រួចមក កាលព្រះបាទដាវីឌបានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់ស្ដេចសូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ
២ សាំយូអែល 3:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯប្តីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា៖ «ចូរវិលទៅវិញចុះ» នោះគាត់ក៏ត្រឡប់ទៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ាសធាលដើរពីក្រោយនាង ទាំងយំផង រហូតមកដល់បាហ៊ូរីម។ ពេលនោះ លោកអប៊ីនើរប្រាប់គាត់ថា «ចូរវិលទៅវិញទៅ!» គាត់ក៏វិលទៅផ្ទះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯប្ដីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា ចូរវិលទៅវិញចុះ នោះគាត់ក៏ត្រឡប់ទៅវិញ។ អាល់គីតាប លោកប៉ាសធាលដើរពីក្រោយនាង ទាំងយំផង រហូតមកដល់បាហ៊ូរីម។ ពេលនោះ លោកអប៊ីនើរប្រាប់គាត់ថា «ចូរវិលទៅវិញទៅ!» គាត់ក៏វិលទៅផ្ទះវិញ។ |
រួចមក កាលព្រះបាទដាវីឌបានយាងទៅដល់ភូមិបាហ៊ូរីម នោះឃើញមានមនុស្សម្នាក់ជាញាតិវង្សរបស់ស្ដេចសូល ឈ្មោះស៊ីម៉ាយ ជាកូនកេរ៉ា អ្នកនោះចេញមកទាំងជេរបណ្តើរ
ប៉ុន្តែ មានក្មេងម្នាក់បានឃើញ ក៏ទៅក្រាបទូលដល់អាប់សាឡុម តែអ្នកទាំងពីរនាំគ្នាចេញទៅជាប្រញាប់ បានទៅដល់ផ្ទះរបស់មនុស្សម្នាក់ នៅត្រង់បាហ៊ូរីមដែលមានអណ្តូងនៅទីធ្លាផ្ទះ អ្នកទាំងពីរក៏ចុះទៅពួនក្នុងអណ្តូងនោះ។
រីឯស៊ីម៉ាយជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលនៅភូមិបាហ៊ូរីម ក៏ប្រញាប់ចុះមកទទួលព្រះបាទដាវីឌជាមួយពួកយូដាដែរ
មានទាំងពួកបេនយ៉ាមីនមួយពាន់នាក់ ហើយស៊ីបាជាអ្នកបម្រើរបស់ព្រះវង្សនៃស្ដេចសូល និងកូនទាំងដប់ប្រាំនាក់ ព្រមទាំងបាវបម្រើគាត់ទាំងម្ភៃនាក់ មកជាមួយផង គេនាំគ្នាឆ្លងទន្លេយ័រដាន់ទៅ នៅចំពោះស្តេច
មួយទៀត មានស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ជាអ្នកស្រុកបាហ៊ូរីម នៅជាមួយបុត្រដែរ គេបានជេរប្រមាថដល់បិតា ដោយពាក្យជេរយ៉ាងធ្ងន់ នៅថ្ងៃដែលបិតាបានទៅឯស្រុកម៉ាហាណែម ប៉ុន្តែ គេបានចុះមកក្រាបទទួលបិតានៅទន្លេយ័រដាន់វិញ ហើយបិតាបានស្បថនឹងគេដោយនូវព្រះយេហូវ៉ាថា "យើងនឹងមិនសម្លាប់អ្នកដោយដាវទេ"។
ឯអ៊ីសម៉ាអែល ជាកូននេថានា ក៏ចេញពីមីសប៉ាទៅទទួលគេទាំងយំបណ្តើរ កាលបានទៅដល់គេហើយ ក៏និយាយថា៖ សូមទៅរកកេដាលា ជាកូនអ័ហ៊ីកាម។