បិតារបស់ទ្រង់មិនដែលធ្វើឲ្យទាស់ចិត្ត ដោយសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ម្ដងណាឡើយ ហើយទ្រង់ក៏ជាមនុស្សមានរូបរាងល្អណាស់ ទ្រង់បានប្រសូតមកបន្ទាប់ពីអាប់សាឡុម។
២ សាំយូអែល 14:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯនៅក្នុងពួកអ៊ីស្រាអែលទាំងអស់គ្នា គ្មានអ្នកណាដែលគួរសរសើរ ឲ្យស្មើនឹងអាប់សាឡុម ពីដំណើរទ្រង់មានរូបល្អនោះទេ ដ្បិតចាប់តាំងពីផ្ទៃព្រះបាទ រហូតដល់កំពូលព្រះសិរទ្រង់ នោះឥតមានខ្ចោះត្រង់ណាសោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងស្រុកអ៊ីស្រាអែលទាំងមូល គ្មាននរណាម្នាក់មានរូបសម្បត្តិល្អស្អាត គួរជាទីគយគន់ដូចសម្ដេចអាប់សាឡុមទេ តាំងពីក្បាលរហូតដល់ចុងជើង ឥតមានទាស់ត្រង់ណាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯនៅក្នុងពួកអ៊ីស្រាអែលទាំងអស់គ្នា គ្មានអ្នកណាដែលគួរសរសើរ ឲ្យស្មើនឹងអាប់សាឡំម ពីដំណើរទ្រង់មានរូបល្អនោះទេ ដ្បិតចាប់តាំងពីផ្ទៃព្រះបាទ រហូតដល់កំពូលព្រះសិរទ្រង់ នោះឥតមានខ្ចោះត្រង់ណាសោះ អាល់គីតាប នៅក្នុងស្រុកអ៊ីស្រអែលទាំងមូល គ្មាននរណាម្នាក់មានរូបសម្បត្តិល្អស្អាត គួរជាទីគយគន់ដូចសម្តេចអាប់សាឡុមទេ តាំងពីក្បាលរហូតដល់ចុងជើង ឥតមានទាស់ត្រង់ណាឡើយ។ |
បិតារបស់ទ្រង់មិនដែលធ្វើឲ្យទាស់ចិត្ត ដោយសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ម្ដងណាឡើយ ហើយទ្រង់ក៏ជាមនុស្សមានរូបរាងល្អណាស់ ទ្រង់បានប្រសូតមកបន្ទាប់ពីអាប់សាឡុម។
ដូច្នេះ សាតាំងក៏ចេញពីព្រះយេហូវ៉ាទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅដ៏អាក្រក់ ចាប់តាំងពីបាតជើងរហូតដល់ក្រយៅក្បាល។
រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។
ចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាល នោះឥតមានកន្លែងណាមាំមួនឡើយ គឺមានសុទ្ធតែរបួស និងជាំ ហើយស្នាមរំពាត់ថ្មី ឥតបានបិទភ្ជិត ឬរុំ ឬចាក់ប្រេងឲ្យធូរស្រាកទេ។
មានទាំងខ្សែក្រវាត់នៅចង្កេះ ហើយក្បាលជួតដោយឈ្នួលមានរំភាយសំយុងចុះ គ្រប់គ្នាមានភាពមើលទៅដូចជាកូនស្តេច តាមបែបពួកក្រុងបាប៊ីឡូន ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គេ។
គឺជាយុវជនដែលមានរូបកាយឥតខ្ចោះ មានរូបសម្បត្តិល្អ ហើយប៉ិនប្រសប់ខាងឯប្រាជ្ញាគ្រប់យ៉ាង មានចំណេះដឹងជ្រៅជ្រះ មានគំនិតវាងវៃ និងអស់ទាំងអ្នកដែលមានតម្រិះ អាចបម្រើក្នុងដំណាក់របស់ស្តេចបាន ហើយឲ្យបង្រៀនអក្សរសាស្ត្រ និងភាសារបស់សាសន៍ខាល់ដេ ដល់អ្នកទាំងនោះ។
វេទនាដល់អ្នករាល់គ្នាពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សមានពុតអើយ! ដ្បិតអ្នករាល់គ្នាប្រៀបបាននឹងផ្នូរដែលគេលាបស ខាងក្រៅមើលឃើញស្អាត តែខាងក្នុងពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់បែបយ៉ាង។
ដើម្បីថ្វាយក្រុមជំនុំនេះដល់ព្រះអង្គ ទុកជាក្រុមជំនុំដ៏ឧត្តម ឥតប្រឡាក់ ឥតជ្រួញ ឬមានអ្វីមួយដូចនោះឡើយ គឺឲ្យបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបានវិញ។
ព្រះយេហូវ៉ានឹងវាយអ្នកនៅត្រង់ក្បាលជង្គង់ ហើយនៅត្រង់ជើង ឲ្យកើតមានដំបៅកាចអាក្រក់ មើលមិនជា ចាប់ពីបាតជើងរហូតដល់ក្រយៅក្បាល។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។
គាត់មានកូនប្រុសម្នាក់ ឈ្មោះសូល ជាយុវជនដែលមានរូបឆោមល្អស្អាត ក្នុងបណ្ដាពួកកូនចៅអ៊ីស្រាអែល គ្មានអ្នកណាល្អជាងទេ គាត់មានមាឌខ្ពស់ជាងគេទាំងអស់ ឯពួកគេមានកម្ពស់ត្រឹមតែស្មារបស់គាត់ទេ។