អាប់សាឡុមបានតាំងអ័ម៉ាសាឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់។ អ័ម៉ាសាជាកូនរបស់សាសន៍អ៊ីស្មាអែល ម្នាក់ឈ្មោះយីតរ៉ា ដែលបានរៀបការនឹងនាងអ័ប៊ីកែល ជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់។
២ សាំយូអែល 19:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ័ម៉ាសាបានបន្ទន់ចិត្តពួកយូដាទាំងអស់ ឲ្យព្រមព្រៀងគ្នាដូចជាមនុស្សតែម្នាក់ ដល់ម៉្លេះបានជាគេចាត់ទៅឯស្តេចទូលថា៖ «សូមព្រះករុណាទ្រង់យាងត្រឡប់មកវិញ ព្រមទាំងអ្នកបម្រើរបស់ព្រះរុណាទាំងប៉ុន្មានផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌធ្វើឲ្យអ្នកស្រុកយូដាទាំងមូលទន់ចិត្ត ហើយពួកគេព្រមព្រៀងគ្នាចាត់មនុស្សឲ្យទៅទូលស្ដេចថា៖ «សូមព្រះករុណាយាងមកវិញ ជាមួយកងទ័ពទាំងមូលរបស់ព្រះករុណាចុះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះទ្រង់បានបំពត់ចិត្តរបស់ពួកយូដាទាំងអស់ ឲ្យព្រមព្រៀងគ្នាដូចជាមនុស្សតែម្នាក់វិញ ដល់ម៉្លេះបានជាគេចាត់ទៅឯស្តេចទូលថា សូមព្រះករុណាទ្រង់យាងត្រឡប់មក ព្រមទាំងពួកទ្រង់ផង អាល់គីតាប ស្តេចទតធ្វើឲ្យអ្នកស្រុកយូដាទាំងមូលទន់ចិត្ត ហើយពួកគេព្រមព្រៀងគ្នា ចាត់មនុស្សឲ្យទៅជម្រាបគាត់ថា៖ «សូមស្តេចមកវិញ ជាមួយកងទ័ពទាំងមូលរបស់ស្តេចចុះ»។ |
អាប់សាឡុមបានតាំងអ័ម៉ាសាឲ្យធ្វើជាមេទ័ពជំនួសយ៉ូអាប់។ អ័ម៉ាសាជាកូនរបស់សាសន៍អ៊ីស្មាអែល ម្នាក់ឈ្មោះយីតរ៉ា ដែលបានរៀបការនឹងនាងអ័ប៊ីកែល ជាកូនណាហាស ដែលជាប្អូនស្រីរបស់សេរូយ៉ា ម្តាយយ៉ូអាប់។
បន្ទាប់មក ស្តេចមានរាជឱង្ការទៅអ័ម៉ាសាថា៖ «ចូរកេណ្ឌពួកយូដា ឲ្យមកជួបយើងក្នុងរយៈពេលបីថ្ងៃ ហើយអ្នកត្រូវនៅទីនេះដែរ»។
ព្រះអង្គបានជួយទូលបង្គំ ឲ្យរួចពីការទាស់ទែងគ្នា ក្នុងប្រជារាស្ត្រទូលបង្គំ ព្រះអង្គបានរក្សាទូលបង្គំទុក ឲ្យធ្វើជាមេលើប្រជាជាតិនានា ប្រជាជនដែលទូលបង្គំមិនបានស្គាល់ គេនឹងមកចំណុះទូលបង្គំ។
ប្រសិនបើទូលបង្គំមិនលើកព្រះបាទដាវីឌឡើង ដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់នោះ សូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង
ពេលនោះ កុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន មកគាល់ព្រះបាទដាវីឌនៅក្រុងហេប្រុន ទូលថា៖ «ទូលបង្គំគ្រប់គ្នាជាសាច់លោហិតជាមួយព្រះករុណាដែរ។
ឥឡូវនេះ ចំនួនមនុស្សទាំងអស់ដែលបានជឿ គេមានចិត្តគំនិតតែមួយ គ្មានអ្នកណាប្រកាន់ថា អ្វីៗដែលខ្លួនមានជារបស់ខ្លួននោះទេ គឺគេយកអ្វីៗដែលខ្លួនមានមកដាក់ជាសម្បត្តិរួម។
បន្ទាប់មក ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានក៏ចេញមក ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងប្អៀរ-សេបា ព្រមទាំងស្រុកកាឡាតផង ហើយក្រុមជំនុំបានប្រជុំគ្នា ដូចមនុស្សតែម្នាក់នៅចំពោះព្រះយេហូវ៉ា ត្រង់មីសប៉ា។