Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 17:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 អាប់សា‌ឡុម​បាន​តាំង​អ័ម៉ា‌សា​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់។ អ័ម៉ា‌សា​ជា​កូន​របស់​សាសន៍​អ៊ី‌ស្មា‌អែល ម្នាក់​ឈ្មោះ​យីតរ៉ា ដែល​បាន​រៀបការ​នឹង​នាង​អ័ប៊ី‌កែល ជា​កូន​ណា‌ហាស ដែល​ជា​ប្អូន​ស្រី​របស់​សេរូយ៉ា ម្តាយ​យ៉ូអាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ស្ដេច​អាប់‌សា‌ឡុម​បាន​តែង‌តាំង​លោក​អម៉ា‌សា​ជា​មេ​បញ្ជា​ការ​កង‌ទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ា‌សា​ត្រូវ​ជា​កូន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ម្នាក់​ឈ្មោះ​លោក​យីត‌រ៉ា ដែល​យក​នាង​អប៊ី‌កែល​ជា​កូន​ស្រី​របស់​លោក​ណា‌ហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូយ៉ា​ដែល​ជា​ម្ដាយ​របស់​លោក​យ៉ូអាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 អាប់‌សា‌ឡំម​បាន​តាំង​អ័ម៉ាសា​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ រីឯ​អ័ម៉ាសា​នេះ លោក​ជា​កូន​របស់​សាសន៍​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​យីតរ៉ា ដែល​បាន​ចូល​ទៅ​ឯ​នាង​អ័ប៊ី‌កែល ជា​កូន​ណា‌ហាស ដែល​ជា​ប្អូន​ស្រី​របស់​សេរូយ៉ា ម្តាយ​យ៉ូអាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ស្តេច​អាប់‌សា‌ឡុម​បាន​តែង‌តាំង​លោក​អម៉ា‌សា ជា​មេ​បញ្ជា​ការ​កង‌ទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ា‌សា​ត្រូវ​ជា​កូន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ម្នាក់ ឈ្មោះ​លោក​យីត‌រ៉ា ដែល​យក​នាង​អប៊ី‌កែល ជា​កូន​ស្រី​របស់​លោក​ណា‌ហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូ‌យ៉ា ដែល​ជា​ម្តាយ​របស់​លោក​យ៉ូអាប់។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 17:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ពួក​អ៊ីស្រា‌អែល និង​អាប់សា‌ឡុម​បាន​បោះ​ទ័ព​នៅ​ស្រុក​កាឡាត។


មួយ​ទៀត ត្រូវ​ប្រាប់​ដល់​អ័ម៉ា‌សាថា "តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ? បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង"»។


អ័ម៉ាសា​បាន​បន្ទន់​ចិត្ត​ពួក​យូដា​ទាំង​អស់ ឲ្យ​ព្រម‌ព្រៀង​គ្នា​ដូច​ជា​មនុស្ស​តែ​ម្នាក់ ដល់​ម៉្លេះ​បាន​ជា​គេ​ចាត់​ទៅ​ឯ​ស្តេច​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ទ្រង់​យាង​ត្រឡប់​មក​វិញ ព្រម​ទាំង​អ្នក​បម្រើ​របស់​ព្រះរុណាទាំង​ប៉ុន្មាន​ផង»។


បន្ទាប់​មក ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​អ័ម៉ាសា​ថា៖ «ចូរ​កេណ្ឌ​ពួក​យូដា ឲ្យ​មក​ជួប​យើង​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ហើយ​អ្នក​ត្រូវ​នៅ​ទី​នេះ​ដែរ»។


ដំណឹង​នោះ​ក៏​ឮ​ទៅ​ដល់​យ៉ូអាប់ ហើយ​លោក​ក៏​រត់​ទៅ​ត្រសាល​របស់​ព្រះ‌យេហូវ៉ា ចាប់​កាន់​ស្នែង​អាស‌នា ដ្បិត​ទោះ​បើ​លោក​មិន​បាន​ទៅ​តាម​អាប់សា‌ឡុម​ក៏​ពិត ប៉ុន្តែ បាន​និយម​តាម​អ័ដូ‌នីយ៉ា​ដែរ។


ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ឈាម​របស់​គាត់ ទៅ​លើ​ក្បាល​របស់​គាត់​វិញ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​ពីរ​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​គាត់ ដោយ​កាប់​នឹង​ដាវ តែ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​យើង​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ា‌សា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា។


មួយ​ទៀត បុត្រ​ដឹង​ហើយ​ថា យ៉ូអាប់​ជា​កូន​សេរូយ៉ា បាន​ប្រព្រឹត្ត​នឹង​បិតា​យ៉ាង​ណា ដោយ​បាន​សម្លាប់​មេ‌ទ័ព​សាសន៍​អ៊ីស្រា‌អែល​ពីរ​នាក់ គឺ​អ័ប៊ី‌នើរ ជា​កូន​នើរ និង​អ័ម៉ា‌សា​ជា​កូន​យេធើ ទាំង​បាន​កម្ចាយ​ឈាម​នៅ​វេលា​ដែល​ស្រុក​កំពុង​សុខ‌សាន្ត​ត្រាណ ឈាម​ចម្បាំង​បាន​ប្រឡាក់​សំពត់​ក្រវាត់​ដែល​នៅ​ចង្កេះ​ខ្លួន និង​ស្បែក​ជើង​ដែល​គេ​ពាក់។


ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ក៏​មាន​អ្នក​ខ្លះ​បាន​មក​ចូល​ខាង​ព្រះបាទ​ដាវីឌ​ដែរ គឺ​ក្នុង​វេលា​ដែល​ទ្រង់​ចេញ​ទៅ​ច្បាំង​នឹង​ស្ដេច​សូល ជា‌មួយ​ពួក​ភីលី‌ស្ទីន (តែ​មិន​បាន​ជួយ​គេ​ទេ ព្រោះ​ពួក​មេ​របស់​សាសន៍​ភីលី‌ស្ទីន គេ​បាន​ពិគ្រោះ​គ្នា រួច​បង្គាប់​ឲ្យ​ទ្រង់​ទៅ​វិញ ដោយ​ថា៖ «ក្រែង​គាត់​ចូល​ដៃ​ខាង​ស្ដេច​សូល ជា​ចៅ‌ហ្វាយ​គាត់​វិញ ហើយ​នាំ​ឲ្យ​យើង​អន្តរាយ»)។


អ៊ីសាយ​បង្កើត​អេលាប ជា​កូន​ច្បង អ័ប៊ី‌ណាដាប់​ជា​កូន​ទី​ពីរ សាំម៉ា​ជា​កូន​ទី​បី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម