Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 19:10 - អាល់គីតាប

10 រីឯ​ស្តេច​អាប់‌សា‌ឡុម​ដែល​យើង​បាន​តែង​តាំង​ជា​ស្តេច​នោះ បាន​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ទៅ​ហើយ។ ដូច្នេះ តើ​ពួក​យើង​នៅ​រង់​ចាំ​អ្វី​ទៀត ម្តេច​មិន​ទៅ​អញ្ជើញ​ស្តេច​ទត​ឲ្យ​ត្រឡប់​មក​វិញ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឯ​អាប់សា‌ឡុម ដែល​យើង​បាន​ចាក់​ប្រេង​តាំង​ឲ្យ​សោយ‌រាជ្យ​លើ​យើង នោះ​បាន​សុគត​ក្នុង​សង្គ្រាម​ហើយ ដូច្នេះ ហេតុ​អ្វី​បាន​ជា​នៅ​ស្ងៀម មិន​ទៅ​នាំ​ស្តេច​ត្រឡប់​មក​វិញ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 រីឯ​ស្ដេច​អាប់‌សា‌ឡុម​ដែល​យើង​ចាក់​ប្រេង​អភិ‌សេក​ជា​ស្ដេច​នោះ បាន​សោយ​ទិវង្គត​នៅ​ក្នុង​សង្គ្រាម​ទៅ​ហើយ។ ដូច្នេះ តើ​ពួក​យើង​នៅ​រង់‌ចាំ​អ្វី​ទៀត ម្ដេច​មិន​ទៅ​យាង​ព្រះ‌រាជា​ឲ្យ​ត្រឡប់​មក​វិញ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​អាប់‌សា‌ឡំម ដែល​យើង​បាន​ចាក់​ប្រេង​តាំង​ឲ្យ​សោយ‌រាជ្យ​លើ​យើង នោះ​បាន​សុគត​ក្នុង​សង្គ្រាម​ហើយ ដូច្នេះហេតុ​អ្វី​បាន​ជា​នៅ​ស្ងៀម មិន​ទៅ​នាំ​ស្តេច​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 19:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ក៏​បញ្ជា​ទៅ​កាន់​មន្ត្រី​ទាំង​អស់ នៅ​ក្រុង​យេរូ‌សាឡឹម​ថា៖ «ចូរ​នាំ​គ្នា​រត់​ចេញ​ទៅ ដ្បិត​យើង​មិន​អាច​គេច​ផុត​ពី​កណ្តាប់​ដៃ​របស់​អាប់‌សា‌ឡុម​បាន​ទេ។ ចូរ​ប្រញាប់‌ប្រញាល់​រត់​ភៀស​ខ្លួន​ចេញ​ទៅ ក្រែង​លោ​អាប់‌សា‌ឡុម​មក​ទាន់ ហើយ​ប្រហារ​យើង និង​អ្នក​ក្រុង​នេះ​ដោយ​មុខ​ដាវ»។


ពេល​នោះ ស្តេច​ទត​ចាក​ចេញ​ពី​ទី‌ក្រុង ជា​មួយ​រាជ‌វង្សា‌នុវង្ស ដោយ​ថ្មើរ​ជើង។ ស្តេច​បាន​ទុក​ស្រី​ស្នំ​ដប់​នាក់​តែ​ប៉ុណ្ណោះ ឲ្យ​នៅ​ចាំ​ដំណាក់។


លោក​យ៉ូអាប់​និយាយ​ថា៖ «យើង​មិន​ចង់​ខាត​ពេល​វេលា​ជា​មួយ​ឯង​ទេ!»។ គាត់​ចាប់​យក​ជន្លួញ​បី​ដើម មក​ចាក់​ទម្លុះ​ត្រង់​បេះ‌ដូង​ស្តេច​អាប់‌សា‌ឡុម ដែល​នៅ​រស់ ហើយ​ទាក់​ជាប់​នឹង​មែក​ឈើ។


រីឯ​ស្តេច​ទត គាត់​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​អ៊ីមុាំ​សាដុក និង​អ៊ីមុាំ​អបៀ‌ថើរ​ដូច​ត​ទៅ៖ «ចូរ​សាក​សួរ​អស់​លោក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​យូដា​ថា ហេតុ​អ្វី​បាន​ជា​អស់​លោក​នៅ​ដំអក់​ដូច្នេះ ម្តេច​ក៏​មិន​អញ្ជើញ​ស្តេច​ចូល​ក្នុង​ដំណាក់​វិញ? ស្តេច​បាន​ជ្រាប​ពី​គោល​បំណង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ហើយ។


ស្តេច​ទត​បាន​បន្ត​ដំណើរ​ទៅ​ដល់​គីល‌កាល់ ដោយ​មាន​លោក​គីម‌ហាំ​ដង្ហែ​ទៅ​ជា​មួយ​ផង។ ជន‌ជាតិ​យូដា​ទាំង​អស់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល​ចំនួន​ពាក់​កណ្តាល នាំ​គ្នា​ដង្ហែ​គាត់​ឆ្លង​ទន្លេ​យ័រ‌ដាន់។


នៅ​តាម​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ទាំង​អស់ ប្រជា‌ជន​ទាំង​មូល​ពិភាក្សា​គ្នា​ថា៖ «ស្តេច​ទត​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ជា​ពិសេស រំដោះ​យើង​ឲ្យ​រួច​ពី​ពួក​ភីលី‌ស្ទីន តែ​ឥឡូវ​នេះ គាត់​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក ព្រោះ​តែ​ស្តេច​អាប់‌សា‌ឡុម។


ពួក​គេ​តែង​តាំង​ស្ដេច ដោយ​ឥត​សាក​សួរ​យើង ហើយ​តែង​តាំង​មេ​ដឹក​នាំ​ពី​ក្រោយ​ខ្នង​យើង។ ពួក​គេ​យក​មាស​ប្រាក់​របស់​ខ្លួន ទៅ​សូន​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ដែល​បណ្ដាល​ឲ្យ​ខ្លួន​ត្រូវ​វិនាស។


ពួក​គេ​តប​វិញ​ថា៖ «មក! ចូរ​យើង​លើក​ទ័ព​ទៅ​វាយ​យក​ស្រុក​ឡាអ៊ីស ព្រោះ​យើង​បាន​ពិនិត្យ​ឃើញ​ថា​ជា​ទឹក​ដី​ល្អ​បំផុត។ ដូច្នេះ មិន​ត្រូវ​បង្អែរ‌បង្អង់​ឡើយ ចូរ​ប្រញាប់​ចេញ​ទៅ​វាយ​ដណ្តើម​យក​ទឹក​ដី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម