លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។
២ សាំយូអែល 24:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ័រ៉ៅណាបានក្រឡេកទៅឃើញស្តេច និងពួកមហាតលិក កំពុងតែមករកគាត់ នោះគាត់ក៏ចេញទៅក្រាបផ្កាប់មុខដល់ដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្ដេច ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកលោក លោកក៏ចេញទៅទទួល ហើយក្រាបថ្វាយបង្គំស្ដេច ឱនមុខដល់ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័រ៉ៅណា គាត់ក្រឡេកមើលទៅឃើញស្តេច នឹងពួកមហាតលិក កំពុងតែមកឯគាត់ នោះគាត់ក៏ចេញទៅក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំនៅចំពោះស្តេចទូលថា អាល់គីតាប កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្តេចទត ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកគាត់ គាត់ក៏ចេញទៅទទួល ហើយក្រាបគោរពអោនមុខដល់ដី។ |
លោកងើបមុខឡើង ហើយមើលទៅឃើញបុរសបីនាក់ឈរនៅពីមុខ។ កាលលោកឃើញបុរសទាំងនោះ លោកក៏រត់ចេញពីមាត់ទ្វារជំរំទៅជួប ហើយក្រាបរាបនឹងដី។
នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ស្ដេចសូល ទាំងមានសម្លៀកបំពាក់រហែក ហើយមានដីនៅលើក្បាល។ ពេលបានជួបដាវីឌ គាត់ក៏ក្រាបចុះដល់ដីដោយគោរព។
អ័រ៉ៅណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំ តើទ្រង់យាងមករកទូលបង្គំមានការអ្វី?» ព្រះបាទដាវីឌឆ្លើយថា៖ «មកទិញលានស្រូវរបស់ឯង ដើម្បីនឹងស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា ដើម្បីដកសេចក្ដីវេទនានេះចេញពីប្រជាជនទៅ»។
នោះលោកក៏ក្រាបថ្វាយបង្គំទូលថា៖ «តើអ្នកបម្រើរបស់ទ្រង់នេះជាអ្វី បានជាទ្រង់ព្រមក្រឡេកមើលមកទូលបង្គំ ដែលទុកដូចជាឆ្កែស្លាប់ដូច្នេះ?»។
នោះនាងក៏ទម្លាក់ខ្លួនក្រាបចុះផ្កាប់មុខនឹងដី ដោយពាក្យថា៖ «ហេតុអ្វីបានជាលោកប្រោសមេត្តា ដោយអាណិតដល់ខ្ញុំជាសាសន៍ដទៃដូច្នេះ?»