ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 19:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​អាប់សា‌ឡុម ដែល​យើង​បាន​ចាក់​ប្រេង​តាំង​ឲ្យ​សោយ‌រាជ្យ​លើ​យើង នោះ​បាន​សុគត​ក្នុង​សង្គ្រាម​ហើយ ដូច្នេះ ហេតុ​អ្វី​បាន​ជា​នៅ​ស្ងៀម មិន​ទៅ​នាំ​ស្តេច​ត្រឡប់​មក​វិញ?»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ស្ដេច​អាប់‌សា‌ឡុម​ដែល​យើង​ចាក់​ប្រេង​អភិ‌សេក​ជា​ស្ដេច​នោះ បាន​សោយ​ទិវង្គត​នៅ​ក្នុង​សង្គ្រាម​ទៅ​ហើយ។ ដូច្នេះ តើ​ពួក​យើង​នៅ​រង់‌ចាំ​អ្វី​ទៀត ម្ដេច​មិន​ទៅ​យាង​ព្រះ‌រាជា​ឲ្យ​ត្រឡប់​មក​វិញ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​អាប់‌សា‌ឡំម ដែល​យើង​បាន​ចាក់​ប្រេង​តាំង​ឲ្យ​សោយ‌រាជ្យ​លើ​យើង នោះ​បាន​សុគត​ក្នុង​សង្គ្រាម​ហើយ ដូច្នេះហេតុ​អ្វី​បាន​ជា​នៅ​ស្ងៀម មិន​ទៅ​នាំ​ស្តេច​ត្រឡប់​មក​វិញ។

សូមមើលជំពូក

អាល់គីតាប

រីឯ​ស្តេច​អាប់‌សា‌ឡុម​ដែល​យើង​បាន​តែង​តាំង​ជា​ស្តេច​នោះ បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ទៅ​ហើយ។ ដូច្នេះ តើ​ពួក​យើង​នៅ​រង់​ចាំ​អ្វី​ទៀត ម្តេច​មិន​ទៅ​អញ្ជើញ​ស្តេច​ទត​ឲ្យ​ត្រឡប់​មក​វិញ?»។

សូមមើលជំពូក



២ សាំ‌យូ‌អែល 19:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ជា‌មួយ​ទ្រង់​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់​ចេញ​ទៅ ពុំ​នោះ នឹង​គ្មាន​ពួក​យើង​ណា​មួយ បាន​រួច​ពី​អាប់សា‌ឡុម​ឡើយ ចូរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ចុះ ក្រែង​លោ​វា​មក​ទាន់ ធ្វើ​អា‌ក្រក់​ដល់​យើង ហើយ​ប្រហារ​ពួក​ក្រុង​ដោយ​មុខ​ដាវ»។


នោះ​ស្ដេច​ក៏​យាង​ចេញ​ទៅ ព្រម​ទាំង​ពួក​វង្សា‌នុវង្ស​ទាំង​អស់​ផង បាន​ទុក​នៅ​តែ​ស្រី​អ្នក​ម្នាង​ដប់​នាក់ ឲ្យ​រក្សា​ដំណាក់​ប៉ុណ្ណោះ


យ៉ូអាប់​ឆ្លើយ​ថា៖ «មិន​គួរ​ឲ្យ​អ្នក​នៅ​បង្ខាត​ពេល​ជា‌មួយ​នឹង​ឯង​ដូច្នេះ​ទេ» រួច​លោក​ចាប់​យក​ដែក​ពួយ​បី​កាន់​នៅ​ដៃ ទៅ​ពួយ​ទម្លុះ​ត្រង់​បេះដូង​អាប់សា‌ឡុម ក្នុង​កាល​ដែល​កំពុង​នៅ​រស់ ជាប់​នៅ​នឹង​ដើម​ម៉ៃសាក់​នៅ​ឡើយ។


ចំណែក​ព្រះបាទ​ដាវីឌ ទ្រង់​ចាត់​គេ​ទៅ​ឯ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ ដោយ​ពាក្យ​ថា៖ «ចូរ​សួរ​ពួក​ចាស់​ទុំ​នៃ​ពួក​យូដា​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​ក្នុង​ដំណាក់​វិញ​ដូច្នេះ? ដ្បិត​សូរ‌សព្ទ​ដែល​ពួក​អ៊ីស្រា‌អែល​កំពុង​តែ​និយាយ​គ្នា​នោះ បាន​ឮ​ទៅ​ដល់​ស្តេច​នៅ​ឯ​រាជ​ដំណាក់​ហើយ។


រី​ឯ​ស្ដេច​យាង​ទៅ​ដល់​ក្រុង​គីល‌កាល ហើយ​គីមហាំ​ក៏​តាម​ទៅ​ដែរ ចំណែក​បណ្ដា​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល​មួយ​ចំហៀង គេ​ក៏​ដង្ហែ​ស្តេច​ទៅ


ប្រជាជន​ទាំង​អស់​ក៏​កើត​វិវាទ​គ្នា នៅ​ពេញ​ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​និយាយ​ថា៖ «ស្តេច​បាន​ជួយ​ឲ្យ​យើង​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ ក៏​បាន​សង្គ្រោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​ពួក​ភីលី‌ស្ទីន​ដែរ ឥឡូវ​នេះ ទ្រង់​បាន​រត់​ចេញ​ពី​នគរ​ទៅ ដោយ​ព្រោះ​អាប់សាឡុម។


គេ​បាន​តាំង​ស្តេច​ផ្សេងៗ​ឡើង តែ​មិន​មែន​ដោយ‌សារ​យើង​ទេ ក៏​បាន​តាំង​ពួក​មេដឹក​នាំ តែ​យើង​មិន​បាន​ដឹង​ឡើយ។ គេ​បាន​យក​ប្រាក់ និង​មាស​របស់​ខ្លួន​ធ្វើ​ជា​រូប​ព្រះ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។


គេ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង យើង​លើក​គ្នា​ទៅ​ច្បាំងនឹង​គេ ដ្បិត​យើង​បាន​ឃើញ​ទឹក​ដី​នោះ​ហើយ មើល៍ ទឹក​ដី​នោះ​ល្អ​ណាស់។ តើ​អ្នក​រាល់​គ្នា​នៅ​ព្រងើយ​ដូច្នេះ​ធ្វើ​អី? កុំបង្អែ​បង្អង់​ឡើយ ចូរ​ចូល​ទៅ​ចាប់​យក​ទឹក​ដី​នោះ​ទៅ។