ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 2:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​ពួក​ខាង​ដាវីឌ​ក៏​ចេញ​ទៅ​ប្រទះ​គ្នា​នៅ​ត្រង់​ស្រះ​គីបៀន គេ​អង្គុយ​នៅ​ទាំង​សង​ខាង​ស្រះ គឺ​ម្ខាង​មួយ​ពួក ម្ខាង​មួយ​ពួក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូអាប់​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ព្រម​ទាំង​រាជ​បម្រើ​របស់​ព្រះ‌បាទ​ដាវីឌ​ក៏​ចេញ​ទៅ​ច្បាំង​ដែរ។ កង‌ទ័ព​ទាំង​ពីរ​បាន​មក​ជួប​គ្នា​នៅ​ត្រង់​បឹង​គីបៀន ហើយ​បោះ​ទ័ព​ទល់​មុខ​គ្នា​នៅ​មាត់​បឹង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​យ៉ូអាប់ ជា​កូន​សេរូយ៉ា នឹង​ពួក​ខាង​ដាវីឌ ក៏​ចេញ​ទៅ​ប្រទះ​គ្នា នៅ​ត្រង់​ស្រះ​គីបៀន គេ​អង្គុយ​នៅ​ទាំង​សង​ខាង​ស្រះ គឺ​ម្ខាង​ពួក​១ ម្ខាង​ពួក​១

សូមមើលជំពូក

អាល់គីតាប

លោក​យ៉ូអាប់ ជា​កូន​របស់​អ្នក​ស្រី​សេរូ‌យ៉ា ព្រម​ទាំង​អ្នក​បម្រើ​របស់​ស្តេច​ទត​ក៏​ចេញ​ទៅ​ច្បាំង​ដែរ។ កង‌ទ័ព​ទាំង​ពីរ​បាន​មក​ជួប​គ្នា​នៅ​ត្រង់​បឹង​គីបៀន ហើយ​បោះ​ទ័ព​ទល់​មុខ​គ្នា​នៅ​មាត់​បឹង។

សូមមើលជំពូក



២ សាំ‌យូ‌អែល 2:13
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​ទាំង​បី​នាក់​របស់​អ្នក​ស្រី​សេរូយ៉ា គឺ​យ៉ូអាប់ អ័ប៊ី‌សាយ និង​អេ‌សា‌អែល ក៏​នៅ​ទី​នោះ​ដែរ។ រីឯ​អេ‌សា‌អែល​មាន​ជើង​លឿន​ណាស់ ដូច​ជា​ប្រើស​ព្រៃ។


យ៉ូអាប់​ជា​មេបញ្ជា​ការ​លើ​ពួក​ពល​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម


ពេល​បាន​ទៅ​ដល់​ថ្ម​ធំ​នៅ​ស្រុក​គីបៀន នោះ​អ័ម៉ាសា​ក៏​មក​ប្រទះ​នឹង​គេ ឯ​យ៉ូអាប់​លោក​បាន​ពាក់​អាវ​ក្រោះ ហើយ​នៅ​ចង្កេះ​មាន​ដាវ​ស៊ក​ក្នុង​ស្រោម​នៅ​ខ្សែ​ក្រវាត់ កំពុង​ដែល​លោក​ដើរ​ទៅ​មុខ នោះ​កាំបិត​ក៏​របូត​ចេញ


ក្នុង​ចំណោម​សាមសិប​រូប មាន​អេសា‌អែល​ប្អូន​យ៉ូអាប់ អែល‌ហា‌ណាន​កូន​ដូដូរ ពី​ភូមិ​បេថ្លេ‌ហិម


មាន​យ៉ូអាប់ កូន​សេរូយ៉ា ធ្វើ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពល​ទ័ព យេហូ‌សាផាត កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ត្រា​ពង្សា‌វតារ


អ័ដូ‌នីយ៉ា​បាន​ពិគ្រោះ​ជា‌មួយ​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​អ័បៀ‌ថើរ​ជា​សង្ឃ ហើយ​គេ​ទាំង​ពីរ​នាក់​ក៏​បាន​គាំទ្រ​អ័ដូ‌នីយ៉ា។


មួយ​ទៀត បុត្រ​ដឹង​ហើយ​ថា យ៉ូអាប់​ជា​កូន​សេរូយ៉ា បាន​ប្រព្រឹត្ត​នឹង​បិតា​យ៉ាង​ណា ដោយ​បាន​សម្លាប់​មេ‌ទ័ព​សាសន៍​អ៊ីស្រា‌អែល​ពីរ​នាក់ គឺ​អ័ប៊ី‌នើរ ជា​កូន​នើរ និង​អ័ម៉ា‌សា​ជា​កូន​យេធើ ទាំង​បាន​កម្ចាយ​ឈាម​នៅ​វេលា​ដែល​ស្រុក​កំពុង​សុខ‌សាន្ត​ត្រាណ ឈាម​ចម្បាំង​បាន​ប្រឡាក់​សំពត់​ក្រវាត់​ដែល​នៅ​ចង្កេះ​ខ្លួន និង​ស្បែក​ជើង​ដែល​គេ​ពាក់។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «អ្នក​ណា​ដែល​វាយ​ពួក​យេប៊ូស​មុន​គេ អ្នក​នោះ​នឹង​បាន​ធ្វើ​ជា​អ្នក​ដឹក​នាំ និង​ជា​មេទ័ព​ធំ»។ ដូច្នេះ យ៉ូអាប់ ជា​កូន​សេរូយ៉ា បាន​ឡើង​ទៅ​មុន​គេ ហើយ​បាន​តែង​តាំង​ធ្វើ​ជា​មេទ័ព។


ឯ​បង‌ប្អូន​ស្រី​របស់​អ្នក​ទាំង​នោះ គឺ​សេរូយ៉ា និង​អ័ប៊ី‌កែល។ ឯ​កូន​របស់​នាង​សេរូយ៉ា គឺ​អ័ប៊ី‌សាយ យ៉ូអាប់ និង​អេសា‌អែល ទាំង​អស់​មាន​បី​នាក់។


អេសាអែល ប្អូន​យ៉ូអាប់ ជា​មេ​ទី​បួន នៅ​ខែ​ទី​បួន ហើយ​បន្ទាប់​មក មាន​សេបា‌ឌា ជា​កូន​លោក ក្នុង​វេន​នេះ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។


គេ​ក៏​នាំ​ពួក​ទាហាន​របស់​ខ្លួន​ទាំង​អស់ លើក​ចេញ​ទៅ​ច្បាំង​នឹង​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​ប្រទះ​គ្នា​ត្រង់​ស្រះ​ធំ​នៅ​គីបៀន


ដាវីឌ​សួរ​ទៅ​អ័ហ៊ី‌ម៉ាលេក ជា​សាសន៍​ហេត និង​អ័ប៊ី‌សាយ​ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ថា៖ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​កន្លែង​ស្តេច​សូល​ក្នុង​ទី​បោះ​ទ័ព​ជា‌មួយ​ខ្ញុំ?» អ័ប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ចុះ​ទៅ​ជា‌មួយ​លោក»។