ព្រះយេហូវ៉ាបានចាត់ណាថាន់ ឲ្យទៅគាល់ព្រះបាទដាវីឌ លោកក៏ទៅគាល់ទ្រង់ ទូលដូច្នេះថា៖ «នៅទីក្រុងមួយមានមនុស្សពីរនាក់ ម្នាក់ជាអ្នកមាន ម្នាក់ក្រីក្រ
២ សាំយូអែល 24:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រឹកឡើង ពេលព្រះបាទដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាបានបង្គាប់ដល់ហោរាកាដ ជាអ្នកមើលឆុតរបស់ព្រះបាទដាវីឌ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌ ដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រឹកឡើង កាលដាវីឌបានតើនហើយ នោះព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ហោរាកាឌ់ ជាអ្នកមើលឆុតរបស់ដាវីឌ អាល់គីតាប នៅថ្ងៃបន្ទាប់ ពេលស្តេចទតក្រោកឡើង អុលឡោះតាអាឡាមានបន្ទូលទៅកាន់ណាពីកាដ ជាអ្នកជំនិតរបស់ស្តេចទតដូចតទៅ៖ |
ព្រះយេហូវ៉ាបានចាត់ណាថាន់ ឲ្យទៅគាល់ព្រះបាទដាវីឌ លោកក៏ទៅគាល់ទ្រង់ ទូលដូច្នេះថា៖ «នៅទីក្រុងមួយមានមនុស្សពីរនាក់ ម្នាក់ជាអ្នកមាន ម្នាក់ក្រីក្រ
ឲ្យទៅទូលព្រះបាទដាវីឌថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ "យើងដាក់សេចក្ដីទាំងបីនេះឲ្យអ្នក ចូររើសយកមួយចុះ ឲ្យយើងបានធ្វើយ៉ាងនោះដល់អ្នក"»។
ពេលអ័ស៊ូបាស្លាប់ទៅ កាលែបបានយកនាងអេប្រាតាធ្វើជាប្រពន្ធ នាងនោះបង្កើតបានកូនប្រុសមួយឲ្យគាត់ ឈ្មោះថាហ៊ើរ។
អ្នកទាំងនោះសុទ្ធតែជាកូនរបស់ហេម៉ាន ជាអ្នកមើលឆុតរបស់ស្តេច ខាងឯព្រះបន្ទូលនៃព្រះ សម្រាប់លើកស្នែងឡើងផ្លុំ ព្រះប្រោសឲ្យហេម៉ានបានកូនប្រុសដប់បួននាក់ និងកូនស្រីបីនាក់។
រីឯកិច្ចការរបស់ព្រះបាទដាវីឌទាំងអស់ ចាប់តាំងពីដើមរហូតដល់ចុង នោះបានកត់ទុកក្នុងសៀវភៅរបស់ហោរាសាំយូអែល ក្នុងសៀវភៅហោរាណាថាន់ និងក្នុងសៀវភៅហោរាកាដហើយ
ទ្រង់ក៏តាំងពួកលេវីឲ្យកាន់ឈិង ពិណ និងស៊ុងនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា តាមបង្គាប់ដាវីឌ និងកាដជាអ្នកមើលឆុតរបស់ទ្រង់ និងហោរាណាថាន់ ដ្បិតសេចក្ដីបង្គាប់នោះបានកើតមកពីព្រះយេហូវ៉ា ដោយសារពួកហោរាទ្រង់។
ឯហោរាកាដក៏ជម្រាបលោកថា៖ «កុំនៅក្នុងជម្រកលាក់ខ្លួននេះឡើយ សូមទៅស្រុកយូដាវិញទៅ»។ ដូច្នេះ ដាវីឌក៏ចេញដំណើរទៅកាន់ព្រៃហោរេក។
(កាលពីដើម នៅស្រុកអ៊ីស្រាអែល កាលណាមនុស្សម្នាក់ទៅសួរដល់ព្រះ នោះគេតែងនិយាយថា «ចូរយើងទៅឯអ្នកមើលឆុត» ដ្បិតអ្នកដែលសព្វថ្ងៃនេះហៅថា ហោរា នោះពីដើមគេហៅថា អ្នកមើលឆុតវិញ)។