ស្ដេចក៏មានរាជឱង្ការទៅសង្ឃសាដុកទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក និងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង
២ សាំយូអែល 15:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទាំងពីរនោះមានកូនពីរនាក់នៅជាមួយ គឺអ័ហ៊ីម៉ាស ជាកូនសាដុក និងយ៉ូណាថាន ជាកូនអ័បៀថើរ អ្នកត្រូវចាត់មកឲ្យយើងដឹងពីគ្រប់សេចក្ដីដែលអ្នកឮ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអហ៊ីម៉ាស់ជាកូនរបស់លោកសាដុក និងយ៉ូណាថានជាកូនរបស់លោកអបៀថើរ ក៏នៅជាមួយឪពុករបស់គេរៀងៗខ្លួនដែរ។ ចូរចាត់អ្នកទាំងពីរឲ្យនាំដំណឹងដែលលោកដឹង មកប្រាប់យើងផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកទាំង២នោះមានកូន២នាក់នៅជាមួយ គឺអ័ហ៊ីម៉ាសជាកូនសាដុក នឹងយ៉ូណាថាន ជាកូនអ័បៀថើរ ត្រូវឲ្យអ្នកចាត់មក ឲ្យយើងដឹងពីគ្រប់សេចក្ដី ដែលអ្នកឮ អាល់គីតាប រីឯអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក និងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរ ក៏នៅជាមួយឪពុករបស់គេរៀងៗខ្លួនដែរ។ ចូរចាត់អ្នកទាំងពីរឲ្យនាំដំណឹងដែលគាត់ដឹង មកប្រាប់យើងផង»។ |
ស្ដេចក៏មានរាជឱង្ការទៅសង្ឃសាដុកទៀតថា លោកជាអ្នកមើលឆុត ដូច្នេះ ចូរត្រឡប់ទៅក្នុងទីក្រុងវិញដោយសុខសាន្តចុះ នាំទាំងអ័ហ៊ីម៉ាស កូនលោក និងយ៉ូណាថាន ជាកូនអ័បៀថើរ ទៅជាមួយផង
គ្រានោះ ហ៊ូសាយរៀបរាប់ប្រាប់សង្ឃសាដុក និងសង្ឃអ័បៀថើរថា៖ «អ័ហ៊ីថូផែលបានទូលប្រាប់ដល់អាប់សាឡុម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា គួរធ្វើដូច្នេះមួយៗ តែខ្ញុំបានទូលយ៉ាងនេះវិញ។
រីឯយ៉ូណាថាន និងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូលក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ព្រះបាទដាវីឌ។
ខណៈដែលលោកកំពុងនិយាយនៅឡើយ នោះយ៉ូណាថាន ជាកូនអ័បៀថើរ ដែលជាសង្ឃ ក៏ចូលមកដល់ អ័ដូនីយ៉ាមានរាជឱង្ការទៅគាត់ថា៖ «ចូរចូលមកចុះ ដ្បិតលោកជាមនុស្សក្លាហាន ហើយលោកច្បាស់ជានាំដំណឹងល្អមកមិនខាន»។