ម្តាយតបមកវិញថា៖ «កូនអើយ សូមឲ្យបណ្ដាសានោះធ្លាក់មកលើម្តាយវិញចុះ កូនគ្រាន់តែស្តាប់តាមពាក្យម្តាយ ហើយទៅយកពពែមក»។
២ សាំយូអែល 14:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះស្ត្រីពីក្រុងត្កូអា នាងទូលថា៖ «ឱព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមឲ្យអំពើទុច្ចរិតនេះនៅលើខ្ញុំម្ចាស់ និងពូជពង្សនៃឪពុករបស់ខ្ញុំម្ចាស់ចុះ ហើយសូមឲ្យព្រះករុណា និងរាជ្យទ្រង់បានឥតទោសឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីនោះទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ទោះបីមានហេតុការណ៍អ្វីកើតឡើងក្នុងរឿងនេះក៏ដោយ ខ្ញុំម្ចាស់ និងក្រុមគ្រួសារសុខចិត្តទទួលខុសត្រូវទាំងស្រុង មិនឲ្យកំហុសនេះធ្លាក់លើព្រះករុណា ឬរាជបល្ល័ង្កឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស្ត្រីពីក្រុងត្កូអា នាងទូលថា ឱទ្រង់ព្រះករុណា ជាព្រះអម្ចាស់នៃខ្ញុំម្ចាស់អើយ សូមឲ្យសេចក្ដីទុច្ចរិតនេះនៅលើខ្ញុំម្ចាស់ នឹងពូជពង្សនៃឪពុករបស់ខ្ញុំម្ចាស់ចុះ ហើយសូមឲ្យព្រះករុណា នឹងរាជ្យទ្រង់បានឥតទោសឡើយ អាល់គីតាប ស្ត្រីនោះនិយាយថា៖ «សូមជម្រាបស្តេច ទោះបីមានហេតុការណ៍អ្វីកើតឡើង ក្នុងរឿងនេះក៏ដោយ ខ្ញុំ និងក្រុមគ្រួសារសុខចិត្តទទួលខុសត្រូវទាំងស្រុង មិនឲ្យកំហុសនេះធ្លាក់លើស្តេច ឬរាជបល្ល័ង្កឡើយ»។ |
ម្តាយតបមកវិញថា៖ «កូនអើយ សូមឲ្យបណ្ដាសានោះធ្លាក់មកលើម្តាយវិញចុះ កូនគ្រាន់តែស្តាប់តាមពាក្យម្តាយ ហើយទៅយកពពែមក»។
ខ្ញុំធានាចំពោះសុវត្ថិភាពរបស់វា សូមលោកឪពុកទារវាពីដៃខ្ញុំចុះ ប្រសិនបើខ្ញុំមិននាំវាមកជូនលោកឪពុក ហើយដាក់វាឲ្យនៅចំពោះមុខលោកឪពុកវិញទេ នោះសូមឲ្យខ្ញុំជាប់មានទោសរហូតចុះ។
ស្តេចមានរាជឱង្ការថា៖ «បើអ្នកណានិយាយអ្វីនឹងនាង នោះចូរនាំគេមកឯយើង យ៉ាងនោះគេនឹងមិនហ៊ានពាល់នាងទៀតទេ»។
ឈាមរបស់គេនឹងធ្លាក់មកលើក្បាលយ៉ូអាប់ និងពូជពង្សរបស់គាត់ជាដរាបតទៅ តែចំណែកព្រះបាទដាវីឌ និងពូជពង្សរបស់ទ្រង់ ព្រមទាំងជំនួរវង្ស រាជ្យរបស់ទ្រង់ នោះនឹងបានសេចក្ដីសុខសាន្ត មកពីព្រះយេហូវ៉ាជានិច្ចតទៅ»។
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតឈាមធ្វើឲ្យស្រុកទៅជាស្មោកគ្រោក ហើយមិនអាចធ្វើពិធីអ្វីនឹងសម្អាតស្រុកដោយព្រោះតែឈាមបានខ្ចាយនោះឡើយ មានតែឈាមរបស់អ្នកដែលបានកម្ចាយឈាមនោះប៉ុណ្ណោះ។
បណ្តាជនទាំងអស់គ្នាឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់វាធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ»។
នាងទម្លាក់ខ្លួននៅទៀបជើងលោក ជម្រាបថា៖ «ឱលោកជាម្ចាស់ខ្ញុំអើយ សូមឲ្យទោសនោះធ្លាក់មកលើរូបខ្ញុំវិញចុះ សូមឲ្យខ្ញុំ ជាស្រីបម្រើរបស់លោក ជម្រាបជូនលោកស្តាប់បន្តិច ហើយសូមទទួលស្តាប់ពាក្យរបស់ស្រីបម្រើលោកសិន។