យ៉ូអាប់ក៏វិលត្រឡប់មកពីដេញតាមអ័ប៊ីនើរដែរ ហើយកាលលោកបានប្រមូលពួកពលខាងដាវីឌទាំងអស់មក នោះឃើញបាត់តែដប់ប្រាំបួននាក់ និងអេសាអែលប៉ុណ្ណោះ។
២ សាំយូអែល 2:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ័ប៊ីនើរ ព្រមទាំងពួកពលទ័ពរបស់លោក គេដើរកាត់ស្រុកវាល ពេញមួយយប់នោះ រួចគេឆ្លងទន្លេយ័រដាន់ ហើយក៏ដើរកាត់ស្រុកប៊ីត្រោនទៅដល់ម៉ាហាណែមវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប៊ីនើរ និងពលទាហានរបស់លោក នាំគ្នាបន្តដំណើរពេញមួយយប់ ដោយដើរកាត់វាលទំនាបទន្លេយ័រដាន់ រួចឆ្លងទៅត្រើយម្ខាង។ បន្ទាប់ពីដើរអស់មួយព្រឹកទៀត ពួកគេឆ្លងកាត់វាលប៊ីត្រោន ហើយទៅដល់ក្រុងម៉ាហាណែមវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប៊ីនើរ ព្រមទាំងពួកពលទ័ពរបស់លោក គេដើរកាត់ស្រុកវាល ពេញ១យប់នោះ រួចគេឆ្លងទន្លេយ័រដាន់ ហើយក៏ដើរកាត់ស្រុកប៊ីត្រោន ដល់ទៅម៉ាហាណែមវិញ។ អាល់គីតាប លោកអប៊ីនើរ និងពលទាហានរបស់លោកនាំគ្នាបន្តដំណើរពេញមួយយប់ ដោយដើរកាត់វាលទំនាបទន្លេយ័រដាន់ រួចឆ្លងទៅត្រើយម្ខាង។ បន្ទាប់ពីដើរអស់មួយព្រឹកទៀត ពួកគេឆ្លងកាត់វាលប៊ីត្រោន ហើយទៅដល់ក្រុងម៉ាហាណែមវិញ។ |
យ៉ូអាប់ក៏វិលត្រឡប់មកពីដេញតាមអ័ប៊ីនើរដែរ ហើយកាលលោកបានប្រមូលពួកពលខាងដាវីឌទាំងអស់មក នោះឃើញបាត់តែដប់ប្រាំបួននាក់ និងអេសាអែលប៉ុណ្ណោះ។
ឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ស្តេចសូល បាននាំយកអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូល ទៅក្រុងម៉ាហាណែម
រីឯកាលគេបានចូលទៅក្នុងដំណាក់ កំពុងដែលទ្រង់ផ្ទំនៅលើព្រះទែន ក្នុងបន្ទប់សម្រាប់ផ្ទំ នោះគេបានធ្វើគុតស្ដេចទៅ រួចកាត់យកព្រះសិរ ចេញ ទៅតាមផ្លូវស្រុកវាលអស់មួយយប់នោះ
ឱស្ងួនសម្លាញ់អើយ សូមវិលទៅវិញ ធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើច្រកភ្នំ ចាំដល់ថ្ងៃត្រជាក់ ហើយស្រមោលទៅបាត់សិន។