Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 16:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​ហ៊ូសាយ​ទូល​ឆ្លើយ​ថា ទេ តែ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា នឹង​បណ្តាជន​ទាំង​នេះ ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​បាន​រើស នោះ​ទូលបង្គំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​នោះ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នោះ​ហ៊ូសាយ​ទូល​ឆ្លើយ​ថា៖ «ទេ តែ​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា និង​ប្រជាជន​ទាំង​នេះ ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​រើស នោះ​ទូល‌បង្គំ​នឹង​នៅ​ជា‌មួយ​អ្នក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​ហ៊ូសាយ​ទូល​ថា៖ «ទេ! បើ​ព្រះ‌អម្ចាស់ និង​ប្រជា‌ជន​អ៊ីស្រា‌អែល ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល ជ្រើស​រើស​ស្ដេច​ណា ទូលបង្គំ​នៅ​ជា​មួយ​ស្ដេច​នោះ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 លោក​ហ៊ូសាយ​ឆ្លើយ​ថា៖ «ទេ! បើអុលឡោះ‌តាអាឡា និង​ប្រជា‌ជន​អ៊ីស្រ‌អែល ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល​ជ្រើស​រើស​ស្តេច​ណា ខ្ញុំ​នៅ​ជា​មួយ​ស្តេច​នោះ​ហើយ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 16:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់‌សា‌ឡំម​មាន​បន្ទូល​ទៅ​ហ៊ូសាយ​ថា អ្នក​សង​គុណ​ដល់​សំឡាញ់​អ្នក​យ៉ាង​ហ្នឹង​ឬ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​តាម​សំឡាញ់​ទៅ


មួយ​សោត​ទៀត តើ​គួរ​ឲ្យ​ទូលបង្គំ​បាន​បំរើ​ចំពោះ​អ្នក​ណា តើ​មិន​គួរ​ឲ្យ​បំរើ​នៅ​ចំពោះ​ព្រះ‌រាជ​បុត្រា​ទេ​ឬ​អី ដូច្នេះ ទូលបង្គំ​នឹង​បំរើ​នៅ​ចំពោះ​ព្រះ‌ករុណា ដូច​ជា​បាន​បំរើ​នៅ​ចំពោះ​ព្រះវរ‌បិតា​ដែរ។


សាំយូ‌អែល​ក៏​យក​ស្នែង​ដែល​ដាក់​ប្រេង​នោះ ទៅ​ចាក់​លើ​ដាវីឌ នៅ​កណ្តាល​ពួក​បងៗ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​លើ​ដាវីឌ ស្រេច​ហើយ​សាំយូ‌អែល​លោក​ក្រោក​ឡើង​ទៅ​ឯ​រ៉ាម៉ា​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម