ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 3:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បញ្ចុះ​សព​អ័ប៊ី‌នើរ​នៅ​ត្រង់​ហេប្រុន ហើយ​ស្តេច​ព្រះ‌កន្សែង នៅ​ត្រង់​ផ្នូរ​លោក ឯ​ពួក​ប្រជា‌រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​យំ​សោក​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​បាន​បញ្ចុះ​សព​លោក​អប៊ី‌នើរ​នៅ​ក្រុង​ហេប្រូន។ ព្រះ‌រាជា​ទ្រង់​ព្រះ‌កន្សែង ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​យំ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​បញ្ចុះ​សព​អ័ប៊ី‌នើរ នៅ​ត្រង់​ហេប្រុន ហើយ​ស្តេច​ទ្រង់​ព្រះ‌កន្សែង នៅ​ត្រង់​ផ្នូរ​លោក ឯ​ពួក​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​យំ​សោក​ដែរ

សូមមើលជំពូក

អាល់គីតាប

គេ​បាន​បញ្ចុះ​សព​លោក​អប៊ី‌នើរ​នៅ​ក្រុង​ហេ‌ប្រូន។ ស្តេច​ទត​បាន​យំ ហើយ​ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​យំ​ដែរ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 3:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នាំ​គ្នា​កាន់​ទុក្ខ ព្រម​ទាំង​យំ តម​អាហារ​រហូត​ដល់​ល្ងាច ដោយ​ព្រោះ​ស្តេច​សូល យ៉ូណា‌ថាន​បុត្រា​ទ្រង់ និង​ពួក​ទ័ព​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​បាន​ដួល​ស្លាប់​ដោយ​ដាវ។


នោះ​ស្ដេច​មាន​សេចក្ដី​រំជួល​ក្នុង​ព្រះ‌ហឫ‌ទ័យ​ជា​ខ្លាំង ក៏​យាង​ឡើង​ទៅ​ក្នុង​បន្ទប់​ខាង​លើ​ខ្លោង‌ទ្វារ ហើយ​ទ្រង់​ព្រះ‌កន្សែង កំពុង​ដែល​ទ្រង់​យាង​ទៅ ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ដូច្នេះ​ថា៖ «ឱ​អាប់សា‌ឡុម​បុត្រ​បិតា! បុត្រ​បិតា​អើយ! ឱ​អាប់សា‌ឡុម​បុត្រ​បិតា​អើយ ស៊ូ​ឲ្យ​យើង​បាន​ស្លាប់​ជំនួស​ឯង ឱ​អាប់សា‌ឡុម​បុត្រ​បិតា! បុត្រ​បិតា​អើយ!»។


ព្រះបាទ​ដាវីឌ​បញ្ជា​ពួក​យុវជន​របស់​ខ្លួន ហើយ​គេ​ក៏​សម្លាប់​អ្នក​ទាំង​ពីរ​នោះ​ទៅ ព្រម​ទាំង​កាត់​ដៃ​កាត់​ជើង​យក​ទៅ​ព្យួរ​នៅ​ក្បែរ​ស្រះ ត្រង់​ហេប្រុន តែ​គេ​នាំ​យក​ព្រះ‌សិរ​របស់​ព្រះបាទ​អ៊ីស-បូសែត ទៅ​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​អ័ប៊ី‌នើរ នៅ​ក្រុង​ហេប្រុន។


យ៉ាង​នោះ​ក៏​ជា​ការ​គួរ​ឲ្យ​ពួក​ចៅ‌ក្រម​ធ្វើ​ទោស​ដែរ ដ្បិត​ដូច្នោះ ខ្ញុំ​បាន​លះ​ចោល​ព្រះ ដែល​គង់​នៅ​ស្ថាន​លើ​ហើយ។


បើ​ខ្ញុំ​ដែល​រីក‌រាយ​សប្បាយ ដោយ​ឃើញ​សេចក្ដី​ហិន‌វិនាស របស់​អ្នក​ដែល​ស្អប់​ខ្ញុំ ឬ​បំប៉ោង​ចិត្ត​ឡើង ក្នុង​កាល​ដែល​សេចក្ដី​អាក្រក់​បាន​មក​ដល់​គេ


កុំ​ឲ្យ​មាន​ចិត្ត​រីក‌រាយ ក្នុង​កាល​ដែល​ខ្មាំង​សត្រូវ​ឯង​ដួល​ចុះ​ឡើយ ក៏​កុំ​ឲ្យ​មាន​ចិត្ត​សប្បាយ ក្នុង​កាល​ដែល​គេ​ត្រូវ​ទម្លាក់​ទៅ​ដែរ


ពេល​នោះ ដាវីឌ និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ​ក៏​ស្រែក​យំ​ជា​ខ្លាំង រហូត​ដល់​គ្មាន​កម្លាំង​នឹង​យំ​ទៀត។