Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 24:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាដ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​តាម​ពាក្យ​របស់​លោក​កាដ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដូច្នេះ ដាវីឌ​ក៏​ឡើង​ទៅ​តាម​ពាក្យ​របស់​កាឌ់ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ស្តេច​ទត​ទៅ​តាម​ពាក្យ​របស់​លោក​កាដ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 24:19
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ណូ​អេ​ក៏​ធ្វើ​ដូច្នោះមែន គឺ​លោក​បាន​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​សេចក្ដី​ដែល​ព្រះ​បាន​បង្គាប់។


នៅ​ថ្ងៃ​នោះ កាដ​បាន​ចូល​មក​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «សូម​ព្រះ‌ករុណា​ឡើង​ទៅ​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​លាន​ស្រូវ​របស់​អ័រ៉ៅ‌ណា ជា​សាសន៍​យេប៊ូស​ទៅ»។


ពេល​អ័រ៉ៅ‌ណា​បាន​ក្រឡេក​ទៅ​ឃើញ​ស្តេច និង​ពួក​មហា‌តលិក កំពុង​តែ​មក​រក​គាត់ នោះ​គាត់​ក៏​ចេញ​ទៅ​ក្រាប​ផ្កាប់​មុខ​ដល់​ដី។


ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ទៅ​តាម​ពាក្យ​ដែល​កាដ​បាន​ទូល​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។


ស្អែក​ឡើង គេ​ក្រោក​ពី​ព្រលឹម​ស្រាង ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ត្កូអា កំពុង​ដែល​គេ​ចេញ​ទៅ​នោះ ព្រះបាទ​យេ‌ហូសា‌ផាត​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​យើង​ចុះ ចូរ​មាន​ជំនឿ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទើប​អ្នក​រាល់​គ្នា​នឹង​បាន​ខ្ជាប់‌ខ្ជួន ចូរ​ជឿ​តាម​ពួក​ហោរា​របស់​ព្រះ‌អង្គ ទើប​អ្នក​រាល់​គ្នា​នឹង​ប្រកបដោយ​សេចក្ដី​ចម្រើន»។


ប៉ុន្តែ គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ព្រះ‌អង្គ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ព្រះ‌អង្គ​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ ទាល់​តែ​រក​កែ‌មិន​បាន​ឡើយ។


ប៉ុន្តែ ពួក‌គេ​មាន​ចិត្ត​រឹង​ចចេស ហើយ​បះ‌បោរ​នឹង​ព្រះ‌អង្គ ពួក‌គេ​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សម្លាប់​ពួក​ហោរា​របស់​ព្រះ‌អង្គ ដែលបាន​ទូន្មានឲ្យ​គេ ដោយ​ប្រាថ្នា​ចង់​ឲ្យ​គេ​វិល​មក​រក​ព្រះ‌អង្គ​វិញ ពួក‌គេ​បាននាំ​គ្នា​ប្រមាថ​ព្រះ‌អង្គយ៉ាង​ខ្លាំង។


ដោយ​សារ​ជំនឿ លោក​អ័ប្រា‌ហាំ​បាន​ស្តាប់​បង្គាប់ កាល​ព្រះ​បាន​ត្រាស់​ហៅ​លោក​ឲ្យ​បាន​ចេញ​ទៅ​កន្លែង​មួយ ដែល​លោក​ត្រូវ​ទទួល​ជា​មត៌ក។ លោកបាន​ចេញ​ទៅ ដោយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម