ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡុមមកឯក្រុងយេរូសាឡិមវិញ
២ សាំយូអែល 15:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតកាលទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ នៅស្រុកកេស៊ូរី-អើរ៉ាមនៅឡើយ នោះទូលបង្គំបានបន់ទុកថា បើកាលណាព្រះយេហូវ៉ានាំទូលបង្គំ ត្រឡប់មកឯក្រុងយេរូសាឡិមវិញ នោះទូលបង្គំនឹងប្រតិបត្តិដល់ព្រះយេហូវ៉ា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលទូលបង្គំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ទូលបង្គំបានបន់ព្រះអម្ចាស់ថា ប្រសិនបើព្រះអង្គប្រោសប្រណីឲ្យទូលបង្គំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអម្ចាស់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតកាលទូលបង្គំ ជាអ្នកបំរើទ្រង់ នៅស្រុកកេស៊ូរី-អើរ៉ាមនៅឡើយ នោះទូលបង្គំបានបន់ទុកថា បើកាលណាព្រះយេហូវ៉ានាំទូលបង្គំ ត្រឡប់មកឯក្រុងយេរូសាឡិមវិញ នោះទូលបង្គំនឹងប្រតិបត្តិដល់ព្រះយេហូវ៉ា អាល់គីតាប កាលខ្ញុំស្នាក់នៅក្រុងកេស៊ួរី ក្នុងស្រុកស៊ីរី ខ្ញុំបានបន់អុលឡោះតាអាឡាថា ប្រសិនបើទ្រង់ប្រោសប្រណីឲ្យខ្ញុំវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ ខ្ញុំនឹងធ្វើគូរបានជូនអុលឡោះតាអាឡា»។ |
ដូច្នេះ យ៉ូអាប់ក៏រៀបចំឡើងទៅឯស្រុកកេស៊ូរី នាំអាប់សាឡុមមកឯក្រុងយេរូសាឡិមវិញ
អាប់សាឡុមទ្រង់ឆ្លើយថា៖ «មើល៍ យើងបានចាត់គេឲ្យទៅហៅអ្នកមក ដើម្បីឲ្យអ្នកទៅទូលសួរស្តេចថា "ដែលទូលបង្គំមកពីស្រុកកេស៊ូរី នោះតើមានប្រយោជន៍អ្វី ស៊ូឲ្យទូលបង្គំបាននៅទីនោះល្អជាង" ដូច្នេះ ឲ្យយើងទៅគាល់ស្តេចឥឡូវ បើយើងមានទោសខុសអ្វី នោះសូមឲ្យទ្រង់សម្លាប់យើងខ្ញុំ»។
ស្ដេចមានរាជឱង្ការថា៖ «ចូរទៅដោយសុខសាន្តចុះ»។ ដូច្នេះ អាប់សាឡមក៏ក្រោកឡើង ទៅឯក្រុងហេប្រុន។
បុត្របន្ទាប់ គឺគីលាប ដែលប្រសូត្រពីនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទីបី គឺអាប់សាឡុម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី
៙ ឱព្រះអើយ ទូលបង្គំត្រូវតែលាបំណន់ តាមពាក្យដែលទូលបង្គំបានបន់ដល់ព្រះអង្គ ទូលបង្គំនឹងថ្វាយតង្វាយអរព្រះគុណ ដល់ព្រះអង្គ។
កាលណាឯងបន់ព្រះ កុំបង្អង់លាបំណន់នោះឡើយ ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ ចូរសងតាមដែលឯងបានបន់ចុះ។
ដោយព្រោះអ្នករាល់គ្នាបានពោលថា "យើងរាល់គ្នាបានចុះសញ្ញានឹងសេចក្ដីស្លាប់ ក៏ព្រមព្រៀងគ្នានឹងស្ថានឃុំព្រលឹងមនុស្សស្លាប់ហើយ កាលណាសេចក្ដីភ័យអន្តរាយដ៏ជន់លិចច្រាំង បានហូរកាត់មក នោះនឹងមិនដល់យើងទេ ព្រោះយើងបានពឹងពាក់ដល់ការកុហក ហើយពួនខ្លួនក្នុងសេចក្ដីភូតភរ"។
ដ្បិតអ្នករាល់គ្នាបានបញ្ឆោតចិត្តខ្លួន ព្រោះអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យទៅឯព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដោយពាក្យថា "សូមអធិស្ឋានដល់ព្រះយេហូវ៉ាជាព្រះរបស់យើងរាល់គ្នា ឲ្យយើងផង ហើយសូមប្រាប់មកយើង តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាជាព្រះនៃយើង ព្រះអង្គមានព្រះបន្ទូលមក នោះយើងនឹងប្រព្រឹត្តតាម"។
ប៉ុន្ដែ បើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះយេហូវ៉ាទេ ចូររើសយកព្រះណាដែលអ្នករាល់គ្នាចង់គោរពបម្រើនៅថ្ងៃនេះទៅ ទោះបើជាព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពបម្រើនៅខាងនាយទន្លេ ឬព្រះរបស់សាសន៍អាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងរស់នៅនេះក្តី រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។
រួចនាងបន់ថា៖ «ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ ប្រសិនបើព្រះអង្គគ្រាន់តែក្រឡេកព្រះនេត្រទតចំពោះសេចក្ដីទុក្ខលំបាករបស់ខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ ហើយនឹកចាំមិនដាច់ពីខ្ញុំម្ចាស់ ដើម្បីនឹងប្រោសប្រទានឲ្យខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ព្រះអង្គ បានកូនប្រុសមួយ នោះខ្ញុំម្ចាស់នឹងថ្វាយវាដល់ព្រះយេហូវ៉ាពេញមួយជីវិត ហើយមិនដែលមានកាំបិតកោរសក់វាឡើយ »។
លោកសាំយូអែលនិយាយថា៖ «តើឲ្យទូលបង្គំទៅយ៉ាងម៉េចបាន? ប្រសិនបើស្ដេចសូលបានឮ ទ្រង់នឹងសម្លាប់ទូលបង្គំហើយ» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរយកគោក្រមុំមួយទៅជាមួយ ហើយនិយាយថា "ខ្ញុំមកដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។