ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 3:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​អ៊ីស-បូសែត​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​នាង​ពី​ប៉ាល‌ធាល ជា​កូន​ឡាអ៊ីស ប្តី​នាង​មក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អ៊ីស‌បូសែត​បញ្ជា​គេ​ឲ្យ​ទៅ​នាំ​ព្រះ‌នាង​មិកាល់​ពី​ផ្ទះ​ប្ដី​របស់​ព្រះ‌នាង​មក គឺ​លោក​ប៉ាស‌ធាល ជា​កូន​របស់​លោក​ឡា‌អ៊ីស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អ៊ីស-បូសែត​ក៏​ចាត់គេ​ឲ្យ​ទៅ​នាំ​យក​នាង ពី​ប៉ាល‌ធាល ជា​កូន​ឡាអ៊ីស ប្ដី​នាង​មក

សូមមើលជំពូក

អាល់គីតាប

ស្តេច​អ៊ីស‌បូសែត​បញ្ជា​គេ​ឲ្យ​ទៅ​នាំ​នាង​មិកាល់ ពី​ផ្ទះ​ប្ដី​របស់​នាង​មក គឺ​លោក​ប៉ាស‌ធាល ជា​កូន​របស់​លោក​ឡា‌អ៊ីស។

សូមមើលជំពូក



២ សាំ‌យូ‌អែល 3:15
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​ស្តេច​សូ​ល បាន​នាំ​យក​អ៊ីស-បូសែត ជា​បុត្រា​របស់​ស្ដេចសូល ទៅ​ក្រុង​ម៉ាហា‌ណែម


ដាវីឌ​ក៏​ចាត់​សារ​ឲ្យ​ទៅ​អ៊ីស-បូសែត​បុត្រា​របស់​ស្តេច​សូល​ថា៖ «ចូរ​ឲ្យ​មីកាល​ជា​ប្រពន្ធ​ខ្ញុំ ដែល​ខ្ញុំ​បាន​ដណ្តឹង ដោយ​សារ​ស្បែក​ចុង​ស្វាស​ពួក​ភីលី‌ស្ទីន​មួយរយ​នាក់​នោះ​មក​ខ្ញុំ​វិ​ញ»។


ឯ​ប្តី​នាង គាត់​ដើរ​មក​តាម​នាង​ទាំង​យំ​បណ្តើរ រហូត​ដល់​ភូមិ​បាហ៊ូរីម ទើប​អ័ប៊ី‌នើរ​បង្គាប់​ទៅ​ថា៖ «ចូរ​វិល​ទៅ​វិញ​ចុះ» នោះ​គាត់​ក៏​ត្រឡប់​ទៅ​វិញ។


ប៉ាល‌ទាល ជា​កូន​រប​ស់​អាស្សាន មេ​ដឹក‌នាំ​ពី​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីសាខារ។


ចំណែក​នាង​មីកាល ប្រពន្ធ​របស់​ដាវីឌ​នោះ ស្ដេច​សូល​ជា​បិតា​បាន​លើក​ឲ្យ​ទៅ​ប៉ាលធី ជា​កូន​ឡាអ៊ីស​នៅ​កាលីម​វិញ។