ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 2:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​អ័ប៊ី‌នើរ​និយាយ​ទៅ​យ៉ូអាប់​ថា៖ «ចូរ​ឲ្យ​ពួក​កំលោះៗ​ក្រោក​ឡើង​ល្បង​គ្នា​នៅ​មុខ​យើង​ទៅ» យ៉ូអាប់​ក៏​ឆ្លើយ​ថា៖ «ចូរ​ឲ្យ​គេ​ក្រោក​ឡើង​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អប៊ី‌នើរ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ចូរ​ឲ្យ​ពួក​យុវជន​ក្រោក​ឡើង​ប្រកួត​គ្នា​នៅ​ចំពោះ​មុខ​យើង​ទាំង​ពីរ!»។ លោក​យ៉ូអាប់​តប​វិញ​ថា៖ «ឲ្យ​គេ​ក្រោក​ឡើង​ប្រកួត​គ្នា​ចុះ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អ័ប៊ី‌នើរ​និយាយ​ទៅ​យ៉ូអាប់​ថា ចូរ​ឲ្យ​ពួក​កំឡោះៗ​ក្រោក​ឡើង​លេង​គ្នា​នៅ​មុខ​យើង​ទៅ យ៉ូអាប់​ក៏​ឆ្លើយ​ថា ចូរ​ឲ្យ​គេ​ក្រោក​ឡើង​ចុះ

សូមមើលជំពូក

អាល់គីតាប

លោក​អប៊ី‌នើរ​និយាយ​ទៅ​កាន់​លោក​យ៉ូអាប់​ថា៖ «ចូរ​ឲ្យ​ពួក​យុវជន​ក្រោក​ឡើង ប្រកួត​គ្នា​នៅ​ចំពោះ​មុខ​យើង​ទាំង​ពីរ!»។ លោក​យ៉ូអាប់​តប​វិញ​ថា៖ «ឲ្យ​គេ​ក្រោក​ឡើង​ប្រកួត​គ្នា​ចុះ!»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 2:14
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​គេ​ក៏​ក្រោក​ឡើង​ទៅ​តាម​ចំនួន​ដែល​បាន​កំណត់ គឺ​មាន​ដប់​ពីរ​នាក់​ដំណាង​ខាង​ពួក​បេនយ៉ាមីន និង​អ៊ីស-បូសែត​ជា​បុត្រា​របស់​ស្ដេចសូល ហើយ​ដប់ពីរ​នាក់​ដំណាង​ខាង​ពួក​ដាវីឌ។


គ្រប់​គ្នា​ក៏​ចាប់​ក្បាល​គូ​គេ​រៀង​ខ្លួន ហើយ​ចាក់​គ្នា​ត្រង់​ចំហៀង​ដោយ​ដាវ ដួល​ស្លាប់​ទាំង​អស់​គ្នា​ទៅ ដូច្នេះ គេ​ហៅ​ទី​នោះ​ថា ហេល‌កាត-ហា‌ស៊ូ‌រីម ដែល​នៅ​ត្រង់​គីបៀន។


នៅ​ថ្ងៃ​នោះ ចម្បាំង​សាហាវ​ណាស់ ហើយ​អ័ប៊ី‌នើរ និង​ពួក​ខាង​អ៊ីស្រា‌អែល ត្រូវ​ចាញ់​ដៃ​ពួក​ខាង​ដាវីឌ។


ក្រោយ​នោះ​មក ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ចាត់​សារ​ទៅ​ឯ​ព្រះបាទ​យ៉ូអាស ជា​បុត្រ​យ៉ូអា‌ហាស ដែល​ជា​បុត្រ​ព្រះបាទ​យេហ៊ូវ ស្តេច​អ៊ីស្រា‌អែល​ទូល​ថា៖ «ចូរ​ចេញ​មក យើង​ល្បង‌ល​គ្នា​មើល»។


ឯ​ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​ប្រព្រឹត្ត​អាក្រក់ នោះ​ដូច​ជា​ល្បែង​លេង​សប្បាយ​ដល់​គេ តែ​មនុស្ស​ដែល​មាន​តម្រិះ​យោបល់ នោះ​ចូល​ចិត្ត​នឹង​ប្រាជ្ញា​វិញ។


ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​ដក​ខ្លួន​ថយ​ចេញ​ពី​ការ​ទាស់​គ្នា មុន​ដែល​កើត​មាន​ជម្លោះ។


អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សម្រេច​មែន​ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។


កុំ​ប្រញាប់​នាំ​គេ​ឡើង​តុលា​ការ ក្រែង​ដល់​ចុង​បំផុត អ្នក​ជិត​ខាង​ធ្វើ​ឲ្យ​អ្នក​ខ្មាស​គេ នោះ​មិន​ដឹងធ្វើ​ម្ដេច​ទៀត។