អាប់សាឡុមមានរាជឱង្ការទៅហ៊ូសាយថា៖ «តើអ្នកសងគុណដល់សម្លាញ់អ្នកយ៉ាងហ្នឹងឬ? ហេតុអ្វីបានជាអ្នកមិនទៅតាមសម្លាញ់ទៅ?»
២ សាំយូអែល 16:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះហ៊ូសាយទូលឆ្លើយថា៖ «ទេ តែអ្នកណាដែលព្រះយេហូវ៉ា និងប្រជាជនទាំងនេះ ព្រមទាំងពួកអ៊ីស្រាអែលទាំងអស់គ្នាបានរើស នោះទូលបង្គំនឹងនៅជាមួយអ្នកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហ៊ូសាយទូលថា៖ «ទេ! បើព្រះអម្ចាស់ និងប្រជាជនអ៊ីស្រាអែល ព្រមទាំងកងទ័ពទាំងមូល ជ្រើសរើសស្ដេចណា ទូលបង្គំនៅជាមួយស្ដេចនោះហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះហ៊ូសាយទូលឆ្លើយថា ទេ តែអ្នកណាដែលព្រះយេហូវ៉ា នឹងបណ្តាជនទាំងនេះ ហើយពួកអ៊ីស្រាអែលទាំងអស់គ្នាបានរើស នោះទូលបង្គំនឹងនៅជាមួយនឹងអ្នកនោះវិញ អាល់គីតាប លោកហ៊ូសាយឆ្លើយថា៖ «ទេ! បើអុលឡោះតាអាឡា និងប្រជាជនអ៊ីស្រអែល ព្រមទាំងកងទ័ពទាំងមូលជ្រើសរើសស្តេចណា ខ្ញុំនៅជាមួយស្តេចនោះហើយ។ |
អាប់សាឡុមមានរាជឱង្ការទៅហ៊ូសាយថា៖ «តើអ្នកសងគុណដល់សម្លាញ់អ្នកយ៉ាងហ្នឹងឬ? ហេតុអ្វីបានជាអ្នកមិនទៅតាមសម្លាញ់ទៅ?»
មួយទៀត តើគួរឲ្យទូលបង្គំបម្រើអ្នកណា? តើមិនគួរឲ្យបម្រើនៅចំពោះព្រះរាជបុត្រាទេឬ? ដូច្នេះ ទូលបង្គំនៅបម្រើព្រះករុណា ដូចជាបានបម្រើព្រះបិតាដែរ»។
លោកសាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅមុខពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះមក ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ។ ស្រេចហើយ លោកសាំយូអែលក៏ក្រោកឡើងទៅរ៉ាម៉ាវិញ។