ឱយ៉ូណាថាន បងអើយ ខ្ញុំឈឺចាប់ណាស់ បងជាទីពេញចិត្តរបស់ខ្ញុំ បងស្រឡាញ់ដល់ខ្ញុំខ្លាំងណាស់ លើសជាងសេចក្ដីស្រឡាញ់ របស់ស្រីៗទៅទៀត។
២ សាំយូអែល 19:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេភីបូសែត ទូលឆ្លើយថា៖ «ឲ្យគេយកទាំងអស់ទៅចុះ ព្រោះព្រះករុណាជាម្ចាស់ បានវិលមកឯដំណាក់ ដោយសុខសាន្តវិញហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមេភីបូសែតទូលថា៖ «ឲ្យគេយកទាំងអស់ចុះ! ព្រះករុណាជាអម្ចាស់វិលត្រឡប់មកវិញដោយសុខសាន្តដូច្នេះ ទូលបង្គំស្កប់ចិត្តហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មភីបូសែតទូលឆ្លើយថា ឲ្យគេយកទាំងអស់ទៅចុះ ពីព្រោះព្រះករុណាជាព្រះអម្ចាស់ បានវិលមកឯដំណាក់ដោយសុខសាន្តហើយ។ អាល់គីតាប លោកមេភីបូសែតជម្រាបថា៖ «ឲ្យគេយកទាំងអស់ចុះ! ស្តេចវិលត្រឡប់មកវិញ ដោយសុខសាន្តដូច្នេះ ខ្ញុំស្កប់ចិត្តហើយ!»។ |
ឱយ៉ូណាថាន បងអើយ ខ្ញុំឈឺចាប់ណាស់ បងជាទីពេញចិត្តរបស់ខ្ញុំ បងស្រឡាញ់ដល់ខ្ញុំខ្លាំងណាស់ លើសជាងសេចក្ដីស្រឡាញ់ របស់ស្រីៗទៅទៀត។
ក៏មានទូកមួយឆ្លងទៅ សម្រាប់នឹងទទួលចម្លងពួករាជវង្សស្តេចមក ហើយនឹងធ្វើតាមព្រះហឫទ័យស្ដេច។ នៅគ្រាដែលស្តេចរៀបឆ្លងទន្លេយ័រដាន់មក នោះស៊ីម៉ាយជាកូនកេរ៉ា ក៏ក្រាបថ្វាយបង្គំស្ដេច
ស្ដេចមានរាជឱង្ការតបថា៖ «ហេតុអ្វីអ្នកនៅនិយាយពីរឿងរបស់អ្នកទៀត? យើងសម្រេចថា ចូរឲ្យអ្នក និងស៊ីបាបែងចែកស្រែចម្ការគ្នាទៅ»។
ឯបារស៊ីឡាយ ជាអ្នកស្រុកកាឡាត លោកចុះពីក្រុងរ៉ូគីលីម មកឆ្លងទន្លេយ័រដាន់ ដើម្បីជូនស្តេចទៅត្រើយម្ខាងដែរ
ស្តេចក៏មានរាជឱង្ការហៅស៊ីបាជាអ្នកបម្រើរបស់ស្ដេចសូល មកត្រាស់បង្គាប់ថា៖ «របស់ទ្រព្យទាំងប៉ុន្មានដែលជារបស់ស្ដេចសូល និងពូជពង្សទ្រង់ នោះយើងប្រគល់ឲ្យដល់បុត្រារបស់ចៅហ្វាយឯងនេះហើយ។
ប៉ុន្តែ ខ្ញុំមិនរាប់ជីវិតខ្ញុំទុកជាមានតម្លៃវិសេសដល់ខ្ញុំឡើយ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរ ព្រមទាំងការងារ ដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
អ្វីដែលខ្ញុំទន្ទឹងរង់ចាំ និងសង្ឃឹមអស់ពីចិត្តនោះ ខ្ញុំនឹងមិនខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានតម្កើងព្រះគ្រីស្ទ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងរូបកាយខ្ញុំ ក្នុងពេលឥឡូវនេះ ក៏ដូចជាពេលណាទាំងអស់ ទោះរស់ឬស្លាប់ក្តី។