Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 15:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 លោក​ទាំង​២​នោះ​មាន​កូន​២​នាក់​នៅ​ជា​មួយ គឺ​អ័ហ៊ីម៉ាស​ជា​កូន​សាដុក នឹង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ត្រូវ​ឲ្យ​អ្នក​ចាត់​មក ឲ្យ​យើង​ដឹង​ពី​គ្រប់​សេចក្ដី ដែល​អ្នក​ឮ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 លោក​ទាំង​ពីរ​នោះ​មាន​កូន​ពីរ​នាក់​នៅ​ជា‌មួយ គឺ​អ័ហ៊ីម៉ាស ជា​កូន​សាដុក និង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ អ្នក​ត្រូវ​ចាត់​មក​ឲ្យ​យើង​ដឹង​ពី​គ្រប់​សេចក្ដី​ដែល​អ្នក​ឮ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 រីឯ​អហ៊ី‌ម៉ាស់​ជា​កូន​របស់​លោក​សាដុក និង​យ៉ូណា‌ថាន​ជា​កូន​របស់​លោក​អបៀ‌ថើរ ក៏​នៅ​ជា​មួយ​ឪពុក​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ចូរ​ចាត់​អ្នក​ទាំង​ពីរ​ឲ្យ​នាំ​ដំណឹង​ដែល​លោក​ដឹង មក​ប្រាប់​យើង​ផង»។

សូមមើលជំពូក ចម្លង

អាល់គីតាប

36 រីឯ​អហ៊ី‌ម៉ាស់ ជា​កូន​របស់​អ៊ីមុាំ​សាដុក និង​យ៉ូណា‌ថាន ជា​កូន​របស់​លោក​អបៀ‌ថើរ ក៏​នៅ​ជា​មួយ​ឪពុក​របស់​គេ​រៀងៗ​ខ្លួន​ដែរ។ ចូរ​ចាត់​អ្នក​ទាំង​ពីរ​ឲ្យ​នាំ​ដំណឹង​ដែល​គាត់​ដឹង មក​ប្រាប់​យើង​ផង»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 15:36
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​សាដុក​ដ៏​ជា​សង្ឃ​ទៀត​ថា លោក​ជា​អ្នក​មើល‌ឆុត ដូច្នេះ ចូរ​ត្រឡប់​ទៅ​ក្នុង​ទី​ក្រុង​វិញ​ដោយ​សុខ‌សាន្ត​ចុះ នាំ​ទាំង​អ័ហ៊ីម៉ាស កូន​លោក នឹង​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ ទៅ​ជា​មួយ​ផង


គ្រា​នោះហ៊ូសាយ​រ៉ាយ​រឿង​ប្រាប់​សាដុក ហើយ​នឹង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ​ថា អ័ហ៊ី‌ថូ‌ផែល​បាន​ទូល​ប្រាប់​ដល់​អាប់‌សា‌ឡំម នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល​ថា គួរ​ធ្វើ​ដូច្នេះ​១ៗ តែ​ខ្ញុំ​បាន​ទូល​យ៉ាង​នេះ​វិញ


រីឯ​យ៉ូណា‌ថាន នឹង​អ័ហ៊ីម៉ាស គេ​នៅ​ត្រង់​អេន-រ៉ូកេល ដ្បិត​គេ​មិន​ហ៊ាន​ចូល ក្នុង​ទី​ក្រុង​ឲ្យ​អ្នក​ណា​ឃើញ​ទេ ហើយ​មាន​បាវ​ស្រី​ម្នាក់​ទៅ​ប្រាប់ រួច​គេ​ក៏​ទៅ​ក្រាប​ទូល​ដល់​ស្តេច​ដាវីឌ


កាល​លោក​កំពុង​តែ​និយាយ​នៅ​ឡើយ នោះ​យ៉ូណា‌ថាន ជា​កូន​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ក៏​ចូល​មក​ដល់ អ័ដូ‌នីយ៉ា​មាន​បន្ទូល​ទៅ​គាត់​ថា ចូរ​ចូល​មក​ចុះ ដ្បិត​ឯង​ជា​មនុស្ស​ក្លាហាន​ពិត ក៏​នាំ​ដំណឹង​ល្អ​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម